Friday, May 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងរាស្រ្តអូស្រ្តាលីម្នាក់ រងការរិះគន់យ៉ាងខ្លាំង ក្រោយពេលបង្ហោះរូបកាន់កាំភ្លើង

spot_img

សមាជិកសភាអូស្រ្តាលីម្នាក់ ទទួលរងការរិះគន់យ៉ាងខ្លាំង ដោយសារតែបង្ហោះរូបអនឡាញ មានកាន់កាំភ្លើងតម្រង់។ នេះបើតាមការចេញផ្សាយរបស់ BBC។

រូបកាន់កាំភ្លើងតំរង ដែលលើហ្វេសបុក កាលពីថ្ងៃសៅរិ៍កន្លង លោក George Christensen តំណាងរាស្រ្តអូស្រ្តាលី ក៏បានបង្ហោះសារភ្ជាប់ដោយសួរថា (Do you feel lucky, greenie punks) ដែលមានន័យថា តើអ្នកមានអារម្មណ៏ថាខ្លួនឯងអាចមានសំណាងរួចផុតឬអត់ អ្នកធ្វើយុទ្ធនាការការពារបរិស្ថាន? ន័យរបស់វាគឺ បែបនេះ៖ នៅពេលនរណាតំរងកាំភ្លើងមក យើងប្រហែលជាសួរ ខ្លួនឯងក្នុងចិត្តថា តើខ្ញុំអាចមានសំណាងរួចផុតជីវិតឬអត់?

សារនេះទំនងជាតំណាងរាស្រ្តរូបនោះចង់សំដៅដល់គណៈបក្សមួយ។ ចំនែកគណបក្សបៃតង់អូស្រ្តាលី (Greens Party) បាននិយាយថា ការបង្ហោះរូប និងសាររបស់សមាជិកសភារូបនោះ ថាជាការធ្វើឲ្យអាប់អោនកិត្តយស និងបានកត់សំគាល់ថា ការបង្ហោះរូបកាំភ្លើង​ កើតឡើងក្រោយពេលមានការបាញ់ប្រហារនៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិច ដែលបណ្តាលឲ្យមនុស្ស ១៧នាក់ស្លាប់។

ប៉ូលីសអូស្រ្តាលីបញ្ជាក់ថា ពួកគេនឹងពិចារណាថាតើនឹងត្រូវស៊ើបអង្កេតឬយ៉ាងណា។

ចំណែក George Christensen បានការពារខ្លួន ដោយបានបញ្ជាក់ថា ការបង្ហោះរបស់លោកគ្រាន់តែជាការលេងសើចទេ។ លោកថ្លែងថា ការបង្ហោះនោះ សំដៅលើឃ្លាក្នុងរឿងដ៏ល្បីក្នុងឆ្នាំ ១៩៧១ ឈ្មោះ Dirty Harry ដែលតួសំដែងម្នាក់និយាយថា “Do I feel lucky? Well, do ya, punk?”។

លោកថ្លែងប្រាប់អ្នកសារព៌តមានថា “បើការបង្ហោះសារលេងសើចក្នុងបណ្តាញសង្គម ជារឿងខុស នោះមានមនុស្សច្រើនណាស់ ដែកំពុងធ្វើខុស ព្រោះការបង្ហោះលេងបែបនេះកើតមានរាល់ថ្ងៃរាល់ម៉ោងនៅក្នុងប្រទេស”។

រីឯនាយករដ្ឋមន្រ្តីអូស្រ្តាលី Malcolm Turnbull វិញនិយាយថា ការបង្ហោះនោះមិនសមរម្យទេ៕ សុភ័ក្ត្រ

spot_img
×