Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទុស្សេខ្សែភ្លើង ចេញពីឡចំហ៊ុយក្នុងរោងចក្រ ខូចខាតគ្រឿងសង្ហារឹមមួយចំនួន នៅខេត្តកណ្តាល

spot_img

កណ្តាល ៖ អគ្គិភ័យឆាបឆេះរោងចក្រញូអីមេជីណេសិនលីមីធីត (កែច្នៃគ្រឿងសង្ហារឹម) បង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋាន កាលពីវេលាម៉ោង ៩និង៣៥នាទីព្រឹក ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចរោងចក្រញូអីមេជីណេសិនលីមីធីត (កែច្នៃគ្រឿងសង្ហារឹម) ស្ថិតនៅតាមបណ្តោយផ្លូវលេខ21 ស្ថិតនៅក្នុងភូមិព្រែកឡុង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចឲ្យដឹងថា មូលហេតុដែលឆាបឆេះខាងលើ គឺបណ្តាលមកពីទុស្សេខ្សែភ្លើង ចេញពីឡចំហ៊ុយនៅផ្នែកខាងក្រោយអគា។ អគ្គិភ័យខាងលើបណ្តាលឲ្យមានការខូចខាត នឹងឆេះគ្រឿងសង្ហារឹមមួយចំនួន និងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ។

ហេតុការណ៍ខាងលើប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៩គ្រឿង ក្នុងនោះរថយន្តស្នងការដ្ឋាននគរបាលខេត្តកណ្តាល៣គ្រឿង រថយន្តពន្លត់អគ្គិភ័យនាយកដ្ផានក្រសួងមហាផ្ទៃ ៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យអង្គរក្សចំនួន ៣គ្រឿង ហើយភ្លើងបានរលត់ជាស្ថាពរ នៅវេលាម៉ោង១០និង៥៥នាទី៕ រក្សាសិទ្ធិដោយ៖ មីដា ផាន់ណា

spot_img
×