ភ្នំពេញ៖ លោកឯកអគ្គរដ្ឋទូតអាមេរិក បានជួបជាមួយតំណាងគណបក្សនយោបាយមួយចំនួននៅប្រទេសកម្ពុជា ដើម្បីពិភាក្សាពីប្រជាធិបតេយ្យពហុបក្ស នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា «លោកឯកអគ្គរដ្ឋទូតអាមេរិក លោក W. Patrick Murphy នៅថ្ងៃទី១៥ ខែធ្នូ បានជួបជាមួយតំណាងគណបក្សនយោបាយមួយចំនួននៅប្រទេសកម្ពុជា ដើម្បីពិភាក្សាពីប្រជាធិបតេយ្យពហុបក្ស នៅក្នុងព្រះរាជាណាចក្រនេះ។ សហរដ្ឋអាមេរិក គាំទ្រប្រជាជនកម្ពុជា និង សិទ្ធិរបស់គេស្របតាមធម្មនុញ្ញ ដើម្បីប្រជាធិបតេយ្យ និងសេរីភាពជាមូលដ្ឋាន»។
លោកវីល្លាម ប្រធានគណបក្សខ្មែរក្រោក បានលើកឡើងថា នៅថ្ងៃទី១៥ ខែ ធ្នូ ឆ្នាំ ២០២០ នេះខ្ញុំបានចូលរួមក្នុងកិច្ចពិភាក្សាប្ដូរយោបល់ជាមួយនិង ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅនិវេសដ្ឋានរបស់លោក ។ ការចូលរួមនេះគឺតបតាមការអញ្ជើញរបស់ស្ថានទូត ដើម្បីជួបពិភាក្សាលើប្រធានបទនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ