Friday, September 29, 2023
[the_ad id="301779"]

បុរសម្នាក់ដែលជាកម្មករតទឹក យកដែកស្វានខួងដីដាក់ទុយោបណ្ដាលឲ្យឆ្លងភ្លើងឆក់ស្លាប់មួយរំពេច

spot_img

ភ្នំពេញ ៖បុរសម្នាក់បានស្លាប់គួរឲ្យអាណោចអាធ័ម បន្ទាប់ពីយកម៉ូទ័រស្វាយមកខួងដី ដាក់ទុយោ បណ្ដាលឆ្លងចរន្តឆក់ស្លាប់គួរឲ្យសង្វេក
ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១២និង៣០នាទីថ្ងែទី៨ខែធ្នូ ឆ្នាំ២០២០ស្ថិតតាមបណ្ដោយផ្លូវបេតុងក្នុងភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

សពជនរងគ្រោះមានឈ្មោះ កើត សំនៀង អាយុ២៣ឆ្នាំ មុខរបរកម្មករដាក់ទុយោស្នាក់នៅភូមិអណ្ដូងទី៣ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ មានស្រុកកំណើតនៅកន្ទួតសៀបរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

យោងតាមប្រភពពីពីម្ដាយរងគ្រោះខាងលើ បានប្រាប់អង្គភាពសារព័ត៌មានCEN បានឲ្យដឹងថា កូនគាត់និងបុរសម្នាក់ទៀតដែលជាអ្នកម៉ៅការតទឹក បានមកជីកដីនិងយកម៉ូទ័រមកស្វាន ខណៈពេលកំពុងតែស្វានស្រាប់តែឆ្លងចរន្តបណ្ដាលឲ្យឆក់ ភ្លាមៗនោះដែរ បុរសម្នាក់ដែលជាអ្នកម៉ៅការ បានកញ្ឆះម៉ូទ័រស្វានចេញរួច បានធ្វើចលនាសង្កត់ទៅលើដើមទ្រូងជួយសង្គ្រោះបឋម តែជួយមិនបានជាអកុសលជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅសមត្ថកិច្ចស្នងការាជធានីភ្នំពេញ ចុះមកធ្វើកោសល្យវិច័យ ក្រោយពីធ្វើរួចសមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន។ រួចធ្វើកំណត់ប្រគល់ឲ្យក្រុមគ្រួសារ យកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ៖ មីដា ផាន់ណា

[the_ad id="323574"]
[the_ad id="337362"]
[the_ad id="339994"]
[the_ad id="409036"]
spot_img