Tuesday, November 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញប្រកាស ស្តីពី ការលើកទឹកចិត្តពន្ធដារចំពោះវិស័យកសិកម្ម

ភ្នំពេញ ៖ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សម្រេច​ការព្យួរទុកការបង់ពន្ធលើ​ប្រាក់ចំណូល​របស់​សហគ្រាស​ប្រកប​អាជីវកម្ម​ផលិត​ និង​ផ្គត់ផ្គង់​ក្នុងស្រុក ឬ​នាំចេញ​ផលិត​ផលកសិកម្ម​មួយចំនួន ​មានដូចជា៖ ស្រូវ អង្ករ ពោត​ សណ្ដែក​ម្រេច ដំឡូងមី ស្វាយចន្ទី ជ័រកៅស៊ូ មៀនប៉ៃលិន ស្វាយ ចេក ការចិញ្ចឹមសត្វ​ វារីវប្បកម្ម និង​ផលិតផលដូង​ប្រេងក្នុងស្រុកដែលជាវត្ថុធាតុដើមសម្រាប់ផលិតចំណីសត្វ​។​ ការប្រកាសព្យូរនេះ មានគោលបំណង​ដាក់ចេញនូវ​វិធាន​ការ​លើក​ទឹក​ចិត្ត​ពន្ធដារ​ចំពោះ​វិស័យ​កសិកម្ម ។ រក្សាសិទ្ធដោយ៖សុទ្ធលី

×