ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖ យីអ៊ុនរបស់លោកអ្នកថ្ងៃនេះមិនគាប់ប្រសើរប៉ុន្មានទេដូច្នេះទោះធ្វើអ្វីក៏ដោយត្រូវសន្សឹមៗបានហើយបើពុំនោះក្រែងជួបផលលំបាកណាមួយដែលជះឥទ្ធិពលដល់យូរអង្វែង។ការប្រកបការងារចូរប្រយ័ត្នភាពមោហៈទោសៈកើតជាជម្លោះវិវាទមើលមុខគ្នាមិនចំដោយប្រការណាមួយ។
ជំនួញ ៖ មុនធ្វើអ្វីមួយត្រូវចេះត្រិះរិះពិចារណាឱ្យបានគ្រប់ជ្រុងជ្រោយហើយពុំត្រូវមានគំនិតវៀចវេឡើយបើពុំនោះទេនាំជួបផលលំបាកដល់អាត្មាខ្លួនឯងដោយសារអតិថិជនលែងមកក្បែរ។ការធ្វើដំណើរទីជិតឆ្ងាយពុំសូវមានសុវត្តិភាពទេគួរបន្ថែមការប្រុងប្រយ័ត្ន។
ស្នេហា ៖ ប្រុសស្រីមានការប្រឆាំងគ្នាច្រើនធ្វើឱ្យកើតការរកាំផ្លូវចិត្តមិនតិចដែរទេ៕
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះមានភាពស្រស់ស្រាយល្អហើយបើមានបញ្ហាអ្វីមួយដោយសារក្រុមមនុស្សគុំគួនឬសម្អប់កាលពីមុនមកក៏មានភាពធូរស្រាលចិត្តហើយអ្នកខ្លះអាចដើរមកនិយាយចូលចងជាមិត្តទៀតផង។ប៉ុន្តែយ៉ាងណាលោកអ្នកមិនត្រូវទុកចិត្តពេកដែរប្រយ័ត្នតែគេល្អតែសំបកក្រៅខាងក្នុងនៅតែគុំគួនខ្មៅកខ្វក់ដដែល។
ជំនួញ ៖ ការរកផលកម្រៃមិនត្រូវលោភលន់ឡើយបើពុំនោះទេប្រយ័ត្នបានបាតដៃទទេវិលត្រឡប់មកផ្ទះវិញ។
ស្នេហា ៖ ប្រុសស្រីក្នុងពេលនេះវិញមានដំណើរថយក្រោយនិងងាយមានជម្លោះវិវាទណាស់៕
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកប្រកបកិច្ចការអ្វីអាចសម្រុកពេញទីបានហើយ ពីព្រោះថាផលល្អៗនោះក៏ងាយផ្តល់ផលមកវិញផង។
ជំនួញ ៖ មានការទិញចូលលក់ចេញគ្រាន់រស់រវើកហើយបើលោកអ្នកចង់បើករបរអ្វីមួយតែងសមដូចប្រកប។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីមិនថាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផ្អែមល្ហែមនិងស្រស់ស្រាយប្រពៃ៕
ឆ្នាំថោះ
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីធ្លាក់ស្រុតចុះ ដូចនេះបើមានកិច្ចការអ្វីសំខាន់តោងតែមានការប្រយ័ត្នប្រយែងទើបពុំមានបញ្ហាអ្វីត្រូវចោទឡើង។ការរស់នៅជួបបញ្ហាលំបាកនិងស្មុគស្មាញច្រើនបន្តិចពិសេសបញ្ហាគ្រួសារនិងការងារតែម្តង។
ជំនួញ ៖ លោកអ្នកងាយមានបញ្ហារកាំរកូសនិងបញ្ហាបង្កឡើងដោយសារស្នាដៃអ្នកដទៃណាស់គួរមានការប្រយ័ត្នប្រយែងទើបមិនជះឥទ្ធិពលអាក្រក់មកវិញ។
ស្នេហា ៖ កំលោះក្រមុំមានការរីកលូតលាស់យឺតៗតែងាយបាក់បែកណាស់៕
ឆ្នាំរោង
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកនៅតែល្អប្រសើរដដែលទេ ហើយធ្វើអ្វីក៏តែងផ្តល់ផ្លែផ្កាមកវិញគ្រាន់ជាទីពេញចិត្តជានិច្ច។
ជំនួញ ៖ មានភាពកាក់កបគ្រាន់បើបន្តិចវិញតែយ៉ាងណាលោកអ្នកមិនគប្បីសេពគប់ល្បែងស៊ីសងឡើយនាំកើតឧបទ្រពចង្រៃរកស៊ីអ្វីមិនឡើងនឹងគេហើយកើតមានតែរឿងរាវចម្រូងចម្រាស។
ស្នេហា ៖ កំលោះក្រមុំមានការជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរដិបរដុបច្រើនហើយពិសេសធ្វើច្រើនទទួលផលតិចថែមទៀត។
ជំនួញ ៖ ភាពស៊យនៅតែតាមជាប់ជានិច្ចដូច្នេះឱ្យប្រយ័ត្នជួបគ្រោះបាត់របស់និងគ្រោះចាញ់បោកគេ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នជួបបញ្ហាជម្លោះវិវាទដោយប្រការណាមួយ។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងពេលនេះមានការចាប់កំហុសព្រោះតែភាពចង់ឈ្នះគ្នាច្រើន ៕
ឆ្នាំមមី
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកធ្វើអ្វីតែងជួបបញ្ហារាំងស្ទះនិងរឿងរាវយាយីច្រើនគប្បីប្រយ័ត្នប្រយែង។
ជំនួញ ៖ ជួញដូរទីជិតឆ្ងាយឱ្យប្រយ័ត្នក្រុមមនុស្សប្លែកមុខគេប្រើប្រាស់ចិត្តមេត្តាដើម្បីបោកប្រាស់ក្នុងរឿងអ្វីមួយហើយលោកអ្នកមកត្រូវបាត់បង់ប្រាក់កាសឥតអំពើ ។
ស្នេហា ៖ កំលោះក្រមុំមិនមានការរីកលូតលាស់ទៅមុខទេគឺមានការថយក្រោយច្រើនដូចនេះឱ្យលោកអ្នកប្រយ័ត្នក្រុមមនុស្សនាំបញ្ហាមកឱ្យហើយត្រូវបង្កើតជាជម្លោះវិវាទជាមួយគ្នាឡើង ៕
ឆ្នាំមមែ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដួងរាសីរបស់លោកអ្នកមិនគាប់ប្រសើរប៉ុន្មានទេពិសេសការបំពេញការងារអ្វីក៏ដោយមិនអាចធ្វេសប្រហែសបានឡើយបើពុំនោះបញ្ហាអាក្រក់នឹងរត់ចូលទៀតជាក់ជាពុំខាន។
ជំនួញ ៖ ការជួញទីជិតឆ្ងាយតែងមានផលកម្រៃហូរចូលមួយៗអញ្ជឹងដែរហើយកំពុងមានភាពសុខដុមណាស់ដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រុះស្រួលនិងផ្អែមល្ហែមល្អណាស់៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងមានសញ្ញាភ្លើងខៀវបើករង់ចាំ ហើយធ្វើអ្វីក៏ជឿនលឿនទៅមុខជានិច្ច។
ជំនួញ ៖ ការជួញទីជិតឆ្ងាយពុំទាស់ខុសអ្វីទេពិសេសការចង់បើករបររយះពេលខ្លីៗជាការល្អប្រពៃបំផុតព្រោះឱកាសល្អៗកំពុងហុចឱ្យ។ការធ្វើដំណើរទីជិតឆ្ងាយជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹកនារដូវខែវស្សា៕
ឆ្នាំរកា
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកធ្វើអ្វីតែងជួបបញ្ហារកាំចិត្តនិងពិសេសតែងកើតបញ្ហានាពេលក្រោយច្រើនផង។
ជំនួញ ៖ មានការហូរចេញនិងហូរចូលមិនទៀងទាត់ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំ និងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួនដោយអស់ប្រាក់ទុនពីខ្លួននាំសត្រូវប្រមាថមើលងាយ។
ស្នេហា ៖ កំលោះក្រមុំ បើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិនត្រូវរងកម្មនៅពេលគ្រាខាងមុខ៕
ឆ្នាំច
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះឱ្យលោកអ្នកប្រយ័ត្នប្រយែងបញ្ហាចរាចរឬបញ្ហាកើតចេញពីរោគជំងឺយាយីដោយប្រការណាមួយ។ការរស់នៅក្នុងផ្ទះសម្បែងស្ត្រីមេផ្ទះមិនត្រូវមាត់រអ៊ូរទាំច្រើនឡើយ ព្រោះងាយកើតបញ្ហាចម្រូងចម្រាសជាមួយស្វាមីណាស់ផង។
ជំនួញ ៖ មានការទិញចូលលក់ចេញរស់រវើកគ្រាន់បើហើយផលកម្រៃមានចូលគ្រាន់កក់ក្តៅផ្លូវចិត្ត។
ស្នេហា ៖ កំលោះក្រមុំមានដំណើរថយក្រោយហើយប្រឆាំងគ្នាច្រើនចូរប្រយ័ត្នកើតជម្លោះវិវាទណាមួយនាំត្រូវឈឺផ្សាផ្លូវចិត្ត៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃបើមានការចរចាឬចាប់ផ្តើមប្រកបកិច្ចការងារអ្វីមួយឃើញថាតែមានផលឆ្លើយតបគ្រាន់កក់ក្តៅ។
ជំនួញ ៖ មានការហូរចូលគ្រាន់គាប់ប្រសើរពិសេសធ្វើច្រើនទទួលផលកម្រៃច្រើនផង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមគួរសម។
ស្នេហា ៖ កំលោះក្រមុំនៅពេលនេះត្រូវចេះរក្សាភាពស្ងប់ស្ងាត់ពិសេសងាយកើតជារឿងជម្លោះវិវាទណាស់៕