Sunday, March 26, 2023

ភាគី​វៀតណាម បាន​រុះរើ​តង់​ចំនួន​២៦​កន្លែង ចេញ​ពីព្រំដែនអស់ហើយ​

spot_img

កណ្តាល ៖ គិត​ត្រឹម​រសៀល​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ភាគី​វៀតណាម​បាន​រុះរើ​តង់​ចំនួន​២៦​កន្លែង​ចេញ​អស់ហើយ បន្ទាប់ពី​បាន​បោះតង់​នៅជាប់​ព្រំដែន​កម្ពុជា​វៀតណាម ឈម​នឹង​ខេត្តកណ្តាល ។

​បើតាម​លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈឿន សុចិ​ត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ប្រាប់​កាសែត​ក្នុងស្រុក​មួយ​ថា ការរុះរើ​តង់​នេះ​បាន​ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​មានការ​សន្ទនា​តាម​ប្រព័ន្ធ​វិ​ដេ​អូរ​វាង​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​លោក ង្វៀង សួន​ហ្វុ​ក នាយករដ្ឋមន្ត្រី​វៀតណាម កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​ចំណែក​លោក​វីល្លាម ប្រធាន​គណបក្ស​ខ្មែ​ក្រោក បានលើកឡើង​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា វៀតណាម​បាន​រើ​តង់​ចំនួន ២៦ ដែល​បោះ​នៅ​ភូមិសាស្ត្រ​តំបន់ស តាម​បន្ទាត់​ព្រំដែន​ខេត្តកណ្ដាល​អស់ហើយ បន្ទាប់ពី​ជួប​ជំនួប​ទូរស័ព្ទ​ជាមួយ​សម្ដេចនាយក និង មេដឹកនាំ​វៀតណាម ។ ខ្ញុំ​ពុំមាន​ការ​អរគុណ​ទេ​ចំពោះ​ការ​រើចេញ​នេះ ។ ព្រោះ​អ្វី ? ព្រោះ​នៅត្រង់ថា រឿង​រើ​គឺ​ត្រូវតែ​រើចេញ ដោយសារ​តំបន់​នេះ​មិនទាន់​ឯកភាពគ្នា​ទេ ហើយ​មួយ​ទៀតសោត គឺ​សង់​ដោយ​គ្មាន​ការជូនដំណឹង​អ្វី​ទាំងអស់ ។ ដោយឡែក​ក្នុងនាម​អ្នក​របង​ក្បែរ​គ្នា​និង​ដើម្បី​បង្កើត​ទំនាក់ទំនង​ឲ្យ​រឹងមាំ​នូវ​ព្រំដែន​សន្តិភាព អ្វីដែល​គួរ​បំផុត​គឺ កុំ​សង់​អ្វី​បន្ថែមទៀត​លើ​តំបន់ស​សាជាថ្មី​ទោះ​នៅ​កន្លែង​ណាក៏ដោយ ។​

ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ខ្លឹមសារ​កិច្ចសន្ទនា​តាម​ប្រព័ន្ធ​វីដេអូ​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាមួយ ឯកឧត្តម ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ដោយ​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​អះអាង​ជាថ្មី​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួម ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ ទ្វេភាគី​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ ក្នុងទិសដៅ​ធានា​សន្តិសុខ និង​សណ្តាប់ នៅតាម​តំបន់​ព្រំដែន​។​ថ្នាក់ដឹកនាំ​ទាំងពីរ​ក៏បាន​អះអាង​ជាថ្មី​នូវ​កិច្ចខិតខំ​ប្រឹងប្រែង​រួម ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ ទ្វេភាគី​លើ​វិស័យ​ការពារជាតិ និង​សន្តិសុខ ក្នុងទិសដៅ​ធានា​សន្តិសុខ និង​សណ្តាប់ នៅតាម​តំបន់​ព្រំដែន​។​

​នាយករដ្ឋមន្ត្រី​ទាំង​ពីរបាន​អបអរ​សារ​ទរ​ចំពោះ​ការផ្តល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ព្រមទាំង​លើ​ពិធីសារ​ទទួលស្គាល់​ការ​ខ័​ណ្ឌ​សីមា និង​បោះបង្គោល​ព្រំដែន​គោក​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ឆ្នាំ​២០១៩​។ នាយករដ្ឋមន្ត្រី​ទាំងពីរ​ក៏បាន​គូសបញ្ជាក់​នូវ​សារសំខាន់​នៃ​ការផ្លាស់ប្ដូរ​ផែនទី​ឋានលេខា​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​។ ភាគី​ទាំង​ពីរបាន​ឯកភាព​ព​នឿន​នីតិវិធី​ដើម្បី​ផ្លាស់ប្តូរ​លិខិត​តូប​ករ​ណ៍ នៃ​ការផ្តល់​សច្ចាប័ន លើ​សន្ធិសញ្ញា​បំពេញបន្ថែម និង​ពិធីសារ​ឆ្នាំ​២០១៩ ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​។ ថ្នាក់ដឹកនាំ​ទាំង ពីរ​ក៏បាន​ប្តេជ្ញាចិត្ត​យ៉ាង​មោះមុត ដើម្បី​ដោះស្រាយ​កំណាត់​ខ្សែ​ព្រំដែន​ដែល​នៅ​សេសសល់​ចំនួន​១៦%​ក្នុង គោលបំណង​ប្រែក្លាយ​ព្រំដែន​កម្ពុជា​-​វៀតណាម ជា​ព្រំដែន​សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​។​
​ថ្នាក់ដឹកនាំ​ទាំងពីរ បាន​គូសបញ្ជាក់ ពី​សារសំខាន់​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី នៃ​គណៈកម្មការ​ចម្រុះ កម្ពុជា​-​វៀតណាម​លើក​ទី​១៨ ដែល​គ្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០២០ នៅ​ទីក្រុង​បាវិត ខេត្តស្វាយរៀង ប្រទេស​កម្ពុជា​។​

​សូមបញ្ជាក់ថា ដើម្បី​រឹតបន្តឹង​ការ​ឆ្លងដែន​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ភាគី​វៀតណាម​បាន​បោះតង់​យោធា​នៅជាប់​ព្រំដែន​ស្រុក​លើកដែក និង​ស្រុក​កោះធំ ខេត្តកណ្ដាល ដែល​នៅ​ចំណុច​នេះ​ភាគី​ទាំងពីរ មិនទាន់មាន​ការឯកភាព​គ្នា​លើ​ខ្សែបន្ទាត់​ព្រំដែន​នៅឡើយ​ទេ​។ បន្ទាប់ពី​មានការ​តវ៉ា​ពី​ភាគី​កម្ពុជា រួមមាន​ទាំង​ការធ្វើ​កំណត់​ទូត​ផង​នោះ ប្រទេស​វៀតណាម ក៏បាន​រុះរើ​តង់​មួយចំនួន​ចេញ មុននឹង​ឈានដល់​ការរុះរើ​ទាំងស្រុង​នៅថ្ងៃនេះ​ផងដែរ​៕​ដោយ៖បញ្ញាស័ក្តិ

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២