សិល្បៈនៅលើស្បែកវាមានច្រើនទ្រង់ទ្រាយ ច្រើនលក្ខណៈខុសៗពីគ្នា ប៉ុន្តែនៅឯ អ៊ីស សេប៉ិក (East Sepik) កុលសម្ព័ន្ធមួយមានឈ្មោះថា កានីនហ្ការ៉ា (Kaningara Tribe) បានប្រើវិធីឆូតកាត់ទៅលើស្បែក ដើម្បីផ្លែនៃការកាត់ទាំងនោះក្លាយទៅជាការងារសិល្បៈមួយបែបដែលសម្រាប់បញ្ជាក់ថា ក្មេងប្រុសជំទង់ទាំងនោះបានក្លាយទៅជាបុរសពេញលក្ខណៈដោយផ្លែនៅស្បែកទាំងនោះគឺតំណាងឲ្យស្រកាក្រពើហេតុមកពីកុលសម្ព័ន្ធនេះប្រមាញ់តាមទូកនៅតាមព្រែកនានានៅក្នុងព្រៃ ដោយមានលំពែងជាអាវុធ ហើយអ្វីដែលពួកគេប្រឈមមុខជារៀងរាល់ថ្ងៃក្នុងការចេញទៅបរបាញ់គឺសត្វក្រពើ។
ប៉ុន្តែនៅក្នុងពិភពមួយបែបទៀត ដែលយកលំនាំពីការឆូតស្បែករបស់កុលសម្ព័ន្ធនេះមកប្រែក្លាយទៅជាការងារសិល្បៈដែលយើងនឹកស្មានមិនដល់ ព្រោះវាជាការកាត់ជៀរយកស្បែកចេញទៅតាមគំនូរនានាដែលគេចង់បាន ហើយលទ្ធផលចុងក្រោយគឺស្នាមផ្លែដែលផុសចេញ បន្ទាប់ពីស្បែកនោះបានជាសះស្បើយ៕ ក្ខិណី