Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូក​នេសាទ​ដែល​ប្រកប​អាជីវកម្ម​នៅលើ​ផ្ទៃសមុទ្រ​ស្របច្បាប់​មាន​ចំនួន ២៥២៣ គ្រឿង ខណៈ​បទល្មើស​កើត​មាននៅ​តំបន់​ឆ្ងាយ​ដាច់ស្រយាល​

ខេត្ត​ព្រះសីហនុ​៖ រាល់ថ្ងៃ មាន​ទូក ដែល​ប្រក​បរបរ​នេសាទ​ស្របច្បាប់​សរុប​មាន​ចំនួន ២៥២៤ គ្រឿង ក្នុងនោះ មាន​ប្រភេទ​ទូក​អូស​ចំនួន ៨៥៤ គ្រឿង ជា​ប្រភេទ​ទូក​ដែលមាន​កម្លាំង​សេះ​ធំ ក្រៅពីនេះ​គឺមាន​ទូក​ប្រភេទ មង​បណ្ដែត មង​បង្គា មង​ត្រី ទូក​លប ទូក​សន្ទូច​ជាដើម​។​

​លោក ឯម ភា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កំពង់សោម​បានបញ្ជាក់​ប្រាប់​កាសែត​ក្នុងស្រុក​ថា ទាក់ទង​នឹង​បទល្មើស​នេសាទ​គឺ​ចែកចេញជា​ពីរ ទីមួយ​បទល្មើស​នេសាទ​ដែលមាន​ប្រភេទ​ទូក​អូស នេសាទ​នៅ​តំបន់​ទឹក​រាក់​ក្រោម​២០​ម៉ែត្រ មាន​តិចតួច និង​ទី ពីរ ទូក​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ដូចជា ឧបករណ៍​ប្រភេទ​ពោះវៀន​ជ្រូក គឺមាន​ការប្រើ​នៅ​តំបន់​ឆ្ងាយ​ដាច់ស្រយាល​ដូចជា​តំបន់​កែវផុស​និង​តំបន់​ព្រៃនប់​។​

លោក​បានលើកឡើង​បន្ថែមថា ក្រៅពី​បទល្មើស​នេសាទ បច្ចុប្បន្ន​ក៏​នៅមាន​ការ កាប់​ទន្ទ្រាន​ព្រៃកោងកាង​ក៏ដូចជា​ព្រៃ​លិច​ទឹក​មួយចំនួន ដើម្បី​វាត​យក​ដី​ធ្វើ ជា​ដី​កសិកម្ម​ផ្ទាល់ខ្លួន​ដែល​ធ្វើ​ឲ្យ​បាត់​នូវ​ជម្រក​ធនធាន​មច្ឆជាតិ ព្រោះ​ព្រៃ​ទាំងអស់នេះ​គឺជា​ប្រភព​នៃ​ការពង​កូន​របស់​មច្ឆជាតិ​គ្រប់​ប្រភេទ​ហើយ​រដ្ឋបាល​ជលផល​កំ​ពង់​សោម​ក៏មាន​ការបង្ក្រាប​ជា បន្តបន្ទាប់ នៅ​តំបន់​ដែល​ទទួលរង​ការនេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​និង​បទល្មើស ការកាប់​ទន្ទ្រានព្រៃ​លិច​ទឹក នៅក្នុង​ភូមិសាស្ត្រ​នៃ​ខេត្ត​ព្រះសីហនុ ដូចនេះ​បទល្មើស មានការ​កាត់បន្ថយ​ច្រើន​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×