Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“អ្នកតាព្រៃ” ក្លែងខ្លួនធ្វើជាឆ្មា ដើម្បីនាំផ្លូវអ្នកវង្វេងក្នុងព្រៃ ចេញមកផ្លូវជាតិវិញ​ (Video inside)

spot_img

នេះជារឿងរ៉ាវដែលកើតឡើងនៅព្រៃដាច់ស្រយាលមួយនាប្រទេសជប៉ុន ខណៈពេលដែលមនុស្ស១ក្រុម បានបើករថយន្តចូលព្រៃ រួចវង្វេងផ្លូវរហូតដល់ពេលយប់។

ពួកគេពិតជាភ័យខ្លាចខ្លាំងណាស់ ព្រោះផ្លូវលំក្នុងព្រៃពិតជាមានច្រើនម្យ៉ាងទៀត ដោយសារស្បៃរាត្រីគ្រប់ដណ្តប់រយៈចម្ងាយនៃការសម្លឹងឃើញរបស់ពួកគេមានកម្រិតមិនអាចរកច្រកចេញបាន។

ពេលនោះស្រាប់តែអ្នកបើកបររថយន្តបានសម្លឹងឃើញឆ្មារដ៏អាថ៌កំបាំងមួយ វាបានរត់ពីខាងមុខរថយន្ត ហើយម្តងម្កាល គេឈប់ហាក់បីដូចជារង់ចាំ ចុងក្រោយឆ្មាមួយនេះបានជួយឲ្យពួកគេរកឃើញផ្លូវត្រឡប់ទៅវិញបានយ៉ាងឆាប់រហ័ស ហើយមានសុវត្ថិភាព។

ខ្សែវីដេអូ ដែលមកទល់ពេលនេះមានមនុស្ស ២,៨លានបានទស្សនា គេឃើញមនុស្សរាប់ពាន់នាក់ខុមមិនថា វាមានរូបរាងជាងឆ្មា ប៉ុន្តែប្រាកដណាស់វាជាអ្នកតាព្រៃក្លែងបន្លំដើម្បីជួយយកអាសាដល់អ្នកទាំងនោះ៕ បូព៌ា

spot_img
×