Monday, October 7, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្តឹងមេដឹកនាំចលនាសង្រ្គោះជាតិ ចូលដល់តុលាការហើយ

ភ្នំពេញ៖ នៅថ្ងៃទី១៦​ ខែកុម្ភៈនេះថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលបណ្តឹងពីអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ដែលបានប្តឹងមេដឹកនាំរបស់ចលនាសង្រ្គោះជាតិជាច្រើនរូប ដែលបាននិងកំពុងធ្វើចលនាខុសច្បាប់ នៅក្នុងប្រទេសកម្ពុជា​និងនៅបរទេស ។

យោងតាមសំណុំរឿង៖ ចលនាសង្រ្គោះជាតិនេះត្រូវបានបង្កើតឡើង ដើម្បីញុះញង់ឲ្យប្រជាពលរដ្ឋ និងកំលាងប្រដាប់អាវុធធ្វើការបះបោរប្រឆាំង នឹងរាជការដែលជារដ្ឋអំណាចស្របច្បាប់។ អំពើដូចនេះ មិនខុសពីអំពើឧទ្ទាម ដែលជាអំពើប្រឆាំងនឹងសន្តិសុខជាតិ ខុសទៅនឹងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាឡើយ។ តំណាងអយ្យការកំពុងពិនិត្យ និងចាត់ការលើពាក្យបណ្តឹងនេះ ហើយថ្នាក់ដឹកនាំនៃចលនាខុសច្បាប់នេះ រួមទាំងបណ្តាញខ្សែរយៈ នៃចលនាខុសច្បាប់នេះ ទាំងក្នុងស្រុក ទាំងក្រៅស្រុក កំពុងស្ថិតក្រោមការស៊ើបអង្កេត របស់ស្ថាប័នមានសមត្ថកិច្ច។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តតាកែវ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានបញ្ជាក់ថា ៖ ចលនាសង្រ្គោះជាតិ មិនអាចមានដង្ហើមរស់បាននោះទេ។សម្ដេចក្រឡាហោម ស ខេង បានធ្វើការណែនាំ ឲ្យអាជ្ញាធរខេត្តតាកែវ ក៏ដូចជាមន្រ្តីនៅតាមមូលដ្ឋានទាំងអស់ ត្រូវធ្វើយ៉ាងណាពន្យល់ប្រជាពលរដ្ឋ នៅមូលដ្ឋានរបស់ខ្លួន កុំឲ្យចាញ់បោកក្រុមអ្នកនយោបាយ អគតិមួយចំនួនតូច ដែលឃោសនាឲ្យប្រជាពលរដ្ឋ ចូលរួមចលនាខុសច្បាប់។

សម្ដេចក្រឡាហោម ស ខេង បានថ្លែងបន្តថា មានកត្តាមួយចំនួន ដែលធ្វើឲ្យចលនាសង្រ្គោះជាតិ មិនអាចរស់បាន គឺទី១៖ បន្ទាប់ពីបង្កើតចលនាសង្គ្រោះជាតិនេះហើយ មិនមានការរំជើបរំជួល ពីប្រជាពលរដ្ឋ នៅក្នុងប្រទេសនោះទេ។ ទី២៖ ចលនានេះ គឺជាចលនាខុសច្បាប់ ដែលបង្កើតឡើង ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពៅការបោះឆ្នោត គាំទ្រដោយប្រជាពលរដ្ឋ និងទី៣៖ តាំងពីបង្កើតចលនានេះ មកមិនមានប្រទេសមួយណាប្រកាស ទទួលស្គាល់នោះទេ។

សូមបញ្ជាក់ថា បន្ទាប់ពីមានការចម្រូងចម្រាសលើការបង្កើតចនាសង្រ្គោះជាតិនោះមក នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨ ចលនារបស់លោក​សម រង្ស៊ី មួយនេះ​បានបង្កើតជាផ្លូវការរួចហើយ ដោយបាន​ប្រកាស​ចេញ​ពី​ទី​ក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វញ៉ា សហរដ្ឋ​អាមេរិក។ ប៉ុន្តែអតីតប្រធាន​គណបក្ស​សង្រ្គោះ​ជាតិលោកកឹម សុខា បាន​ប្រកាស​មិន​គាំទ្រ​ចលនា​នេះ​ទេ ហើយ​ថា​ការ​ទៅ​ចូល​រួម​របស់​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ​មួយ​ចំនួន​ នៅ​ក្នុង​ចលនា​នេះ គឺ​ជា​សិទ្ធិរបស់​បុគ្គល​តែ​ប៉ុណ្ណោះ។

នៅ​ក្នុង​ពិធី​ប្រកាស​ជា​ផ្លូវ​ការ ​នៃ​ការ​បង្កើត​ចលនា​សង្រ្គោះ​ជាតិ​ នៅ​ក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វញ៉ានោះ ក្រៅ​ពី​លោក សម​ រង្ស៊ី គេ​ឃើញ​មាន​វត្ត​មានអតីត​តំណាង​រាស្ត្រ​ នៃគណបក្ស​សង្រ្គោះ​ជាតិ រួម​មាន លោក​ស្រី ជូឡុង ស៊ូម៉ារ៉ា ភរិយារបស់​លោក សម រង្ស៊ី លោក ហូ វ៉ាន់ លោក អេង ឆៃអ៊ាង លោក នុត រំដួល លោក អ៊ុច សេរីយុទ្ធ និង​លោកសៀ ភារម្យ ប្រធាន​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅឋាន​ជា​ដើម។

លោក សម រង្ស៊ី បាន​ឲ្យដឹងថា ចលនា​សង្រ្គោះ​ជាតិ​នេះ មិន​ចាំ​បាច់​ចុះ​ឈ្មោះ​ នៅ​ក្រសួង​មហា​ផ្ទៃ​នោះ​ទេ ហើយ​ក៏​គ្មាន​នរណា​អាច​រំលាយ​បាន​ឡើយ។ អ្នក​ដែល​បង្ហាញ​វត្តមាន ​នៅ​ក្នុង​ពិធី​នេះ ​គឺ​គ្រាន់​តែ​និមិត្តរូប​ប៉ុណ្ណោះ ដោយ​លោក​ថា ​លោក​មិន​ចង់​ឲ្យ​អ្នក​គាំទ្រ​ចលនា​នេះ​ ជា​ច្រើន​នាក់​ទៀត​ចេញ​មុខ និង​ចេញ​ឈ្មោះ​ឡើយ។

លោក សម រង្ស៊ី បាន​បន្ត​ថា បេសកកម្ម​របស់​ចលនា​សង្រ្គោះ​ជាតិ គឺ​ “បំផុស​បំផុល​ឲ្យ​ពលរដ្ឋ​ និង​កម្មករ​ ធ្វើ​បាតុកម្ម​ ដោយ​អហិង្សា​ដើម្បី​ទាមទារ​សិទ្ធិ​សេរីភាព អំពាវនាវ​ឲ្យ​កង​ទ័ព​កុំ​ស្តាប់​បញ្ជា​ពីមេបញ្ជាការរបស់ខ្លួន តាមអ្វីដែល​លោក សម រង្ស៊ី ថា​ជា​បញ្ជា​របស់​ជន​ផ្តាច់​ដើម្បី​បាញ់​ប្រហារមក​លើ​ពលរដ្ឋ​ស្លូត​ត្រង់ និង​ការ​ទាក់​ទាញ​មន្រ្តី​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​ចំនួន ​ដែល​លោក សម រង្ស៊ី ថា​ ពួក​គេ​កំពុង​តែ​ខឹង​នឹងលោក ហ៊ុន សែន និង​ការ​បញ្ចុះ​បញ្ចូល​ម្ចាស់​កម្ចី និង​អ្នក​ជំនួញ​ កុំ​ឲ្យ​រក​ស៊ី​ជាមួយ​រដ្ឋាភិបាល​ តាមអ្វីដែល​លោក សម រង្ស៊ី ថា​ខុស​ច្បាប់ ”។

លោក សម រង្ស៊ី បានថ្លែងនៅក្នុងពិធីបង្កើតចលនាសង្រ្គោះជាតិនោះថា “ចលនាសង្រ្គោះជាតិ មិនធ្វើឡើង ដើម្បីប្រឆាំងនឹងលោក ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជណាចក្រកម្ពុជានោះទេ គឺចលនានេះធ្វើឡើង ដើម្បីប្រឆាំងនឹងការឈានពានរបស់យួនកុម្មុយនីស្ដ ដើម្បីស្រោចស្រង់ប្រទេសកម្ពុជា ឲ្យរួចផុតពីការឈ្លាពានពីយួនឈ្លានពាន”។

ទាក់ទិននឹងចលនាសង្រ្គោះជាតិរបស់លោក សម រង្សី នោះ លោក​ សុខ ឥសាន អ្នក​នាំ​ពាក្របស់យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ព្រមាន​ជា​មុន​ថា ​បើ​មិន​ចង់​មាន​បញ្ហា​ដល់​ខ្លួននោះ​ទេ មន្ត្រី​អតីត​បក្ស​ប្រឆាំង​ទាំង​១១៨​នាក់​ដែល​ត្រូវតុលាការកំពូល ​ហាម​ធ្វើ​នយោបាយ នេះ ចូរកុំ​ឲ្យ​ចូល​ទៅពាក់​ព័ន្ធ​នឹង​ចលនា​នេះ​ឲ្យ​សោះ។ លោក សុខ ឥសាន បន្តថា “ដាច់ខាតប្រជាជនកម្ពុជា ទូទាំងប្រទេស ចង់បានសន្តិភាព ស្ថេរភាពនយោបាយ និងជីវភាពរស់នៅរីកចម្រើន មានសិទ្ធិសេរីភាពគ្រប់បែប យ៉ាងដូចសព្វថ្ងៃ មិនចង់បានអ្វីក្រៅពីនេះទេ”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្ស ប្រជាជនកម្ពុជា (CPP) បានលើកឡើងថា ទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (CNRP) និងបក្ខពួកមួយចំនួនទៀត នៅតែផ្គើនប្រកាសបង្កើត ចលនាសង្គ្រោះជាតិ ហើយប្រើពាក្យញុះញង់៥ចំណុច ប្រឆាំងទៅនឹងរាជរដ្ឋាភិបាលកម្ពុជា របស់សម្ដេចតេជោ ហ៊ុន សែន ។

លោក សុខ ឥសាន លើកឡើង តាមរយៈបណ្ដាញសង្គម តេឡេក្រោម ថា “គ្មានអ្នកណាយកត្រចៀកទៅស្តាប់ នឹងធ្វើតាមទេ ប្រជាជនកម្ពុជា និងកងកម្លាំងប្រដាប់អាវុធ កាន់តែប្តេជ្ញា ឆន្ទៈមោះមុត ដើម្បីចាត់ការបង្ក្រាប និងកម្ទេចចោលគ្រប់ពេល ដែលបានឃើញពួកឧទ្ទាមក្រៅច្បាប់នេះ ។ សកម្មភាពញុះញង់ ចង់បំផ្លាញសន្តិភាព និងការរស់នៅប្រកបដោយ សុខដុមរមនា របស់ប្រជាជនគឺជាអំពើក្បត់ជាតិ ដែលលោក សម រង្ស៊ី បន្តវេនពីលោក សម សារី ជាឪពុកក្បត់ជាតិរបស់ សម រង្ស៊ី “៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×