ឆ្នាំជូត ៖ រាសីឡើងខ្ពស់។ ការងារទោះលំបាកនឿយហត់តែបំពេញមកវិញនូវស្នាដៃល្អជាច្រើន ត្រូវប្រឹងប្រែងរក្សា។ ថ្ងៃនេះអ្នកមានឱកាសទទួលបានកាដូរមានតម្លៃ។ មនោសញ្ចេតនា ដោយភពផ្អែមល្ហែម សុភមង្គលនៅក្បែរមនុស្សជាទីស្រឡាញ់។ ទិសនាំលាភទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំវក៕
ឆ្នាំឆ្លូវ ៖ រាសីឡើងខ្ពស់។ ការងារល្អប្រសើរ អាស្រ័យដោយមានការសហការស៊ីសង្វាក់គ្នាជាមួយមិត្តភក្តិរួមអាជីព។ ហិរញ្ញវត្ថុស្ថិរភាព អាចដំណើរការវិនិយោគជោគជ័យ។ មនោសញ្ចេតនា គួរលៃពេលនៅជាមួយគូស្នេហ៍ឲ្យបានច្រើន ដើម្បីឲ្យមនោសញ្ចេតនាកាន់តែរឹងមាំ។ ទិសនាំលាភទិសអាគ្នេយ៍ តំណមទិសពាយ័ព្យ។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំម្សាញ់។
ឆ្នាំខាល ៖ រាសីឡើងខ្ពស់។ ការងារ អាស្រ័យដោយបទពិសោធន៍របស់ខ្លួន និងការសហការយ៉ាងល្អពីមិត្តភក្តិ ហេតុនេះកិច្ចការគ្រប់យ៉ាងសុទ្ធតែប្រព្រឹត្តទៅដោយរលូន មានស្នាដៃខ្ពស់។ ចំណូលទទួលបានយ៉ាងគាប់ចិត្តទាល់តែអ្នកព្យាយាមធ្វើការ គឺពុំបានមកដោយភ័ព្វសំណាង។ មនោសញ្ចេតនា បានជួបមុខសញ្ញាដែលខ្លួនពេញចិត្ត ទោះបីពុំទាន់មានទំនាក់ទំនង មនោសញ្ចេតនាជាមួយគ្នា តែក៏ជាឱកាសដ៏ប្រសើរសម្រាប់ថ្ងៃខាងមុខ។ ទិសនាំលាភទិសខាងលើត តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំមមែ៕
ឆ្នាំថោះ ៖ រាសីល្អមធ្យម។ ការងារ ពិបាកទទួលបានលទ្ធផលដូចចិត្ត ត្រូវដោះស្រាយរាល់វិវាទទាំងឡាយ ដើម្បីបង្កលក្ខណៈសម្រាប់ការងារអាចរីកចម្រើន។ ហិរញ្ញវត្ថុល្អប្រសើរ អាចបណ្តាក់ទុករកស៊ីថែម និងកាក់កប។ មនោសញ្ចេតនា អ្នកមានគ្រួសារគួរប្រយ័ត្នបញ្ចៀសការឈ្លោះប្រកែក ព្រោះនឹងឥទ្ធិពលដល់មនោសញ្ចេតនា។ ទិសនាំលាភឦសាន តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំរោង ៖ រាសីឡើងខ្ពស់។ ការងារ អំណោយផលល្អ មានដំណឹងរីករាយច្រើនមកដល់អ្នក។ ថ្ងៃនេះអ្នកមានឱកាសទាញលាភសំណាងចូលផ្ទះ។ មនោសញ្ចេតនាពោរពេញដោយភាពរីករាយ និងសុភមង្គល។ ទិសនាំលាភទិសខាងលិច តំណមទិសខាងកើត។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
ឆ្នាំម្សាញ់ ៖ រាសីឡើងខ្ពស់។ ការងារ ដើមឆ្នាំថ្មីរីករាយ ការងារជោគជ័យបំផុត។ ពេលទំនេរគួរអាចបន្ថែមចំណេះដឹងខាងវិនិយោគ ដើម្បីរង់ចាំឱកាសល្អមកដល់។ មនោសញ្ចេតនា អ្នកនៅលីវនឹងបានជួបមនុស្សដែលខ្លួនប្រាថ្នា។ ទិសនាំលាភទិសខាងលិច តំណមទិសឦសាន។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី។
ឆ្នាំមមី ៖ រាសីល្អមធ្យម។ ការងារ គួរសម្រាកបណ្តោះអាសន្នដើម្បីត្រៀមសម្រាប់ផែនការរយៈពេលវែងក្នុងឆ្នាំថ្មី។ ថ្ងៃនេះមិនត្រូវជំពាក់ជំពិនជាមួយនឹងល្បែងស៊ីសងគ្រប់ប្រភេទ។ មនោសញ្ចេតនា ផ្អែមល្ហែម កក់ក្តៅ ជាមួយនឹងសាច់ញាតិ គូស្នេហ៍ស្វាគមន៍ឆ្នាំថ្មី។ ទិសនាំលាភទិសខាងកើត តំណមទិសខាងជើង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំមមែ។
ឆ្នាំមមែ ៖ ការងារ ត្រូវទប់ស្កាត់កុំឲ្យមានវិវាទ ឈ្លោះប្រកែកក្នុងថ្ងៃនេះ ប្រសិនមិនដូច្នេះទេ ភ័ព្វសំណាង នឹងចាកឆ្ងាយពីអ្នក។ ចេញក្រៅផ្ទះត្រូវរក្សាដោយកាក់ឲ្យម៉ត់ចត់។ មនោសញ្ចេតនា កុំសម្តែងមនោសញ្ចេតនាជ្រុលពេក នៅកន្លែងមានមនុស្សកុះករ ព្រោះអាចប្រឈមនឹងការរិះគន់នាំឲ្យមិនសប្បាយចិត្ត។ ទិសនាំលាភទិសខាងកើត តំណមទិសជើង។ ពណ៌នាំសំណាង ពណ៌ស។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំវក ៖ រាសីឡើងខ្ពស់។ ការងារ គ្រប់យ៉ាងប្រព្រឹត្តទៅដោយងាយស្រួលដូចបំណង។ ថ្ងៃនេះអ្នកនឹងទទួលបានលាភសំណាងច្រើន។ មនោសញ្ចេតនាអ្នកនៅលីវនឹងបានជួបមនុស្សក្នុងសុបិន្ត និយាយចុះសម្រុងគ្នាល្អ។ ទិសនាំលាភទិសខាងជើង តំណមទិសខាងត្បូង។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំជូត៕
រកា ៖ រាសីឡើងខ្ពស់។ ការងារ រាសីឡើងមានបន្ថែមឱកាសថ្មី ក្នុងការងារ។ ថ្ងៃនេះដែរអ្នកនឹងបានជួបមនុស្សជួយជ្រោមជ្រែង ក្នុងការបណ្តាក់ទុនរកស៊ី។ មនោសញ្ចេតនាកាន់តែផ្អែមល្ហែម សុភមង្គល។ ទិសនាំលាភទិសខាងជើង តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ខៀវ។ អ្នកយកអាសាឆ្នាំកុរ៕
ឆ្នាំចរ ៖ រាសីស្រុតចុះ។ ការងារ មានរឿងមិនល្អជាច្រើន ត្រូវត្រៀមផ្លូវចិត្តដើម្បីប្រឈម។ ហិរញ្ញវត្ថុមិនស្ថិរភាព កុំចាយវាយលើសពីចំណូលរបស់ខ្លួន។ មនោសញ្ចេតនា អ្នកនៅលីវមានឱកាសបានជួបមនុស្សដែលខ្លួនពេញចិត្ត ត្រូវម្ចាស់ការរក្សាទំនាក់ទំនងឲ្យជាប់។ ទិសនាំលាភទិសខាងកើត តំណមទិសខាងលិច។ ពណ៌នាំសំណាង ពណ៌ក្រហម។ អ្នកយកអាសាឆ្នាំមមី៕
ឆ្នាំកុរ ៖ រាសីល្អមធ្យម។ ការងារ កុំម៉ឺងម៉ាត់ហួសធ្វើឲ្យបរិភោគសតានតឹង ត្រូវចេះបន្ធូរសភាពការណ៍ឲ្យមានភាពស្និទ្ធស្នាល។ ចំណូលស្ថិរភាពតែក៏មិនត្រូវខ្ជះខ្ជាយ។ មនោសញ្ចេតនា បានស្គាល់មិត្តថ្មីភេទខុសគ្នា។ ទិសនាំលាភទិសខាងលិច តំណមទិសអាគ្នេយ៍។ ពណ៌នាំសំណាង ពណ៌ផ្ទៃមេឃ។ អ្នកយកអាសាឆ្នាំខាល៕