Friday, July 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកចិត្ត​ប្រពៃ​ណាស់​! បងស្រី​ម្នាក់​ជា​ម្ចាស់​គ្លីនិក​ស្បែក​មួយកន្លែង ប្រកាស​ទទួល​ចិញ្ចឹម​ក្មួយ​ស្រី​នី​ត ដោយ​គាត់​សន្យាថា​…

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត​បានទទួល​ជ្រាប​រួចហើយ ពី​ជីវិត​របស់​ក្មេងស្រី យ៉ង់ ស្រី​នី​ត ជា​អ្នក​ខេត្តមណ្ឌលគិរី និង​ជា​ក្មេងស្រី​មានការ​តស៊ូ​ព្រោះតែ​ជីវិត​គ្រួសារ​ក្រក្សត់​។ ប៉ុន្តែ ដោយសារតែ​រូប​សម្រស់​របស់​នាង​ស្អាត​ពី​ធម្មជាតិ​គួរ​ឲ្យ​ទាក់ទាញ និង​បូករួម​នឹង​ទឹកដម​សំឡេង​ច្រៀង​ពីរោះ​ផងដែរ​នោះ ស្រី​នី​ត​ក៏​ត្រូវបាន​បុរស​ម្នាក់​មាន​គណនី​ឈ្មោះ “​ចៅ​មាណព Chavmeanup” ចាប់អារម្មណ៍ ហើយ​បាន​ផ្តិត​យក​រូបភាព​របស់​នា​ង បង្ហោះ​ល្បី​ភ្លាមៗ​នៅលើ​បណ្តាញ​សង្គម​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​។​

​ក្រោយ​ផ្ទុះ​ការ​ចាប់ពី​មជ្ឈដ្ឋាន​មហាជន​ទូទៅ ស្រី​នី​ត ក៏បាន​ទាក់ទាញ​សប្បុរសជន​ជួយ​ជា​ហូរហែរ និង​មានឱកាស​បាន​ឡើង​បង្ហា​មុខ​នៅលើ​ស្ថានីយទូរទស្សន៍ និង​ព្រមទាំង​ថត​ឲ្យ​សំអាងការ​មួយចំនួន​ផងដែរ ខណៈ​នាង​បាន​ឡើងមក​ទីក្រុង​ភ្នំពេញ ឆ្លើយតប​តាម​ការចង់​ជួប​របស់​តារា​កំប្លែង​នាយ ពាក់​មី ដែល​អនាគត​នឹង​ទទួលយក​នាង​ឲ្យ​រស់​ជាមួយ​បានជា​គ្នា​នឹង​កូនស្រី​របស់​នាយ​គឺ​ស្រីខូច​។​

​យ៉ាងណាមិញ ទន្ទឹម​នឹងមាន​ការជួយ​ជ្រោមជ្រែង ដើម្បី​ឲ្យ​ជីវិត​របស់​នាង​មាន​ពន្លឺ​រស្មី និង​ឆ្លើយតប​តាម​សេចក្តីប្រាថ្នា​របស់​នាង ក្រៅពី​នាយ​ពាក់​មី ក៏មាន​លោក​ឧកញ៉ា ស្រី ចាន់ថន ផងដែរ ដែល​លោក​ពុំ​ត្រឹម​នាំយក​សម្ភារ​ប្រើប្រាស់ និង​គ្រឿ​ប​ឧបភោគបរិភោគ ចុះទៅ​ផ្ទះ​ក្មួយ​ស្រី​ប៉ុណ្ណោះ​ទេ តែ​លោក​ឧកញ៉ា​ក៏បាន​ប្រកាស​ជ្រើស​យក​នាង​ចូលក្នុង​ផលិតកម្ម​របស់លោក Jet Production និង​ថែមទាំង​ថែមទាំង​ឲ្យ​ស្រី​នី​ត បាន​រៀន​រហូតដល់​ចប់​ដូច​ក្តី​ប្រាថ្នា​របស់​នាង​ផងដែរ​។​

​តែ​យ៉ាងណា គេ​ក៏​ស្រាប់តែ​បានឃើញ​បងស្រី​ម្នាក់​ជា​ម្ចាស់​គ្លីនិក​ស្បែក BC ដែល​គាត់​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Ratchhavy BC ក៏បាន​ចូលមក​ខ​មិន​ក្នុង​ផេ​កមួយ ក្នុង​បំណង​ចង់យក​ស្រី​នី​តម​ក​ចិញ្ចឹម និង​ផ្ដល់​ការសិក្សា នៅ​ទីក្រុង​ភ្នំពេញ រហូតដល់​រៀន​ចប់​ថែម​ទៀតផង​។ ក្នុងនោះ បងស្រី​ខាងលើ​បាន​ផ្តាំផ្ញើ​ទៅដល់​នាយ​ពាក់​មី​ថា​៖ «​នាង​ខ្ញុំ​ជា​ម្ចាស់​គ្លីនិក​ស្បែក​BC ចង់​ទទួល​ចិញ្ចឹម​ក្មេងស្រី​ដ៏​កម្សត់​ម្នាក់នេះ ឲ្យ​រៀនសូត្រ​បន្ត​នៅ​ភ្នំពេញ បាន​រហូតដល់​ចប់ នាង​ចង់​រៀន​ធ្វើ​គ្រូ​ក៏បាន ចង់​រៀន​ធ្វើ​គ្រូពេទ្យ​ក៏បាន សូមជួយ​ប្រាប់​លោក​ពាក់​មី​ជួយ​ទំនាក់ទំនង​មក​លេខ​ទូរស័ព្ទ នាង​ខ្ញុំ 077844777 , 012844777 ទីតាំង​ជិត​ស្តុ​ប​បូកគោ​»៕ ដោយ​៖ លឹម ហុង​

spot_img
×