Tuesday, May 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ នឹង​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ នៅ​ថ្ងៃទី​៧ ខែធ្នូ ក្រោម​អធិបតីភាព សម្តេចនាយក​រដ្ឋមន្ត្រី​

​ភ្នំពេញ​៖ ឯកឧត្តម លឹម ស៊ី​ដេ​នី​ន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ​ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ ២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ថ្ងៃ​អង្គារ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​ដើម្បី​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការងារ​ត្រៀម​រៀបចំ​ពិធី​របស់​គណៈកម្មការ និង​អនុគណៈកម្មការ​នីមួយៗ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ចំពោះ​សំណូមពរ ក៏ដូចជា​បញ្ហា​មួយចំនួន​ដែល​គណៈកម្មការ និង​អនុគណៈកម្មការ​នីមួយៗ​បាន​ជួបប្រទះ​អំឡុងពេល​អនុវត្ត​ការងារ​។

​ថ្លែង​ទៅ​អង្គប្រជុំ​នាឱកាស​នោះ ឯកឧត្តម​រដ្ឋលេខាធិកា​របា​ន​ណែនាំ​ឱ្យ​សមាជិក​សមាជិកា​គណៈកម្មកា​រ និង​អនុគណៈកម្មការ​ទទួល​បន្ទុក​ត្រៀម​រៀបចំ​ពិធី​នេះ​បំពេញភារកិច្ច​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​តាម​ការចាត់តាំង និង​សហការ​ឱ្យបាន​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​ការរៀបចំ​ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន ស្ទឹងត្រង់​-​ក្រូចឆ្មារ ប្រព្រឹត្ត​ទៅដោយ​រលូន​តា​ម​ផែនការ​ដែល​បាន​គ្រោងទុក​។

​សូមបញ្ជាក់ថា​៖ ពិធី​ចាក់​បេតុង​ត​ភ្ជាប់​មុខតំណ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន នឹងត្រូវ​រៀបចំឡើង​នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

​ស្ពាន​នេះ​ស្ថិតនៅត្រង់​ចំណុច​ភូមិ​បឹង​ដែង ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម ឆ្លងកាត់​ទន្លេមេគង្គ​ទៅ​ត្រើយ​ខាងកើត​ស្ថិតនៅ​ភូមិ​ក្តុល​លើ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ជា​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ថ្មី​មួយទៀត​ត​ភ្ជាប់​ទឹកដី​នៃ​ខេត្តកំពង់ចាម ទៅកាន់​ទឹកដី​នៃ​ខេត្ត​ត្បូងឃ្មុំ ត្រូវបាន​បើក​ការដ្ឋាន​នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។

​គម្រោង​សាងសង់​ស្ពាន​នេះ​មាន​ប្រវែង​សរុប ១.១៣១​ម៉ែត្រ និង​ទទឹង​១៣,៥០​ម៉ែត្រ ជា​ប្រភេទ​ស្ពានបេតុង​អា​ម៉េ ប្រើ​រយៈពេល​សាងសង់​ចំនួន ៤២​ខែ គិត​ត្រឹម​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០២០ ស្ពាន​នេះ​សម្រេចបាន​៩៦,៤% និង​គ្រោង​បញ្ចប់​នៅ​ដើមឆ្នាំ​២០២១​ខាងមុខ​៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

×