Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេចក្រុមព្រះ រុះរើ​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស តែងតាំង​បុត្រ​ច្បង​របស់ព្រះអង្គ ជា​អនុប្រធាន​បក្ស

​ភ្នំពេញ​៖ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិចបានសម្រេច​រុះរើ​ក្បាលម៉ាស៊ីន​ដឹកនាំ​បក្ស​ទ្រង់ទ្រាយ​ធំដោយបាន​តែងតាំង​បុត្រា​ច្បង​របស់​ព្រះអង្គ គឺ​ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជា​អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។​

ការរុះរើក្បាលម៉ាស៊ីនបក្សនេះ ក្នុងគ្រាដែលព្រះអង្គ​​កំពុងមាន​ព្រះរាជសុខភាព​ទ្រុឌទ្រោម បន្ទាប់ពីរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅផ្លូវជាតិលេខ៤ នាពេលកន្លងមក។

​យោងតាម​សេចក្តីសម្រេច​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​នេះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ​តែងតាំង​លោក អាំង សំបូរ ជា​អគ្គលេខាធិការ​ប្រតិបត្តិ បន្ថែម​លើ​តួនាទី​បច្ចុប្បន្ន និង​លោក ផាន់ សិទ្ធី ជា​អ្នកនាំពាក្យ​បក្ស បន្ថែម​លើ​តួនាទី​បច្ចុប្បន្ន​។​

​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជា​មរតក​បក្ស​ដែល​ត្រូវបាន​បង្កើតឡើង​ក្រោម​ស្នា​ព្រះ​ហ​ស្ថ​របស់​ព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ដើម្បី​ចូលរួម​ប្រកួតប្រជែង​ក្នុង​ឆាកនយោបាយ​តាមបែប​លទ្ធិប្រជាធិបតេយ្យ នៅ​ឆ្នាំ​១៩៩៣​៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ​

Cambodia’s Prince Norodom Ranariddh, foreground, of royalist Funcinpec party walks after his party’s congress in Phnom Penh, Cambodia, Monday, Jan. 19, 2015. Ranariddh, a son of the late King Norodom Sihanouk and former prime minister who was ousted in a coup and later kicked out of the political party he helped found, is seeking a comeback. (AP Photo/Heng Sinith)

×