Saturday, July 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន​ផលិតកម្ម​វិធី​ល្បីៗ​ដូចជា Master Chef និង The Voice ត្រូវបាន​វាយប្រហារ​កាលពី​សប្តាហ៍​មុន

​ភ្នំពេញ​៖ កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​ក្រុមហ៊ុន Microsoft បានធ្វើ​ការណែនាំ​ក្រុមហ៊ុន​នានា​ឱ្យមាន​ការប្រុងប្រយ័ត្ន​ជាមួយនឹង​ការវាយប្រហារ​ជំរិត​ទារប្រាក់ (Ransomware) ដែល​គេ​ឱ្យ​ឈ្មោះថា DoppelPaymer​។ មិនយូរប៉ុន្មាន​ផង​កាលពី​ចុង​សប្ដាហ៍​នេះ​ក៏មាន​ការ​លេច​ធ្លាយ​ថា ក្រុមហ៊ុន Endemol Shine Group របស់​ប្រទេស​ហូ​ឡង់​ត្រូវបាន​វាយប្រហារ ហើយ​ព័ត៌មាន​មួយចំនួន​ត្រូវបាន​ចែកចាយ​នៅក្នុង​គេហទំព័រ​សម្រាប់​ផ្សព្វផ្សាយ​ព័ត៌មាន​បែកធ្លាយ​។ នេះ​បើតាម​ការផ្សាយ​ព័ត៌មាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​។​

​ទោះបីជា​ក្រុមហ៊ុន Endemol Shine មិនទាន់បាន​បញ្ជាក់​ពី​ចំនួន​ទឹក​លុយ​ដែល​ជនអនាមិក​បានទាមទា​រ​ក៏ដោយ ប៉ុន្តែ​ក្រុម​អ្នកស្រាវជ្រាវ​បច្ចេកវិទ្យា​បាន​ប៉ាន់ប្រមាណ​ថា អាច​ដល់​រាប់លាន​ដុល្លារ​ឯណោះ ព្រោះ​ក្រុម​ជនអនាមិក​នេះ​បានទាមទារ​ឱ្យ​ក្រុមហ៊ុន​ផលិត​ប្រេង PEMEX របស់​ប្រទេស​ម៉ិចស៊ិក បង់​ទឹកប្រាក់​ចំនួន ៤.៩​លាន​ដុល្លារ ទាក់ទង​នឹង​ការវាយប្រហារ​ស្រដៀង​គ្នា​នេះដែរ​។ រហូតមកដល់​ពេលនេះ​ក្រុមហ៊ុន​បាន​ប្រាប់​ឱ្យដឹងថា ព័ត៌មាន​មួយចំនួន​របស់​បុគ្គលិក និង​ព័ត៌មាន​ដែល​ទាក់ទង​ទៅនឹង​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ត្រូវបាន​ទាញយក​។

​គួរបញ្ជាក់​ផងដែរ​ថា ក្រៅពី​ក្រុមហ៊ុន​ធំៗ​ទាំងពីរ​ខាងលើ នេះ ពួកគេ​ក៏បាន​វាយប្រហារ​ទៅលើ​ក្រុមហ៊ុន​ល្បីៗ​ផ្សេងៗ​ទៀត​ដូចជា ក្រុមហ៊ុន Digital Management Inc. ដែលជា​ក្រុមហ៊ុន​ដៃគូ​មួយ​របស់ NASA សហរដ្ឋអាមេរិក​, សាកលវិទ្យាល័យ Newcastle និង​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​អ៊ីនធឺណិត​និង​ប្រព័ន្ធ​បណ្ដាញ Bretagne Télécom របស់​ប្រទេស​បារាំង​ផងដែរ​៕​រក្សាសិទ្ធិដោយ​៖​បញ្ញា​ស័ក្តិ​

×