ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា (NBC) នឹងអនុញ្ញាតឱ្យធនាគារនិងស្ថាប័នហិរញ្ញវត្ថុបន្តការផ្តល់រៀបចំឥណទានឡើងវិញ នូវប្រាក់កម្ចីរហូតដល់ពាក់កណ្តាលឆ្នាំ ២០២១។ នេះបើយោងតាមលិខិតរបស់ធនាគារកណ្តាលផ្ញើទៅសមាគមធនាគារនៅកម្ពុជា (អេប៊ីស៊ី) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (ស៊ីអឹមអេ) កាលពីសប្តាហ៍មុន។
លិខិតនោះបានចុះហត្ថលេខាដោយលោក ជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាថា ៖« ខ្ញុំសូមជូនដំណឹងដល់ សមាគមធនាគារនៅកម្ពុជា (អេប៊ីស៊ី) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (ស៊ីអឹមអេ) ថាដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលលើបញ្ហានានា ទាក់ទងនឹងជំងឺកូវីដ១៩ និងការរងផលប៉ះពាល់នៃគ្រោះទឹកជំនន់ ធនាគារកណ្តាលអនុញ្ញាតឲ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបន្តពង្រីកលក្ខខណ្ឌ នៃការរៀបចំឥណទានឡើងវិញដូចមានចែងក្នុងសារាចរលេខ ៧-៧២០-០០១ ។»
ធនាគារជាតិនៃកម្ពុជាអនុញ្ញាតឲ្យពង្រីកការរៀបចំឥណទានឡើងវិញ ដល់គ្រប់វិស័យ ដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ១៩ និងទឹកជំនន់ ដោយផ្អែកលើការវាយតម្លៃដែលធ្វើឡើងដោយធនាគារនិងស្ថាប័នហិរញ្ញវត្ថុ។
ការរៀបចំឥណទានឡើងវិញនឹងពឹងផ្អែកលើការយោគយល់គ្នាទៅវិញទៅមករវាងធនាគារនិងស្ថាប័នហិរញ្ញវត្ថុនិងអតិថិជនរបស់ពួកគេហើយនឹងរួមបញ្ចូលបទប្បញ្ញត្តិសម្រាប់ការកាត់បន្ថយអត្រាការប្រាក់និងការលើកលែងថ្លៃបន្ថែមផ្សេងទៀត។
ធនាគារកណ្តាលនឹងអនុញ្ញាតឱ្យមានការរៀបចំឥណទានឡើងវិញរហូតដល់ទៅបីដង ដោយមិនមានផលប៉ះពាល់ដល់ប្រាក់កម្ចីក្នុងកំឡុងពេលដែលបានបញ្ជាក់ ហើយស្ថាប័នហិរញ្ញវត្ថុទាំងអស់ត្រូវតែអនុវត្តការអនុវត្តការពន្យារពេលតាមការណែនាំ៕
ដោយ៖CEN