Monday, July 7, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ដើម្បី​ធានាបាន​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ប្រព្រឹត្ត​ទៅដោយ​រលូន គោរព​តាម​គោលការណ៍​ច្បាប់ ក្រសួង​បាន​ដាក់ឱ្យអនុវត្ត​យ៉ាង​ហ្មត់ចត់​នូវ​ស្តង់ដារ​អនាម័យ SOP

​ភ្នំពេញ​៖ ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បានរៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​នៃ​ការរៀបចំ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង​៖ ២១ ធ្នូ ២០២០ ដើម្បី​ធានាបាន​ថា ការប្រឡង​នៅ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ជោគជ័យ គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព​និង​លទ្ធផល​ទទួលយក បើទោះបីជា​ប្រទេស​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ក្ដី​។

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​ថ្នាក់ដឹកនាំ​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ដំណើរការ​ប្រឡង កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​អគារ​រដ្ឋបាល​ចៅពញា​ហុក ។

​សូមជម្រាបថា ដើម្បី​បង្ការ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុងចំណោម​សិស្សានុសិស្ស និង​បុគ្គលិក​អប់រំ ក្នុងឱកាស​នៃ​ការប្រព្រឹត្តទៅ​ដំណើរការ​ប្រឡង ក្រសួង​បាន​ដាក់ឱ្យអនុវត្ត​យ៉ាង​ហ្មត់ចត់​នូវ​ស្តង់ដារ​អនាម័យ SOP របស់​ក្រសួងសុខាភិបាល ដោយ​នឹងមាន​ការដាក់​វាស់​កម្តៅ​មុន​ការប្រឡង ការប្រើប្រាស់ ម៉ាស់ ជែ​ល អាល់កុល​លាងដៃ​ជាដើម​៕ ដោយ​:​បញ្ញា​ស័ក្តិ​

×