Sunday, September 8, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ចំណាយលុយ​ខ្ទង់ ១០ ម៉ឺន​ដុល្លារ ដើម្បី​ចាក់​សាក់​លើ​ដងខ្លួន​ទាំងមូល និង​សូម្បី​តំបន់​ឯកជន​ក៏​មិន​ទុក ព្រោះតែ​ដោយសារ​…

​លោក Richard Grossman អាយុ ៤១ ឆ្នាំ បាន​ចំណាយលុយ​ចំនួន ៧,៥០០០ ផោន​ដ៍ (​ស្មើនឹង​ប្រហែល ១០ ម៉ឺន​ដុល្លារ​) ដើម្បី​គ្របដណ្តប់​លើ​ដងខ្លួន​របស់គាត់ ពី​ក្បាល​រហូតដល់​ចុងជើង ជាមួយ​សាក់​រាប់​ចាប់ពី​រូបគំនូរ តួអក្សរ​ផ្សងៗ និង​ស្នាម​សាក់​ពណ៌​ខ្មៅ​ទាំង​ផ្ទាំងៗ​គ្រប​លើ​ស្បែក​។​

​វិចិត្រករ​ជំនាញ​ខាង​គូររូប​មកពី​ស្រុក​ប៊ិក រដ្ឋ​ផេ​ន​ស៊ី​ល​វេ​នៀ សហរដ្ឋអាមេរិក លោក Grossman បាន​ចាក់​សាក់​ដំបូង​នៃ​ជីវិត​របស់គាត់​គឺ​រូប​ព្រះអាទិត្យ និង​ព្រះ​ច័ន្ទ នៅលើ​ខ្នង នៅពេល​គាត់​មាន​អាយុ​តែ ២០ ឆ្នាំ​។ ចាប់តាំងពី​ពេលនោះ​មក គេ​ក៏​ត្រូវបាន​គេ​ប៉ាន់​ស្មានថា​គាត់​បាន​ចំណាយពេល​ជាង ១០០០ ម៉ោង ក្រោម​ម្ជុលចាក់​សាក់​។​

​លោក Grossman ដើមឡើយ គឺជា​មនុស្ស​ម្នាក់​ការ​ញៀន​ស្រា និង​ញៀន​ថ្នាំញៀន តាំងពី​អាយុ ១២ ឆ្នាំ​។ តែ​ឥឡូវនេះ គាត់​បាន​ព្យាបាល​ការ​ញៀន​ទាំងអស់នេះ​ដោយ​ជោគជ័យ ហើយ​ជាពិសេស​គឺ​គាត់​បាន​ប្រុងប្រយ័ត្ន​យ៉ាងខ្លាំង​ចំពោះ​គ្រឿងញៀន​។​

​គាត់​បាន​និយាយថា​៖ “​ខ្ញុំ​ញៀន​ថ្នាំ​តាំងពី​អាយុ ១២ ឆ្នាំ រហូតដល់​អាយុ ២០ ឆ្នាំ​។ បន្ទាប់មក ខ្ញុំ​ឈប់​ប្រើ​រយៈពេល ៧ ឆ្នាំ ហើយ​បន្ទាប់មក​ខ្ញុំ​បាន​ធូរស្បើយ​វិញ​។ គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយសារ​ការចាក់​សាក់ ខ្ញុំ​បាន​រកឃើញ​មនុស្ស​រឹងមាំ​ម្នាក់​នៅក្នុង​ខ្លួន​ខ្ញុំ ហើយ​ឥឡូវ​មាន​រយៈពេល ១៤ ឆ្នាំ​ហើយ ដែល​ខ្ញុំ​បាន​ចៀសវាង​អំពើអាក្រក់​ទាំងអស់​រួមទាំង​ថ្នាំជក់​។​

Grossman ក៏បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​សញ្ញា​ខ្វែង “X” ច្រើនណាស់ -​ដែល​មានន័យថា គ្មាន​គ្រឿងញៀន គ្មាន​ជាតិ​អាល់កុល និង​គ្មាន​បារី លើ​ខ្លួន​ខ្ញុំ និង​លេខ​នៅលើ​ម្រាមដៃ​របស់ខ្ញុំ​គឺ​លេខ “ 251” គឺជា​លេខ​កូដ​តំបន់​សម្រាប់​ទីក្រុង Philadelphia រដ្ឋ Pennsylvania ។​

​បុរស​អាយុ ៤១ ឆ្នាំ​រូបនេះ មាន​ស្នាម​សាក់​គ្រប​លើ​ផ្ទៃមុខ និង​ដងខ្លួន​ភាគច្រើន និង​សូម្បី​សាក់​រូប​នៅលើ​ប្រដាប់ភេទ​ផងដែរ​។ ប៉ុន្តែ គាត់​និយាយថា ការចាក់​សាក់​នៅ​តំបន់​ទាំងនេះ គឺ​គ្មានអ្វី​ឈឺចាប់​ប្រៀបធៀប​ស្មើនឹង​ការចាក់​សាក់​កជើង និង​ទ្រូង​ទេ​។ ដែល​ទាំងនេះ​គឺជា​ផ្នែក​ដែល​ចំណាយពេល​យូរ​បំផុត​ដើម្បី​បញ្ចប់​។​

​នៅ​ថ្ងៃ​អនាគត Grossman ចង់បាន​ស្នាម​សាក់​នៅលើ​ក្រអូមមាត់ និង​នៅលើ​គ្រាប់ភ្នែក​៕ ដោយ​៖ លឹម ហុង​

spot_img
×