Thursday, December 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋ​ខ្មែរ​៧​នាក់ ត្រូវ​ទាហាន​ថៃ​ចាប់ខ្លួន ព្រោះ​លួច​ឆ្លងដែន​

​បន្ទាយមានជ័យ ៖ កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ ពលករ​ខ្មែរ​៧​នាក់ ដែល​កំពុង​លួច​ឆ្លង​ចូល​ប្រទេស​ថៃ នៅ​ចំណុច​និយាម​ការ TA.356139 ភូមិ​ដង​ងូ ឃុំ ប៉ា​រ៉ៃ ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ត្រូវ​ទាហាន​ឈុត​ប៉ា​រ៉ា​កង​រយ​ថៃ លេខ​១២០៥ និង​ទាហាន​ប៉ា​រ៉ា​ថៃ​លេខ​១២ នៃ​កងកម្លាំង​បូរ​ផា ខណៈ កម្លាំង​កំពុង​ល្បាត​ត្រួតពិនិត្យ តាម​បណ្តោយ​ព្រំដែន​ដែល ទល់មុខ​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។​

​ពលករ​ទាំង​៧​នាក់​នោះ បាន​ប្រាប់​កងកម្លាំង​ថៃ​ថា ពួកគេ​មានបំណង​ទៅ​ធ្វើការ​ស៊ីឈ្នួល​ដូច​សព្វ​១​ដង នៅ​ផ្សារ​រោង​គ្លឿ ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ។​

​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា ថៃ បាន​ឲ្យ​ដឹង​កាលពី​ថ្ង​ទី​១៤ ខែធ្នូ ឆ្នាំ​២០២០ ថា​៖ គេ​បាន​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ទាំងនោះ នៅ​ទី​បញ្ជា​រកា​ដ្ឋា​នរក​ង​ទាហាន​ប៉ា​រ៉ា​លេខ​១២០៥ ជាទី​ដែល​ទាហាន​ថៃ បាន​សួរចម្លើយ​និង​ធ្វើ​របាយការណ៍ ហើយ​គេ​ដឹងថា ៖ ពលករ​ខ្មែរ​ទាំង​៧​នាក់ មានដូចជា ៖ ១-​ឈ្មោះ ហៅ បុណ្យ​សុង ប្រុស អាយុ​៣១​ឆ្នាំ​។ ២-​ឈ្មោះ រ៉េត ដុ​ផន ប្រុស អាយុ​៣៥​ឆ្នាំ ។ ៣-​ឈ្មោះ លើ​ត ណា​រ៉ុង ប្រុស អាយុ​១៥​ឆ្នាំ ។ ៤-​ឈ្មោះ ខន សុ​ផេង ប្រុស អាយុ​៣០​ឆ្នាំ ។ ៥-​ឈ្មោះ ហែម ដា ស្រី អាយុ​៦២​ឆ្នាំ និង​២​នាក់​ទៀត​មិនទាន់​ស្គាល់​អត្តសញ្ញាណ ។​

​ក្រោយ​ធ្វើ​កំណត់ហេតុ និង​របាយការណ៍ កង​ទ​ហាន​ថៃ​បាន​បញ្ជូនទៅ​ឲ្យ​នគរបាល ហើយ​ឃុំខ្លួន​មួយ​យប់ បញ្ជូនទៅ​ឲ្យ​នគ​បាល​ការពារ​ព្រំដែន​លេខ​១២៤ ភូមិ​ណូន​ម៉ាក​មុន ស្រុក​គោក​ធ្យូង ដើម្បី​បញ្ជូន​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ តាម​ច្រក​ណូន​ម៉ាក់​មុន ស្រុក​គោក​ធ្យូង​-​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ៕ រក្សា​សិទ្ធិ​ដោយ ៖ បន្ទាយ​

×