ឆ្នាំជូត
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើលោកអ្នកធ្វើអ្វីក៏តែងរាំងស្ទះនិងមានបញ្ហាច្រើនចំពោះមុខផង។ក្រៅពីនេះបើលោកអ្នកចង់លេងហ៊ុនឬចង់បណ្តាក់ទុនរកស៊ីធំដុំនៅថ្ងៃនេះគប្បីមើលមុខក្រោយពីព្រោះថាផលមិនល្អងាយកើតចំពោះមុខជានិច្ច។
ជំនួញ ៖ ផលចំណូលជួបការលំបាកច្រើនឬអាចនិយាយបានថាគឺលាភប្រាក់កាសច្រើនបោលហួសចាប់ពុំសូវជាប់ឡើយពិសេសឱ្យប្រយ័ត្នការមានជម្លោះវិវាទព្រោះតែពាក្យសម្តីតែម្តង។
ស្នេហា ៖ ប្រុសស្រីមានភាពសោះកក្រោះនិងរកាំចិត្តចំពោះគ្នាពីព្រោះតែការមិនចេះអត់ឱនឱ្យគ្នាប៉ុន្មានឡើយ៕
ឆ្នាំឆ្លូវ
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើទោះបីដួងរាសីស្រុតចុះប៉ុន្តែបើលោកអ្នកមានការប្រឹងប្រែងក៏តែងទទួលផលមួយចំនួនមកវិញដែរ។
ជំនួញ ៖ ទាំងការជួញទីជិតឆ្ងាយលោកអ្នកអាចត្រូវគេប្រឆាំងនិងស្តីបន្ទោសផងគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបចៀសផុតផលអាក្រក់ៗទាំងពួងទៅរួច។ ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំពុំគប្បីយកភាពប្រកែប្រកាន់ដាក់ក្នុងចិត្តច្រើនពេកឡើយប្រយ័ត្នឥតការអ្វីសោះនាំតែកើតរឿងរាវជម្លោះវិវាទ៕
ឆ្នាំខាល
រាសីស្រុតចុះ។
ការងារ ៖ លោកអ្នកកើតឆ្នាំទន្សាយនាពេលនេះឱ្យប្រយ័ត្នប្រយែងថ្ងៃមិនល្អបន្តិច ពីព្រោះងាយកើតបញ្ហាឡើងជាងសព្វមួយដង។ការប្រយ័ត្នប្រយែងនេះរហូតដល់បញ្ចប់ខែកញ្ញានេះ។
ជំនួញ ៖ មិនថាជួញទីឆ្ងាយជិតតែងទទួលជោគជ័យដោយកើបផលចំណេញត្រឡប់មកផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើរចូរកុំគប្បីបើកបរលឿនព្រោះពុំសូវមានសុវត្តិភាពប៉ុន្មានទេប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិច។
ស្នេហា ៖ កំលោះក្រមុំមានភាពរីកលូតលាស់និងកំពុងស្រស់ស្រាយប្រពៃណាស់៕
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារសំខាន់ពីព្រោះថាតែងឆ្លើយតបនូវផលល្អចំពោះមុខណាស់។ ក្រៅពីនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបពិធីឬធ្វើអ្វីមួយពីព្រោះថាតែងមានជោគសិរីជានិច្ច។
ជំនួញ ៖ មានការទិញចូលលក់ចេញគ្រាន់រស់រវើកឯបើលោកអ្នកចង់រើទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់ដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ ប្រុសស្រីមានការជឿនលឿនទៅមុខនិងកំពុងផ្អែមល្ហែមប្រពៃ៕
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកមានដំណើរជីវិតជួបបញ្ហាស្មុគស្មាញបន្តិចហើយរាល់ការប្រកបការងារទាល់តែប្រឹងប្រែងខ្លាំងទើបទទួលជោគជ័យទៅរួច។
ជំនួញ ៖ ជួញទីជិតឆ្ងាយការរកផលកម្រៃទោះជួបផលលំបាកម្តេចមា្តក៏មានហូរចូលមួយៗគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ការធ្វើដំណើរទីជិតឆ្ងាយពេលទៅពុំសូវមានសុវត្តិភាពប៉ុន្មានទេគួរបន្ថែមការប្រុងប្រយ័ត្នបន្តិចទើបប្រសើរ។
ស្នេហា ៖ ប្រុសស្រីកុំធ្វើអ្វីជ្រួលជ្រើមខុសបែបបទព្រោះនោះសុទ្ធសឹងនាំមកនូវសេចក្តីទុក្ខសោកមកវិញទេ៕
ឆ្នាំម្សាញ់
រាសីស្រុតចុះ។
ការងារ ៖ ដំណើរជិវិតរបស់លោកអ្នកនៅថ្ងៃនេះឃើញថាមិនសូវល្អប្រសើរទេ ហើយពិសេសឱ្យប្រយ័ត្នផលប៉ះពាល់នេះឈានដល់ខែក្រោយថែមទៀត។
ជំនួញ ៖ ជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកចំណូលបន្តិចនិងក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងពីការមានជម្លោះវិវាទបើមានចិត្តប្រកាន់យកភាពមោហៈទោសៈដាក់ខ្លួននោះ។
ស្នេហា ៖ កំលោះក្រមុំមិនមានឧបសគ្គអ្វីគួរជាទីកត់សម្គាល់ទេគឺដូចសព្វមួយដង៕
ឆ្នាំមមី
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារនិងប្រាក់កាស។
ជំនួញ ៖ មិនថាទីជិតឆ្ងាយតែងហុចផ្លែផ្កានិងប្រមូលផលចំណេញវិលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ ការរស់ នៅជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីបើពុំទាន់មានគូគាប់ពេលនេះជាឱកាសល្អក្នុងការស្វែងរកផងដែរ៕
ឆ្នាំមមែ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបកិច្ចការងារសំខចាន់ពីព្រោះថាផលតែងឆ្លើយតបមកវិញជានិច្ច។
ជំនួញ ៖ មានការកម្រើកគួរសមឡើងវិញហើយផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅផង។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីបើចង់ផ្សំផ្គុំគ្រួសារឬចង់ទំនាក់ទំនងស្នេហាថ្មីថ្មោងតែងជោគជ័យសមដូចប្រកប៕
ឆ្នាំវក
រាសីស្រុតចុះ។
ការងារ ៖ នៅថ្ងៃនេះបើទោះបីធ្វើអ្វីក៏តែងងាយជួបបញ្ហាប្រទាំងប្រទើសច្រើនប៉ុន្តែយ៉ាងណាបើលោកអ្នកត្រៀមបានល្អនិងខិតខំព្យាយាមតែងសម្រេចជោគជ័យផង។
ជំនួញ ៖ មុខជំនួញថ្ងៃនេះមិនមានអ្វីប្រែប្រួលប្តួរផ្លាស់គួរជាទីកត់សំគាល់ទេ គឺដូចសព្វមួយដង។ ការធ្វើដំណើរឆ្ងាយជិតមិនគប្បីបើកបរលឿនឬសេពគប់គ្រឿងស្រវឹងឡើយពីព្រោះថាមិនសូវមានសុវត្តិភាពឡើយ។
ស្នេហា ៖ ប្រុសស្រីជួបលើកំណាត់ផ្លូវរដិបរដុបនិងមានការប្រឆាំងគ្នាច្រើន៕
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះលោកអ្នកជួបនូវបញ្ហាលំបាកមួយចំនួនចំពោះមុខពិសេសធ្វើច្រើនអាចខុសច្រើនថែមទៀត។
ជំនួញ ៖ មុខជំនួញជួញដូរពេលនេះមានការហូរចេញនិងហូរចូលមិនទៀងទាត់ ដូច្នេះមិនគួរផ្សងព្រេងទៅបោះទុនរកស៊ីធំដុំនិងយកទៅលេងល្បែងស៊ីសងទ្បើយនាំជាប់ការកុនខ្លួន។
ស្នេហា ៖ ប្រុសស្រីបើចង់យកនរណាម្នាក់ជាគូគាប់ត្រូវចេះពិនិត្យពិច័យឱ្យបានច្បាស់លាស់ទើបមិនសោកស្តាយនៅពេលក្រោយ៕
ឆ្នាំច
រាសីល្អជាមធ្យម។
ការងារ ៖នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានការចម្រើនលូតលាស់និងទទួលជោគជ័យមកវិញគ្រាន់ជាទីពេញចិត្តផង។
ជំនួញ ៖ ពុំមានការរីកលូតលាស់ទៅមុខគួរជាទីកត់សម្គាល់ទេហើយក៏មិនមានការថយក្រោយដែរ។ការធ្វើដំណើរឆ្ងាយជិតមានភាពប្រទាំងប្រទើសពិសេសឱ្យប្រយ័ត្នបញ្ហាគ្រោះចាញ់បោកគេបន្តិច។
ស្នេហា ៖ កំលោះក្រមុំជួបរឿងខ្វាយខ្វល់ព្រោះតែម្នាក់ៗប្រកាន់ចិត្តខ្លាំងនិងមិនសូវចេះអត់ឱនឱ្យគ្នាប៉ុន្មាននោះឡើយ៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ នៅថ្ងៃនេះការប្រកបការងារឃើញថាមានការចម្រើនលូតលាស់និងហុចផលល្អៗមកវិញជានិច្ច។
ជំនួញ ៖ ការចេញធ្វើជំនួញមិនថាផ្លូវគោកផ្លូវទឹកផ្លូវអាកាសក្តីតែងមានភាពសុខដុមហើយផលកម្រៃទៀតសោតបានគ្រាន់បំពេញបំពង់អញ្ចឹងដែរ។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានការឆាប់ទាំងផ្អែមល្ហែមនិងឆាប់ទាំងជម្លោះវិវាទ៕