Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​កំពុង​ដើរ​តាមផ្លូវ​ស្រាប់តែ​ដួលសន្លប់​បង្ក​ការភ្ញាក់ផ្អើល​យ៉ាង​ខ្លាំ​ដល់​ប្រជាពលរដ្ឋ​

spot_img

​ភ្នំពេញ៖ ស្ត្រី​ម្នាក់​ធ្វើដំណើរ​មកពី​ខេត្តតាកែវ មកដល់​ភ្នំពេញ ខណៈ​ដើរ​សុខៗ​ស្រាប់តែ​អស់កម្លាំង​ដួលសន្លប់​ក្បែរ​ស្តុ​ប​អាងទឹក​បង្ក​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើដំណើរ​តាមផ្លូវ​ឈប់​ចោមរោម​មើល ។​

​ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​ព្រឹក ថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០២០ ស្ថិត តាម បណ្ដោយ ផ្លូវ ២១៥ កែង​ផ្លូវ​លេខ​៣៣៦ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី ភ្នំពេញ ។​

​តាម​ព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង ថា ស្ត្រី រងគ្រោះ​ខាង​លេី​បាន​ដេី​រ​តាំងពី​ខេត្តតាកែវ​មក​រាជធានី​ភ្នំពេញ ហើយ​បាន​ដើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៥ ខណៈពេល​មកដល់​ចំណុចកើតហេតុ​កែង​ផ្លូវ​លេខ​៣៣៦ ស្រាប់តែ​ស្ត្រីជន​រងគ្រោះ អស់កម្លាំង​ដួលសន្លប់​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង ពេល​នោះដែរ​មិនមាន​បងប្អូន​ប្រជាពលរដ្ឋ​ណា​ហ៊ាន​ចូល​ជួយសង្គ្រោះ​នោះទេ​បាន​ត្រឹម​រាយការណ៍​ជូនទៅ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​អន្តរាគមន៍​។​

​ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បានមក​ដល់​ចំណុចកើតហេតុ រួច​ទំនាក់ទំនង​ទៅ​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​កាលម៉ែត​ភ្លាមៗ​និង​ធ្វើការ​ស្វែងរក​ក្រុមគ្រួសារ​គាត់​ដើម្បី​មក​មើល​ផងដែរ​៕​រក្សា​សិទ្ធិ​ដោយ​៖ មី​ដា ផាន់​ណា​

spot_img
×