មនុស្សទាំងអស់ចំនួន ៦៥នាក់បានស្លាប់បាត់បង់ជីវិត នៅពេលយន្តហោះដឹកអ្នកដំណើរមួយគ្រឿង បានធ្លាក់នៅតំបន់ភ្នំ ភាគខាងត្បូងប្រទេសអ៊ឺរ៉ង កាលពីថ្ងៃព្រឹកថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយរបស់សារព៌តមានអាមេរិច BBC។
បើតាមក្រុមហ៊ុនអាកាសចរណ៏ Aseman Airlines បានឲ្យដឹងថា យន្តហោះប្រភេទ ATR កំពុងធ្វើដំណើរពីរដ្ឋធានីតេអេរ៉ង (Tehran) ឆ្ពោះទៅកាន់ទីក្រុង យ៉ស៊ូ (Yasuj) ហើយបានបាត់ខ្លួន ក្រោយពេលហោះហើរបានរយៈពេល ៥០នាទី។
បើតាមសេចក្តីរាយការណ៏ពីដំបូងបានឲ្យដឹងថា មនុស្សចំនួន ៦៦នាក់បានស្លាប់ ប៉ុន្តែមានអ្នកដំណើរម្នាក់មិនបានឡើងយន្តហោះនោះទេ។
សេចក្តីរាយការណ៏បន្តទៀតថា យន្តហោះនោះបានធ្លាក់បុកភ្នំ Dena ស្ថិតក្នុងភូមិ Kohangan។
ជនរងគ្រោះទាំងអស់រួមមាន អ្នកដំណើរ ៥៩នាក់ អ្នកបំរើការលើយន្តហោះ ២នាក់ អ្នកបើក ២នាក់ និងសមាជិក្រុមសន្តិសុខ ២នាក់៕ សុភ័ក្ត្រ