Friday, July 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​ញាក់សាច់​ពេញ​ផ្លូវ​! ខណៈ​បុរស​ម្នាក់​បណ្តើរ​ខ្លា​ដូច​បណ្តើរ​ឆ្កែ ហើយ​ចុងក្រោយ​ក៏​ដឹងថា​… (​វីដេអូ​)

spot_img

​ថ្មីៗ​នេះ វីដេអូ​មួយ​ដែល​បង្ហាញ​បុរស​ម្នាក់​បណ្តើរ​ខ្លា​មួយ​ក្បាល នៅលើ​ដងផ្លូវ បាន​បង្ក​ឲ្យ​អ្នកដំណើរ​មានការ​ភ្ញាក់ផ្អើល និង​ញាក់សាច់​គ្រប់ៗ​គ្នា​។ តែ​ទោះយ៉ាងណា បន្ទាប់ពី​ឃ្លី​ប​វីដេអូ​នេះ​បាន​រីក​រាល ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​បាន​រកឃើញថា សត្វ​នេះ​តាមពិត​គឺ​សត្វ​ឆ្កែ​ចិញ្ចឹម​ប៉ុណ្ណោះ ដែល​ម្ចាស់​របស់​វា​បាន​លាប​ពណ៌​ឲ្យ​ដូច​ខ្លា និង​ដាក់​កន្ទុយ​ក្លែងក្លាយ​ប៉ុណ្ណោះ​។​

​យោងតាម​សារព័ត៌មាន MailOnline បាន​ឲ្យ​ដឹងថា ឆ្កែ​១​ក្បាល​នេះ គឺជា​សត្វ​ចិញ្ចឹម​របស់​បុរស​ម្នាក់​ឈ្មើ Lu រស់នៅក្នុង​ទីក្រុង Zhang Yi ខេត្ត Gangsu ប្រទេស​ចិន​។​

​ដោយឡែក​សារព័ត៌មាន​ក្នុងស្រុក Zhangye Daily បាន​រាយការណ៍​ថា ម្ចាស់​ខាងលើនេះ​បាន​លាប​ពណ៌​រោម​ឆ្កែ​របស់ខ្លួន​ឲ្យ​ដូចនឹង​ស្តេច​សត្វព្រៃ​។ គាត់​ក៏បាន​រុំ​កន្ទុយ​ក្លែងក្លាយ​ឲ្យ​វា​ផងដែរ​។

​គួរ​បញ្ជាក់ថា នេះ​មិនមែនជា​លើក​ទី​១​ទេ ដែល​សត្វ​ត្រូវបាន​លាប​ពណ៌​ផ្សេងៗ​គ្នា ដើម្បី​ជាការ​ទាក់ទាញ​សម្រាប់​ម្ចាស់​របស់​វា​។​

​តែ​យ៉ាងណា ម្ចាស់​ឆ្កែ​ក៏ត្រូវ​បាន​គេ​ណែនាំ​មិនឱ្យ​ប្រើ​ផលិតផល​របស់​មនុស្ស ដូចជា​ថ្នាំលាបសក់ ព្រោះ​រោម​និង​ស្បែក​របស់​ពួកវា​ខុសគ្នា​ខ្លាំង​ពី​ស្បែក​និង​សក់​របស់​មនុស្ស ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ពួកវា​ផងដែរ​៕ ដោយ​៖ លឹម ហុង​

spot_img
×