Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន ៖ កម្ពុជា​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ទៅ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility)

​ភ្នំពេញ​៖ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា នៅ​សៀ​ល​ថ្ងៃទី​១៦ ខែធ្នូ​ឆ្នាំ​២០២០​នេះ សូម​ជម្រាបជូន​ថា កម្ពុជា​បាន​បញ្ជា​ទិញ​វ៉ាក់សាំង​ទៅ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) ចំនួន​មួយ​លាន​ដូ​ស​បន្ថែម​លើ​ចំនួន​វ៉ាក់សាំង​ដែល​កម្ពុជា (​ប្រសិនបើ​គ្មាន​ការប្រែប្រួល​ទេនោះ​) នឹង​អាច​ទទួលបាន ២០%​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប (​ដែល​នឹង​អាច​ទទួលបាន​ជាបឋម​ក្នុង​ចំនួន ០៣%​នៃ ២០%​នៃ​ចំនួន​ប្រជាជន​កម្ពុជា​សរុប ជា​ដំណាក់កាលៗ​) ។

លោកជំទាវ​វេជ្ជបណ្ឌិត បាន​មានប្រសាសន៍ថា វ៉ាក់សាំង​ដែល​កម្ពុជា​នឹង​ទទួលបាន តម្រូវ​ឲ្យ​មានការ​វាយតម្លៃ​គុណភាព និង​ប្រសិទ្ធភាព​ជាមុន​ដោយ​អង្គការ​សុខភាព​ពិភពលោក ទើប​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​ធ្វើការ​បែងចែក​មក​បណ្តា​ប្រទេស​កំពុងអភិវឌ្ឍន៍ ដែលជា​សមាជិក​របស់​មជ្ឈមណ្ឌល​នេះ​។ កម្ពុជា នឹង​ទទួលបាន​វ៉ាក់សាំង​នៅពេលណា​នោះ គឺ​មិនទាន់​ដឹងបាន​នៅពេលនេះ​នៅឡើយ​ទេ ដោយ អាស្រ័យ​លើ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​នឹង​ទទួលបាន​វ៉ាក់សាំង​កូ​វីដ​-១៩ នៅពេលណា​ដែរ ហើយ​អង្គការ​សុខភាព​ពិភពលោក បាន​វាយតម្លៃ​វ៉ាក់សាំង​នោះ​ជាមុន​នូវ​ប្រសិទ្ធភាព និង​គុណភាព​វ៉ាក់សាំង​នោះ​ឲ្យ​បាន​រួចរាល់​ជាមុន​ដែរ​មុននឹង​ធ្វើការ​បែងចែក​។

​ដូច្នេះ ប្រសិនបើ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​ពី​ប្រទេស​ណាមួយ រួមទាំង​ប្រទេស​ចិន​ផងដែរ​នោះ អាច​ផលិត​បានសម្រេច​ផល​ចុងក្រោយ ហើយ​ផ្គត់ផ្គង់​ទៅ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់តា​មការ​ឯកភាពគ្នា​ជាមុន​នោះ ហើយ​អង្គការ​សុខភាព​ពិ​ភ​លោក ក៏បាន​វាយតម្លៃ​ប្រសិទ្ធភាព និង​គុណភាព​រួចរាល់​ជាមុន​ដែរនោះ ៗ​សមភាព​នៃ​ការបែងចែក​នឹងត្រូវ​បានធ្វើ​ទៅតាម​សភាព​ជាក់ស្តែង នៃ​ចំនួន​វ៉ាក់សាំង​ដែល​ទទួលបាន​ដែល​ត្រូវ​បែងចែក ឲ្យ​ទៅ​បណ្តា​ប្រទេស​ដែលជា​សមាជិក​ដោយ​មជ្ឈមណ្ឌល​កូ​វ៉ា​ក់​នេះ​តែម្តង​។

​សូមកុំ​មានការ​ពន្យល់ ឬ​បកស្រាយ​ណាមួយ​ដែល​ផ្ទុយទៅនឹង​គោលការណ៍​ដែល​កម្ពុជា​បាន​ប្រកាន់យក ជាពិសេស​សូម​លោកអ្នក មេត្តា​កុំ​លើកយក​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បាន​ថ្លែងការណ៍​ជូន​បងប្អូន​ជនរួមជាតិ នា​ព្រឹក​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ កន្លងមកនេះ មក​បកស្រាយ​ខុស​ដូច្នេះ​អី​ណា​។ បើ​ចង់ quote ប្រសាសន៍​សម្តេច​តេ​ជោ សូមមេត្តា​លើកយក​ចំណុច​ណាមួយ​ទាំងស្រុង​តែម្តង ចៀសវាង​ការសរសេរ​ខុស បកស្រាយ​ខុស ឬ​ការភ័ន្តច្រឡំ​ណាមួយ​ដែល​អាច​កើតមាន​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×