Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកម្ម​នៅ​អា​មេ​រិច​កាលពី ៣៤​ឆ្នាំមុន ឥឡូវ​ប៉ូលីស​ទើប​បំបែក​រឿងក្តី​បាន​

​ប៉ូលីស​អា​មេ​រិច កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​បាន​ចាប់​ជនសង្ស័យ​ចំនួន ៥​នាក់​ពីបទ​ទាក់ទង​ទៅនឹង​ឃាតកម្ម​លើ​បុរស​ស្បែក​ខ្មៅ​ម្នាក់​កាលពី ៣៤​ឆ្នាំមុន​។ នេះ​បើតាម​ការចេញផ្សាយ​រប​ស់​សារព័ត៌មាន​អា​មេ​រិច CNN កាលពី​ថ្ងៃ​ម្សិលមិញ​នេះ​។​

​កាលពី​ថ្ងៃទី ៩ ខែតុលា ឆ្នាំ ១៩៨៣ ជនរងគ្រោះ ឈ្មោះ Tomothy Coggins អាយុ ២៣​ឆ្នាំ ត្រូវបាន​គេ​សម្លាប់ ហើយ​សាកសព​របស់គាត់​ត្រូវបាន​គេ​រកឃើញ​ក្នុង​គុម្ព​ស្មៅ​មួយកន្លែង ក្នុង​តំបន់ Spalding Country នៃ​រដ្ឋ Georgia សហរដ្ឋ​អា​មេ​រិច​។​

​ករណី​ឃាត​កម្មនេះ​ប៉ូលីស​មិនអាច​បំបែក​បាន និង​មាន​ភាពស្ងប់ស្ងាត់ រហូតដល់ ខែ​មិនា ឆ្នាំ​២០១៧​នេះ ក៏មាន​តំរុយ​ភ​ស្ថុ​តាង​ថ្មី​លេចឡើង ហើយ​អាជ្ញាធរ​ក៏​ចាប់ផ្តើម​ធ្វើការ​ពិនិត្យ​រឿងក្តី​ឡើងវិញ រហូតដល់​មានការ​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន ៥​នាក់​។​

​ជនសង្ស័យ​ចំនួន ២​នាក់ ឈ្មោះ Frankie Gebhardt អាយុ ៥៩​ឆ្នាំ និង Bill Moore Sr អាយុ ៥៨​ឆ្នាំ ត្រូវបាន​ចាប់ខ្លួន និង​ត្រូវបាន​ចោទប្រកាន់​ពីបទ​ឃាតកម្ម​។​

​ជនសង្ស័យ ២​នាក់​ទៀត ឈ្មោះ Sandra និង Lamar Bunn អាយុ ៥៨​ឆ្នាំ និង ៣២​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​រារាំង​ដល់​ដំណើរ​រឿងក្តី​។​

​ចំណែក​ម្នាក់ទៀត​ជា​អតីតមន្ត្រី​ប៉ូលីស​នៅ​មន្ទីរ​ឃុំខ្លួន ឈ្មោះ Gregory Huffman អាយុ ៤៧​ឆ្នាំ ត្រូវបាន​ចោទប្រកាន់​ពីបទ​រារាំង​រឿងក្តី និង​បំពាន​សម្បថ​។​

​អ្នកស៊ើប​អង្កេត​ករណី​នេះ បាន​និយាយថា ពួកគេ​ច្បាស់​ណាស់​ថា ករណី​ឃាត​កម្មនេះ​កើតឡើង​ដោយសារតែ​ការប្រកាន់​ពូជសាសន៍៕​ សុភ័ក្ត្រ

 

×