Monday, September 25, 2023

ជនសង្ស័យវាយកម្ទេចក្បាលអ្នកតា នៅលើភ្នំដោះក្រមុំសមត្ថកិច្ចបាប់ខ្លួនបានហើយ

spot_img

ខេត្តមណ្ឌលគិរី៖ ជនសង្ស័យដែលវាយក្បាលអ្នកតានៅជើងភ្នំដោះក្រមុំ ត្រូវបាននគបាលឃាត់ខ្លួន បានហើយក្រោយពេលសមត្ថកិច្ច បើការស្រាវជ្រាវអស់រយៈពេល ២៤ម៉ោង។

លោក សូ សុវណ្ណ ស្នងការរង នៃស្នងការដ្ឋានខេត្តមណ្ឌលគិរី បានអោយដឹងថា ជនសង្ស័យត្រូវសមត្ថកិច្ចឃាត់ខ្លួនបាននៅវេលាម៉ោង១០ និង៣០នាទីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨។ សមត្ថកិច្ច អោយដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ម៉ម សាម៉ុន ហៅខៀវ មានទីលំនៅ នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ជនសង្ស័យ បានសារភាពថា ខ្លួនស្រវឹងស្រា ក្រោយពេលផឹកស្រាបៀអស់ ៣កំប៉ុង និងស្រា ស អស់កន្លះលីត្រ ក៏បែកគំនិតវាយរូបសំណាកលោកតាចោលតែម្ដង។ បច្ចុប្បន្នជនសង្ស័យត្រូវបានបច្ចុប្បន្ននេះ សមត្ថកិច្ចនគរបាល បានកសាងសំណុំរឿងនេះ បញ្ជូនទៅតុលាការចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ សមុទ្រឈើ

 

+85571 614 000 5
Contact Us Telephone

spot_img