បុរសសញ្ជាតិជប៉ុនម្នាក់ រួមជាមួយមិត្តភក្តិខ្លួនបានទៅបរិភោគអាហារនៅក្នុងហាងមួយ ចំណុះឲ្យប្រព័ន្ធហាង sushi Sushiro នៅទីក្រុង Kishiwada ចំណុះខេត្តភាគខាងត្បូង Osaka ស្រាប់តែបានឃើញអាហារក្នុងចានកំពុង “មានចលនា” នេះបើតាម Cetusnews ចុះផ្សាយកាលពីម្សិលមិញ។
តាមនោះក្រោយពេលដែល sushi គ្រឿងសមុទ្រ ត្រូវបានគេលើកមកឲ្យបុរសរូបនេះ ស្រាប់តែឃើញសាច់មឹកមួយជ្រុងកំពុងកម្រើក។
តាមរយៈខ្សែវីដេអូត្រូវបានបង្ហោះលើបណ្តាញសង្គមអ្នកខ្លះថា នេះគ្រាន់តែជាប្រតិកម្មរបស់វា ពេលត្រូវចង្កឹះចុចប៉ះ។ ខ្លះទៀតថា
ហេតុការណ៍នេះបណ្តាលមកចុងភៅចម្អិនពុំទាន់ឆ្អិន។ ទោះយ៉ាងណាមនុស្សដទៃទៀត បានលើកហេតុផលពី “ចលនា” នោះថា
បែបនេះវាបង្ហាញឲ្យឃើញគុណភាពស្រស់ញញឹមនៃវត្ថុធាតុដើមដែលគេយកមកធ្វើ។ ប៉ុន្តែហាងមួយនេះពុំបានមានមតិយោបល់អ្វីឡើយ៕ អាគ្នេយ៍