Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេគណបក្ស​ចំនួន​បី បានប្រកាស​រួម​រួមគ្នា បង្កើត​សម្ព័ន្ធភាព​អ្នកប្រជាធិបតេយ្យ​ខ្មែរ​

​ភ្នំពេញ ៖ ពិធី​បង្កើត​សម្ព័ន្ធ​អ្នកប្រជាធិបតេយ្យ​ខ្មែរ​នេះ បានប្រកាស​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា​នេះ នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី ដឹកនាំ​ដោយ​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​, លោក​ម៉ម សូណង់ដូ ប្រធាន​គណបក្ស​សំបុក​ឃ្មុំ និង​លោក កែម រិ​ទ្ធិ​សិត ប្រធាន​គណបក្ស​ខ្មែរ​តែមួយ និង​សមាជិក សមាជិកា​មួយចំនួនទៀត​។​

​យោងតាម​ការលើកឡើង​របស់​ថ្នាក់ដឹកនាំ​សម្ព័ន្ធភាព អ្នកប្រជាធិបតេយ្យ​ខ្មែរ បាន​បញ្ជាក់ថា ការបង្កើត​សម្ព័ន្ធ​នេះ ឡើង​ក្នុង​ការបណ្តុះ​ស្មារតី​ដល់​យុវជន យុវនារី​ខ្មែរ​ឲ្យ​ចេះ​ស្រឡាញ់គ្នា គ្មាន​វប្បធម៌​លាប​ពណ៌​គ្នា ក្នុងសង្គម​ខ្មែរ​យើង​។ ក្នុងនោះ​ក៏មាន​ការជំរុញ​ឲ្យ​មានការ​ចុះហត្ថលេខា លើ​លិខិត​ទិញ​លក់​ដោយ​មេឃុំ​/​ចៅសង្កាត់ ក្នុង​ទិញ​លក់​អចលន​ព្រ​ទ្យ​និង​ច​លន​ព្រ​ទ្យ​នានា​។​

​ថ្នាក់ដឹកនាំ​សម្ព័ន្ធ​អ្នកប្រជាធិបតេយ្យ​ខ្មែរ អះអាង​មេឃុំ​/​ចៅសង្កាត់ នឹងត្រូវ​បណ្តុះ​ស្មារតី​គំនិត​ថ្មី​មួយ​ដើម្បី​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​បន្តវេន ដោយ​គ្មាន​វប្បធម៌​លាប​ពណ៌​។​

​ក្នុងនោះ​លោក​ញឹក ប៊ុនឆៃ ក៏បាន​លើកឡើងថា កម្ពុ​ជាមាន​កិច្ចព្រមព្រៀង​សន្តិ​សភាព​ក្រុង​បារី​ស​១៩៩១ ចំពោះ​ការអនុវត្ត​វិញ ក្នុងពេល​កន្លងមកនេះ មាន​លក្ខណៈ​ល្អប្រសើរ​ផង និង​មាន​ចំណុច​ខ្វះខាត គឺ​លក្ខណៈ​មិនល្អ​ខ្លះ​ផងដែរ​។​

​លោក​បន្តថា ក្នុងនាម​ជា​អ្នក​ធ្លាប់​ឆ្លងកាត់​ក្នុង​បរិបទ​សង្គម​ជាច្រើន ជាង​ប្រទេស​មហាអំណាច​ម្ខាងៗ បាន​កំពុងតែ​ចង់​អូស​ទាញយក​កម្ពុជា​។ លោក​បញ្ជាក់ “​ស្ថានភាព​នយោបាយ​កម្ពុ​ជា នាពេល​បច្ចុប្បន្នកំពុង​មានការ​ព្រួយបារម្ភ ព្រោះ​អតីត​បក្សប្រឆាំង​បាន​លំអៀង ទៅរក​ប្រទេសមួយ​ផ្កាប់មុខ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ពិបាក​។​

​សូមជម្រាបថា កាលពី​អាណត្តិ​ទី​៣(២០០៣.២០០៨) មានការ​បង្កើត​សម្ព័ន្ធ​ប្រជាធិបតេយ្យ​ដូចគ្នានេះដែរ រវាង​គណបក្ស​សមរ​ង្ស៊ី និង​ហ្វ៊ុនស៊ិនប៉ិច​។ តែ​មិនយូរប៉ុន្មាន​សម្ព័ន្ធ​នោះ ដូចជា​ក្រមួន ឬ​អំបិល​ក៏​រលាយ​ដោយ​ខ្លួនឯង នៅពេល​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចូលរួម​បង្កើត​រាជរដ្ឋាភិបាល ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​៕ ដោយ ៖ CEN​

×