Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប៊ិះមានសោកនាដកម្មមួយកើតឡើង មុនការវាយប្រហារសម្លាប់មនុស្ស ១៧នាក់ នៅអាមេរិក ប្រសិនបើជីដូនរូបនេះពុំហ៊ានប្តឹងចៅរបស់ខ្លួនទៅសមត្ថកិច្ច

spot_img

ប៉ូលិសរដ្ឋវ៉ាស៊ីនតោន បានចាប់ខ្លួនសិស្សម្នាក់ដែលសង្ស័យថា បានរៀបចំផែនការបាញ់រះនៅសាលារៀនមួយ ក្រោយពេលដែលជីដូនរបស់​​ក្មេងប្រុសនេះ ទូរស័ព្ទរាយការណ៍។

 

Joshua Alexander O’Connor, អាយុ១៨ឆ្នាំ ជាសិស្សវិទ្យាល័យអាស៊ី ទីក្រុង Everett វ៉ាសីនតោន អាមេរិក ប្រឈមមុខនឹងបទល្មើសច្រើន ក្នុងនោះបទ ប៉ុនប៉ងសម្លាប់មនុស្ស ក្រោយពេលប៉ូលិសចាប់ឃាត់ខ្លួននៅថ្ងៃទី​១៣កុម្ភៈ -នេះបើតាម ACES។

សមត្ថិកិច្ចឲ្យដឹងថា ជីដូនរបស់ O’Connor ​បានទូរស័ព្ទទៅលេខ ៩១១ (លេខទូរស័ព្ទសម្រាប់សុំជំនួយគ្រប់បែបយ៉ាងនៅអាមេរិក) ដើម្បីថ្កោលទោសចៅប្រុសរបស់ខ្លួន បន្ទាប់ពីគាត់បានអានកំណត់ត្រាប្រចាំថ្ងៃរបស់ចៅរូបនេះ។ នៅក្នុងកំណត់ត្រានោះ O’Connor បានសម្តែង​បំណងបង្កភាពល្បីរន្ទឺ ក្នុងសង្គមតាមរយៈការវាយប្រហារលើសាលារៀន ក្នុងនោះក៏បាននិយាយដល់ការធ្វើគ្រាប់បែកច្នៃ ការបង្កៃសារធាតុផ្ទុះ ដើម្បីបង្កការសម្លាប់មនុស្សបានច្រើនបំផុត។

O’Connor បានសរសេរក្នុងកំណត់ហេតុថា ៖ “ខ្ញុំត្រូវធ្វើរឿងនេះឲ្យជោគជ័យទើបបាន។ ខ្ញុំបានស្រាវជ្រាវការបាញ់រះ និងបន្ទុះគ្រាប់បែក
ហើយខ្ញុំនឹងដកពិសោធន៍ពីកំហុសរបស់អ្នកបាញ់រះ និងបន្ទុះគ្រាប់បែកមួយនេះ ធ្លាប់ធ្វើខុស”។

“ខ្ញុំកំពុងត្រៀមបម្រុងសម្លាប់ការបាញ់រះនៅសាលារៀន ខ្ញុំពុំអាចរង់ចាំទៀតទេ។ គោលដៅរបស់ខ្ញុំកាន់តែប្រាកដប្រជាហើយ… ខ្ញុំពុំអាចរង់ចាំដល់ពេលដើរចូលថ្នាក់រៀននោះ ហើយសម្លាប់ពួកវា”។ ទំព័រកំណត់ត្រារបស់ជនល្មើសមានសរសេរដូចខ្លឹមសារខាងលើ។

ប៉ូលិសបានធ្វើការឆែកឆេរផ្ទះរបស់ជីដូនរូបនេះ ហើយរឹបអូសឡើងនូវកំណត់ត្រាខាងលើ កាំភ្លើងវែងមួយដើមដាក់ក្នុងប្រអប់ហ្គីតា និងគ្រាប់បែកពុំមានឆ្នួនផ្ទុះ។

តាមមេធាវីការពារក្តី Rachel Forde, នោះជនជាប់ចោទពុំមានទោសដោយការរក្សាកាំភ្លើង និងគ្រាប់បែកដែលពុំមានឆ្នួនផ្ទុះ។ ខ្លឹមសារនៅក្នុងកំណត់ត្រា ក៏ពុំអាចក្លាយជាភស្តុតាងដើម្បីចោទប្រកាន់ O’Connor ពីបទប៉ុនប៉ងសម្លាប់មនុស្សដែរ។

កម្រិតធានានៅក្រៅឃុំរបស់ O’Connor គឺ៥លានដុល្លារ ។ ការចាប់ខ្លួនជនសង្ស័យនេះប្រព្រឹត្តទៅតែមួយថ្ងៃ មុនពេល​ដែលអតីតសិស្សម្នាក់បានបាញ់រះនៅសាលារៀនចាស់របស់ខ្លួន នារដ្ឋផ្លរីដា បណ្តាលឲ្យមនុស្ស ១៧នាក់ស្លាប់ និង ១៥នាក់ទៀតរងរបួស៕ សូយន

spot_img
×