ស្រ្តីជនជាតិហ្វីលីពីនធ្វើការនៅប្រទេសគេម្នាក់ ដែលពុំបញ្ចេញឈ្មោះ បានបង្ហោះវីដេអូនៅលើហ្វេសប៊ុក ដែលអាចថតបានពីសកម្មភាពថៅកែរបស់នាង ព្យាយាមបំពារបំពានផ្លូវភេទនាង ក្នុងបំណងបង្ហាញឲ្យមនុស្សទាំងឡាយបានដឹងថា ការយារយីផ្លូវភេទក្នុងចំណោមពលករជនជាតិហ្វីលីពីនធ្វើការនៅស្រុកគេ ពុំមានគ្រាន់តែលឺគេថានោះទេ តែនេះវាបានកើតឡើងជាការពិតគួរឲ្យខ្លាចណាស់ ។
យើងអាចឃើញក្នុងវីដេអូនេះ នៅវេលាដំបូង ស្ត្រីអ្នកបំរើជនជាតិហ្វីលីពីនម្នាក់ កំពុងធ្វើការងាររបស់នាងនៅចង្ក្រានបាយ ដូចជាលាងចានជាដើម ។ មួយសន្ទុះក្រោយមក ថៅកែជនជាតិលីបង់របស់នាងក៏បានចូលមកកៀកនាង និងចាប់ផ្តើមយកដៃស្ទាបអង្អែលតំបន់ចង្កេះរបស់នាង និងបន្តព្យាយាមធ្វើរឿងមិនសមរម្យនេះ បើទោះជានាងបដិសេធយ៉ាងណាក៏ដោយ ។
សំណាង ដែលមាននរណាម្នាក់ចុចកណ្តឹងទ្វាផ្ទះ ដែលជាឱកាសល្អ ធ្វើឲ្យនាងរួចផុតពីការយារយីផ្លូវភេទនេះបន្ថែមទៀត ។ គេបានជឿថា ថៅកែលីបង់នេះជាអ្នកចុះទៅបើកទ្វា ខណៈអ្នកបំរើហ្វីលីពីនរងការបៀតបៀន នៅតែបន្តលាងចាន ។
ទោះយ៉ាងណា គេក៏អាចជឿថា ការធ្វើបាបផ្លូវភេទមកលើនាង អាចនឹងកើតឡើងនៅឱកាសល្អណាមួយពុំខានឡើយ ៕ ចន្ទី