ការរំលោភ គឺជាបទលើ្មសព្រហ្មទណ្ឌ នៃអំពើឈ្លានពាន, អាងអំណាច និងការគ្រប់គ្រង ដែលក្នុងនោះ មនុស្សម្នាក់បានចាប់បង្ខំ, គំរាមកំហែង ឬ ប្រើមនុស្សម្នាក់ផ្សេងទៀត ឱ្យរួមភេទដោយគ្មានការយល់ព្រមរបស់ពួកគេ ។ ដូចអ្វីដែលបានកើតឡើងចំពោះស្ត្រីម្នាក់នេះ ដែលត្រូវបានចាប់បង្ខំប៉ុនប៉ងរំលោភដោយបុរសម្នាក់ នៅក្នុងជណ្តើរយន្តគួរឲ្យអាសូរ ។
នៅក្នុងវីដេអូឃ្លីបរយៈពេល ១ នាទី និង ៣៧ វិនាទី បង្ហោះនៅលើគេហទំព័រ World Star Hip-hop បានបង្ហាញស្ត្រីម្នាក់ និងកូនស្រីរបស់នាង បានចូលក្នុងជណ្តើរយន្ត និងបុរសពាក់អាវពណ៌លឿង ដើរចូលបន្ទាប់ពួកគេ ។
ស្ថិតក្នុងជណ្តើរយន្តប៉ុន្មានវិនាទី បុរសនោះក៏ចាប់ស្ត្រីនោះ ខណៈទ្វាជណ្តើរយន្ត បានបើកឲ្យស្ត្រីនោះ និងកូនស្រីរបស់នាង ចាកចេញ ។ ដោយទ្វាបានបទវិញ បុរសល្មោភកាមនោះបានចាប់ឱបរឹតនាង ពុំឲ្យគេចចេញ ។ ដោយសារតែខំប្រឹងរើបម្រាស់ពីការព្យាយាមរំលោភ នាងត្រូវបុរសនោះវាយដុំយ៉ាងសន្ធាប់គួរឲ្យអាសូរ ។
ទោះយ៉ាងណា នាងបានព្យាយាមចុងបើកទ្វាជណ្តើរយន្ត និងអាចគ្រប់គ្រងដោះស្បែកជើងកែងចោត វាយតបតទៅលើបុរសនោះវិញ ជាហេតុធ្វើឲ្យវាចាកចេញយ៉ាងលឿនតែម្តង ៕ ចន្ទី