អ្នកនេសាទចំនួន ៦នាក់បានបាត់ខ្លួន ក្រោយពេលទូតអូសរបស់ពួកក្រឡាប់ និងលិចនៅសមុទ្រខាងកើត នៃប្រទេសអូស្ត្រាលី។ នេះបើតាមការចេញផ្សាយរបស់ BBC នៅព្រឹកថ្ងៃពុធ ទី ១៨ ខែតុលានេះ។
បើតាមអាជ្ញាធរបានឲ្យដឹងថា មានមនុស្សតែមនុស្សប៉ុណ្ណោះដែលរួចផុតជីវិតក្រោយពេលព្យាយាមតោងជាប់សំបកទូក និងនៅលើទឹកអស់រយៈពេល ១២ម៉ោង។
បុរសទី ៧បានរួចផុតជីវិតដោយសារគាត់ហែលទឹកទៅតោងនឹងសំបកទូកជាប់រហូតដល់មានទូកក្តោងបានប្រទះឃើញគាត់។
ក្រុមសង្គ្រោះបានរកឃើញបំនែកទូកនៅលើទឹក ប៉ុន្តែមិនបានឃើញដាននៃជនដែលបាត់ខ្លួនទាំងអស់នោះទេ។
បើអាជ្ញាធរបានឲ្យដឹងថា ទូកអូសដែលក្រឡាប់ និងលិចនោះជាទូកនេសាទពាណិជ្ជកម្ម មានបណ្តោយប្រវែង ១៧ម៉ែត្រ។ វាក្រឡាប់ ហើយ ៥ម៉ោងក្រោយមកក៍លិចចូលទឹកបាត់តែម្តង៕ សុភ័ក្ត្រ