Saturday, July 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មវិធី​ទំនាក់ទំនង​បណ្ដាញ​សង្គម​របស់​ក្រុមហ៊ុន Facebook កំពុង​តែមាន​ភាពរអាក់រអួល​

​ភ្នំពេញ​៖ ចាប់ផ្ដើម​ពី​ប៉ុន្មាន​ម៉ោង​មុននេះ កម្មវិធី​ទាំងអស់​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​កំពុង​តែមាន​ភាពរអាក់រអួល​ដែល​រាប់បញ្ចូល​ទាំង​កម្មវិធី​ដ៏​ពេញនិយម​ផ្សេងៗ​ទៀត​របស់​ក្រុមហ៊ុន​នេះ​មានដូចជា Instagram, Messenger, WhatsApp និង Facebook​។

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹងថា ​បញ្ហា​នេះ​បានធ្វើឱ្យ​អ្នកប្រើប្រាស់​មាន​ផល​លំបាក​ក្នុង​ការចូលទៅ​ក្នុងគណ​នី​របស់​ពួកគេ ព្រមទាំង​ការទាញយក​រូបភាព​និង​វីដេអូ​ជាដើម​។​

​បញ្ហា​នេះ​បាន​កើតមានឡើង​ច្រើន​នៅក្នុង​ប្រទេស​អឺរ៉ុប ប៉ុន្តែ​សម្រាប់​ប្រទេស​នៅក្នុង​តំបន់​អាស៊ី ក៏​កំពុងតែជួបប្រទះ​នឹង​បញ្ហា​នេះ​ជាមួយ​កម្មវិធី​មួយចំនួន​ខាងលើនេះ ក្នុងនោះ​មាន​ទាំង​ប្រទេស​កម្ពុជា​យើង​ផងដែរ​៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×