Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យល់​យ៉ាងណាដែរ​!? ក្រោយ​ឃើញ​គេ​នាំគ្នា​ជួយ​ហូរហែ​ដល់​ស្រី​នី​ត​ពេក ពិសេស​លើ​រឿង​មួយ​នេះ ស្រាប់តែ Cath ដាក់​ឲ្យ​ចំៗ​ថា​…

​ជឿជាក់ថា ប្រិយមិត្ត​ជាច្រើន ជាពិសេស​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ប្រាកដជា​បាន​ស្គា​ល់ហើយ ពី​ម្ចាស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ម្នាក់ A Dose Of Cath គឺ​កញ្ញា សម្បត្តិ សុក្រ​សុវណ្ណ​កេសរ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា Catherine Harry​។ ពិតណាស់ កញ្ញា Catherine បាន​ល្បីឈ្មោះ តាមរយៈ​ការដែល​តែងតែ​លើកឡើង​ពី​បញ្ហា​ចំណេះដឹង​និង​សង្គម​នានា និង​ជាពិសេស​វែកញែក​បញ្ហា​សុខភាព​ផ្លូវភេទ ជា​ប្រធានបទ​ដ៏​ស៊ី​ជ្រៅ​។

​ដោយឡែក ថ្មីៗ​នេះ កញ្ញា Cath ក្រោយពី​បានឃើញ​សប្បុរសជន​មួយចំនួន​ជួយ​ជ្រោមជ្រែង​ជា​ហូរហែ​ដល់​កុមារី​ស្រី​នី​ត ប៉ុន្តែ ក្នុងនោះ​កញ្ញា​ហាក់​មិន​ពេញចិត្ត​ចំពោះ​ការចង់​ជួយ​រឿង​កែ​សម្ផស្ស ដែល​អាច​នាំ​ឲ្យ​នាង​មាន​មោទនភាព​ខ្លាំង​ទៅលើ​រូប​សម្រស់​ខ្លួន​ខ្លាំង លែង​ខ្វល់​ពី​ការសិក្សា ក៏បាន​លើកឡើង​ប្រៀបធៀប​ថា​៖ «​ឆ្ងល់​ណាស់ ក្មេងប្រុស​ដែលមាន​សមត្ថភាព គេ​យកទៅ​ឲ្យ​រៀន​បន្ត បាន​អាហារូបករណ៍​ទៅ​រៀន​នៅក្រៅ​។ តែ​ដល់ពេល​ក្មេងស្រី​ដែលមាន​សមត្ថភាព បែរជា​យកទៅ​កែ​សម្ផស្ស​វិញ​។ សមត្ថភាព​មនុស្ស​ស្រី​បានតែ​រូបរាង​ខាងក្រៅ​ហ្នឹង​ទេ​? គិតថា​យ៉ាងម៉េច មនុស្ស​ស្រី​ដែល​រូបរាង​ស្អាត​សំណាង ព្រោះ​រកបាន​ប្តី​ល្អ ដល់ពេល​មនុស្ស​ប្រុស​គឺ​ត្រូវតែមាន​សមត្ថភាព និង​ចំណេះដឹង​?»​។​

​នៅ​មិនទាន់​ចប់​ទេ ស្រី​ស្អាត​សម្តី​ផ្អែម​រូបនេះ នៅបាន​ពន្យល់​យ៉ាង​វែង​អន្លាយ​តាមរយៈ​ខ​មិន​នៅ​ខាងក្រោម​ផុស​របស់ខ្លួន​ទៀតថា​៖ «​និយាយ​ខ្លីៗ​ខ្លាច​គេ​យល់​ខុសពី​យើង ឬថា យើង​ស្តាប់​មិន​យល់​។ អំពី​កូនស្រី​នោះ គេ​ដឹង​ហើយ​ថា​មាន​ឧកញ៉ា​យក​ធ្វើ​កូនស្រី​ធម៌​ឲ្យ​លុយ​ទៅ​រៀន ហើយ​ក៏មាន​សប្បុរសជន​ជាច្រើន​ដែរ​ដែល​ឧបត្ថម្ភ​អំណោយ​ដល់​កូនស្រី​នោះ​។ ប៉ុន្តែ the point ដែល​គេ​លើកឡើង​នឹង​គឺ​មិនមែន​ត្រឹមតែ​រឿង​ឲ្យ​លុយ​ទៅ​រៀន ឬ​មិន​ឲ្យ​លុយ​ទេ រឿងនេះ​បើ​និយាយ​ឲ្យ​ចំ​គឺ​មិនមាន​រិះគន់​ករណី​តែមួយ​តែ​សង្គម​ទាំងមូល​។ ឥឡូវ​ចាប់ផ្តើម​មាន​បណ្តើរៗ គ្លីនិក​ចាប់ផ្តើម​យក​កូនស្រី​នោះ​ទៅ​បំប៉ន​សម្រស់​។ និយាយ​ឡើង​គឺ “​កូនស្រី​នឹង​ដឹង​តែ​ក្លាយជា​បវរកញ្ញា តួកុន​…”​ជាដើម​។

​កញ្ញា Cath បាន​បន្តថា «​ការធ្វើ​បវរកញ្ញា ឬ តួកុន​នោះ​វា​មិន​ខុស​ទេ បើសិន​វា​ជា​អ្វីដែល​គាត់​ចង់​ធ្វើ ប៉ុន្តែ​នៅពេលដែល​សង្គម​ទាំងមូល​ឲ្យ​តម្លៃ​តែ​លើ​សម្រស់​គាត់ ឬ ផ្តោត​សំខាន់​តែ​នៅលើ​សម្រស់​គាត់ គាត់​ប្រាកដជា​គិត​ហើយ​ថា វា​ប្រហែលជា​សមត្ថភាព​ដែល​ល្អ​បំផុត​របស់ខ្ញុំ ដូចនេះ​មិនចាំបាច់​ខ្វល់​ពី​ក្តី​ស្រមៃ​អ្វី​ផ្សេង ដែល​មិន​ទាក់ទង​នឹង​សម្រស់​របស់ខ្ញុំ​ទេ​។ ហើយ​ខ្ញុំ​មិនទាន់​និយាយ​ពី អ្នក​ដែល​យក​ក្មេងស្រី​នោះ​ធ្វើជា​ឧបករណ៍​ផង​។ សុំ​អរគុណ​ផងដែរ អ្នក​ដែល​ជួយ​ប្អូនស្រី​កន្លងមក ដូចជា​លោកពូ​ពាក់​មី​ជាដើម គាត់​ជួយ​ចេញពី​ចិត្ត​ស្មោះ​។ She’s beautiful just the way she is, and she deserves a chance at a normal and fulfilling life»៕ ដោយ​៖ លឹម ហុង​

×