Friday, February 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់ថ្ងៃពុធ ទី ០២ ខែធ្នូ ឆ្នាំ ២០២០​

spot_img

ឆ្នាំជូត​

​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ការប្រកប​ការងារ​តែង​ជួប​ឧបសគ្គ​ច្រើន​ពិសេស​ងាយ​​កើត​នូវ​ចម្រូងចម្រាស​ថែមទៀត​។

មុខរបរ ៖ ​​​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ជួប​ផល​លំបាក​ក្នុង​ការរក​ផល​ចំណូល​ណាស់​ហើយ​ការ​ជួញ​ទីជិត​ឆ្ងាយ​ជួបតែ​រឿង​ប្រទាំង​ប្រទើស​ចំពោះមុខ​ច្រើន​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំ​សូវ​មាន​សុ​វត្តិភាព​ទេ​គួរ​បន្ថែម​ការប្រុងប្រយ័ត្ន​។​

ស្នេហា ៖ កំលោះ​ក្រមុំ​ជួប​រឿង​រកាំ​ចិត្តច្រើន​ព្រោះតែ​ម្នាក់ៗ​មានចិត្ត​ខ្លាំង​រៀងៗ​ខ្លួន​៕

​ឆ្នាំឆ្លូវ​

​​រាសី​ល្អជា​មធ្យម​។

ការងារ​ ៖ ​ក្នុងថ្ងៃនេះ​បើទោះបី​ធ្វើ​អ្វី​ក៏ដោយ​មិន​ឆ្លើយតប​ផល​ល្អ​ដូច​ជាទី​ពេញចិត្ត​នោះឡើយ​គឺជា​រឿយៗ​តែងមាន​បញ្ហា​យាយី​បន្តិចបន្តួច​ផង​។

មុខរបរ ៖ ​​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិន​ថា​ជួញ​ទីជិត​ឆ្ងាយ​តែង​អាច​ហុច​ផ្លែផ្កា​មកវិញ​គ្រាន់​ជាទី​កក់ក្តៅ​តែ​យ៉ាងណា​ចូរ​ប្រយ័ត្ន​ក្រុមមនុស្ស​បាបមិត្ត​បង្កជម្លោះ​ណាមួយ​កើតឡើង​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​ជួប​ភាព​សុខដុម​ដូច​សព្វមួយដង​។​

ស្នេហា ៖ ​​​កំលោះ​ក្រមុំ​ពិសេស​ស្ត្រី​ងាយ​ជួប​គ្រោះអាក្រក់​ណាស់ដែរ​ចូរ​ចេះ​ប្រយ័ត្នប្រយែង​ឱ្យបាន​ខ្លាំងក្លា​ពិសេស​មិនត្រូវ​ទុកចិត្ត​ដៃគូ​ភាគី​ម្ខាង​ពេក​ដែរ​ប្រយ័ត្ន​ប៉ះ​ប្រុស​ព្រាន​ត្រូវ​បង់​កាយ​បង់ប្រាណ​ហើយ​ត្រូវ​មក​ខូចអនាគត​ភ្លឺស្វាង​ឥតអំពើ​៕

ឆ្នាំខាល

​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​បើ​ជួប​បញ្ហា​អ្វី​លោកអ្នក​គប្បី​ត្រៀម​ទប់ទល់​ឱ្យបាន​ល្អ​ ពី​​ព្រោះថា​ផល​អាក្រក់​ងាយ​យាយី​ណាស់​ផង​។

មុខរបរ ៖ ​បើជា​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លោកអ្នក​ត្រូវ​ចេះ​សន្សំទ្រព្យ​ល្អិតល្អោច​ឡើងទៅ​កុំ​ខំ​ប្រមូល​ទ្រព្យ​ធំ​ព្រោះ​ថ្ងៃនេះ​សម្បូរ​តែ​ទ្រព្យ​ល្អិតល្អោច​ច្រើនជាង​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​ពុំគប្បី​សេពគប់​ល្បែង​ស្រី​ស្រា​ព្រោះ​នាំ​ភាព​ទុក្ខសោក​មកវិញ​។​

ស្នេហា ៖ ​​​​គូគ្រង​ប្តី​ប្រពន្ធ​ឬ​គូស្នេហ៍​កំលោះ​ក្រមុំ​មានដំណើរ​ថយក្រោយ​និង​ប្រឆាំង​​គ្នាច្រើន​ថែមទៀត​៕

​ឆ្នាំថោះ​

​​​​រាសី​ស្រុតចុះ​។

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​នៅមាន​ការប៉ះទង្គិច​ប៉ុន្តែ​ក៏​អាច​នៅ​ដំណើរការ​ទៅមុខ​ធម្មតា​ទេ​។​ការប្រកប​ការងារ​លោក​អ្នក​គប្បី​មានចិត្ត​ត្រជាក់​និង​មិនត្រូវ​ចិត្ត​ក្តៅ​ឡើយ​ហើយ​ត្រូវ​ចងចាំ​ពាក្យចាស់​ថា​”​ខឹង​ខូច​ខឹង​ខាត​”​ផង​។

មុខរបរ ៖ ​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ទោះ​ធ្វើ​អ្វី​ក៏ដោយ​លោកអ្នក​ត្រូវ​ចេះ​ធ្វើ​ចិត្ត​ឱ្យ​ត្រជាក់​និង​សម្រេចចិត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​នោះ​ផ្លែផ្កា​ដែល​ទទួលបាន​មកវិញ​ពិតជា​គាប់​ដូច​បំណង​។​

ស្នេហា ៖ ​ប្រុស​ស្រី​បើ​មានការ​ជឿនលឿន​ទៅមុខ​ខ្លាំង ឯការ​​ថយក្រោយ​វិញ​នោះ​ក៏​ខ្លាំង​ដែរ​៕

​ឆ្នាំរោង​

​​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ នៅថ្ងៃនេះ​ទោះ​ទៅណា​មក​ណា​មាន​ក្រុមមនុស្ស​ស្រឡាញ់​រាប់អាន​និង​ផ្តល់​ការយកចិត្តទុកដាក់​ច្រើន​ដូចនេះ​បើ​ទោះ​ធ្វើ​អ្វី​ក៏​តែង​មានជោគ​មានជ័យ​ត្រឡប់មកវិញ​ដែរ​។​ការរស់នៅ​វិញ​កំពុងមាន​ភាព​សុខដុម​និង​មាន​ភាព​ស្រស់ស្រាយ​គួរសម​។

មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មាន​ភាព​លូតលាស់​ទៅមុខ​ហើយ​បើ​មានការ​ជួញ​ទីជិត​ឆ្ងាយ​ទៀ់​ត​សោត​ក៏​អាច​ប្រមូល​ភោគផល​ចូល​ផ្ទះ​វិញ​គ្រាន់​ស្រួល​ចិត្ត​។

ស្នេហា ៖ ​ប្រុស​ស្រី​បើ​លោកអ្នក​បន្ថែម​ការយក​ចិត្ត​ទុកដាក់​និង​បន្ថែម​ក្តី​ស្រ​ឡា​​ញ់​ពិតជា​ប្រែក្លាយ​ពី​ភាព​អួអាប់​មក​ភ្លឺ​ថ្លា​ជាក់​ជាពុំខាន​៕

ឆ្នាំម្សាញ់​

​​​រាសី​ស្រុតចុះ​។​

ការងារ ៖ ​​នៅថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នកធ្លាក់​ស្រុតចុះ ម្ល៉ោះហើយ​ធ្វើឱ្យ​ការប្រកប​ការងារ​អ្វី​ឃើញថា​ជួប​ភាពរអាក់រអួល​និង​រឿង​រាវ​ច្រើន​ផង​។​ការប្រកប​ការងារ​ត្រូវ​ប្រយ័ត្នប្រយែង​ហើយ​ទោះ​ធ្វើ​អ្វីៗ​ក៏​តោង​ប្រយ័ត្ន​ពីព្រោះថា​ក្រុមមនុស្ស​ចាំតែ​ព្យាបាទ​យាយី​ប៉ុណ្ណោះ​។

មុខរបរ ៖ ​​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មិនត្រូវ​បោះទុន​អ្វីមួយ​ដោយ​តក់ក្រហល់​ឡើយ​ពុំនោះ​បើ​ជួប​រឿង​ស៊យ​អស់ប្រាក់​កាស​ពី​ខ្លួន​ត្រូវ​មក​ដេក​សោកស្តាយ​ពុំខាន​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​កុំ​ចង់​ទុំ​មុន​ស្រគាល​ពីព្រោះ​ថាបើ​ជួប​បញ្ហា​ហើយ​ពិតជា​មិន​ងាយ​ស្រាយ​ចេញ​ឡើយ​៕

ឆ្នាំមមី​

រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​​នៅថ្ងៃនេះ​ផ្តល់​ផល​ល្អ​សម្រាប់​លោកអ្នក​សម្រេចចិត្ត​រឿង​អ្វីមួយ​ពីព្រោះថា​តែង​ផ្តល់​ជា​ផ្លែផ្កា​ជានិច្ច​។​លោកអ្នក​អាចមាន​ដំណឹង​ល្អ​និង​មានរ​រឿង​ឱ្យ​សប្បាយចិត្ត​ថែមទៀត​។​

មុខរបរ ៖ ​​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​បើ​ចង់​ជួញ​ទីជិត​ឆ្ងាយ​មិន​ថា​ផ្លូវទឹក​,​ផ្លូវអាកាស​,​ផ្លូវគោក​ក្តី​តែង​ហុច​ផ្លែផ្កា​និង​ប្រមូល​ផល​កម្រៃ​គ្រាន់​ជាទី​កក់ក្តៅ​ហើយក៏​មាន​ភាព​សុខដុម​គួរ​ជាទី​រីករាយ ។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​បើ​ចង់​ធ្វើការ​ជ្រើសរើស​គូស្រករ​តែង​ជួប​គូព្រេង​ពិត​ដូច​សេចក្តីប្រាថ្នា​៕

ឆ្នាំមមែ​

​​រាសី​ល្អជា​មធ្យម​។​

​ការងារ​ ៖ ​ថ្ងៃនេះ​ដំណើរ​ជីវិត​របស់លោក​អ្នក​មិន​ថា​ស្ថិត​នៅទីណា​ទេ​គឺ​មិនត្រូវ​យក​ភាព​ប្រកែប្រកាន់​ឬ​ចិត្ត​ស្រាល​ដាក់ខ្លួន​ឡើយ​បើ​ពុំនោះ​ប្រយ័ត្ន​បានតែ​រឿង​រាវ​ត្រឡប់មកវិញ​។​ក្រៅពីនេះ​បើ​មាន​ប្រកបការងារ​វិញ​គឺ​តែងមាន​ដំណើរការ​ទៅ​មុខជា​បន្តបន្ទាប់ ហើយ​បើ​មានការ​សម្រុក​តិច​ច្រើនក្តី​ក៏​តែង​ហុច​ផល​ល្អៗ​មកជា​មួយ​ជានិច្ច​។

មុខរបរ ៖ ​​​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ជួប​ការលំបាក​ក្នុង​ការរក​ផល​ចំណូល​បន្តិច​ព្រោះតែ​មានការ​ប្រជែង​គ្នាច្រើន​ហើយ​ពិសេស​ប្រយ័ត្ន​មាន​ជម្លោះ​វិវាទ​ថែមទៀត​។​

ស្នេហា ៖ ប្រុស​ស្រី​កុំ​ជ្រួលជ្រើម​ខុស​បែបបទ​ប្រយ័ត្ន​នាំ​ក្តី​ទុក្ខលំបាក​មក​​វិញ​ហើយ​ត្រូវ​ដេក​សោក​កា​អាត្មា​ខ្លួន​៕

​ឆ្នាំវក​

​​​រាសី​ល្អជា​មធ្យម​។​

ការងារ ៖ ​នៅថ្ងៃនេះ​លោកអ្នក​ងាយ​ជួប​បញ្ហា​មិនល្អ​មួយចំនួន​ចូល​យាយី​ចំពោះមុខ​ផង​ហេតុនេះ​ឃើញ​ថាបើ​មិន​ខិតខំ​ស្រ​វ៉ា​ស្រ​ទេញ​ទេ​ពិតជា​ជួប​ផល​លំបាក​ជាក់​ជាពុំខាន​។​

​មុខរបរ ៖ ​​​​​​សម្រាប់​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​ក្នុងអំឡុងពេល​នេះដែរ​មិន​ថា​លោកអ្នក​ប្រកប​របរ​ទីជិត​ឆ្ងាយ​តែង​កើត​មានរឿង​រកាំរកូស​ហើយ​អាច​បង្កជម្លោះ​ច្រើន​ដូចនេះ​បើ​មិនចេះ​រំងាប់​ចិត្ត​ហើយ​បណ្តោយ​តាម​ហិង្សា​ទេ​ពិតជា​កើតរឿង​រាវ​នាំ​អំពលទុក្ខ​យក​ត្រឡប់មកផ្ទះ​វិញ​ជាក់​ជាពុំខាន​។

ស្នេហា ៖ កំលោះ​ក្រមុំ​មាន​ភាព​សុខដុម​ដូច​សព្វមួយដង​ទេ​គឺ​ពុំមាន​អ្វី​ចូលមក​នាំ​រកាំចិត្ត​ច្រើន​ឡើយ​៕

​ឆ្នាំរកា​

​​​​រាសី​ខ្ពស់ត្រដែត​។​

ការងារ ៖ ​​​នៅថ្ងៃនេះ​លោកអ្នក​ធ្វើ​អ្វី​តៗ​តែង​ជឿនលឿន​ទៅមុខ​សន្សឹមៗ​ជានិច្ច​។​ក្រៅពីនេះ​ចំពោះ​បញ្ហា​ប្រាក់កាស​ឬ​ការងារ​ឃើញថា​មានការ​ចម្រើន​លូតលាស់​និង​តែង​ហុច​ផល​ល្អ​មកវិញ​។​

មុខរបរ ៖ អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​មានដំណើរ​ការ​ទៅមុខ​ល្អ​ហើយ​បើ​ចង់​បើក​ជំនួញ​ថ្មីៗ​ក៏​ល្អ​គួរសម​។

ស្នេហា ៖ ​កំលោះ​ក្រមុំ​ឬ​ពោះម៉ាយ​មេម៉ាយ​ក្តី​ក្នុងថ្ងៃនេះ​មិនមាន​អ្វី​លេចធ្លោ​ទេ​តែបើ​លោក​អ្នកមាន​ជម្លោះ​វិវាទ​ហើយ​ចង់​ធ្វើការ​ដោះស្រាយ​តែង​សម្រេច​ដូច​គាប់​បំណង​៕

​ឆ្នាំច​

រាសី​ល្អជា​មធ្យម​។​

ការងារ ៖ នៅថ្ងៃនេះ​ដួង​រាសី​របស់លោក​អ្នក​បាន​ត្រឹម​កម្រិត​មធ្យម​ដូចនេះ​ទោះ​ធ្វើ​អ្វី​ក៏​មិនអាច​លោភលន់​បានទេ​ពីព្រោះថា​ផល​អាក្រក់​នៅ​ចំពោះមុខ​នោះ​ក៏​ច្រើន​ដែល​នៅ​រង់ចាំ​ឱ្យ​ត្រូវ​រែកពន់​ផង​។​

មុខរបរ ៖ ​អ្នក​ប្រកប​របរ​រកស៊ី​ជួញដូរ​លាភ​តូចធំ​ពុំ​សូវ​មាន​សំបូរ​ទ្បើ​យ​ព្រោះ​បើ​មិន​បោល​ហួស​គឺ​ឈោង​ចាប់​មិនសូវ​ជាប់​នោះឡើយ​។​ក្នុង​រង្វង់​គ្រួសារ​ចូរ​ប្រយ័ត្ន​កូនតូចៗ​និង​មនុស្ស​ចាស់​កើត​ជំងឺ​ដោយ​ប្រការ​ណាមួយ​។​ការធ្វើដំណើរ​ទីជិត​ឆ្ងាយ​គួរ​មានការ​យកចិត្តទុកដាក់​សុ​វត្តិភាព​ផ្ទាល់ខ្លួន​បន្តិច​ទើប​ប្រសើរ​។​

ស្នេហា ៖ ​កំលោះ​ក្រមុំ​មានការ​ចាប់កំហុស​គ្នាច្រើន​ដោយសារតែ​ការ​ប្រចែប្រច័ណ្ឌ​លុកលុយ​ផ្នែក​អារម្មណ៍​៕

​ឆ្នាំកុរ​

​​​​រាសី​ស្រុតចុះ​។​

ការងារ ៖ នៅថ្ងៃនេះ​លោកអ្នក​តែង​ទទួលរង​ផល​ប៉ះទង្គិច​កើតឡើង​នាំ​ជួប​ការ​លំបក​ផងដែរ​។​ទោះបីយ៉ាងណា​ការប្រកប​ការងារ​បើ​លោកអ្នក​ខិតខំ​និង​មានចិត្ត​ត្រជាក់​នោះ​រាល់​កិច្ចការងារ​តូចធំ​តែង​សម្រេច​ជោគជ័យ​ត្រឡប់មកវិញ​ជានិច្ច​។

​មុខរបរ ៖ ចំពោះ​លោកអ្នក​ដែល​ប្រកប​របរ​រកស៊ី​ជួញដូរ​វិញ​ការចេញ​ធ្វើ​ជំនួញ​ផ្លូវ​ឆ្ងាយ​ចូរ​ប្រយ័ត្ន​គ្រោះ​ចាញ់​បោក​​គេ​និង​គ្រោះ​បាត់​របស់របរ​។​ការធ្វើដំណើរ​ឆ្ងាយ​ជិត​មិនសូវមាន​សុ​វត្តិភាព​ទេ​ពិសេស​ពេលយប់​ព្រលប់​គប្បី​ប្រយ័ត្នប្រយែង​បន្តិច​ពីព្រោះ​ងាយ​ជួប​បញ្ហា​ណាស់​។​

ស្នេហា ៖ ​ប្រុស​ស្រី​កើត​មានការ​នឿយណាយ​និង​អស់សង្ឃឹម​ច្រើន​៕

spot_img
×