Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​១៦ ខែ​ធ្ន មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី និង​មាន​អ្នកជា​សះ​ស្បេី​យ​ចំនួន ០៥​នាក់

​ភ្នំពេញ​៖ ​ក្រសួងសុខាភិបាល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ បានចេញ​សេចក្តី​ជូន​ព័ត៌មាន​ថា មាន​ករណី​ជាសះស្បើយ​ចំនួន ០៥​នាក់ និង​មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០​។​

​ក្រសួងសុខាភិបាល សូម​គោរព​ជម្រាបជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ពី​ស្ថានភាព ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា នៅ ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ មាន​ករណី​ជាសះស្បើយ ៖ ចំនួន ០៥​នាក់ ដែលជា​អ្នកពាក់ព័ន្ធ​ទៅនឹង ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​៖

-​ស្ត្រីជន​ជាតិខ្មែរ អាយុ ៦៤​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវជា​ម្តាយ​ស្ត្រី អាយុ ៣៦​ឆ្នាំ ដែលមាន​ស្វាមី​ជា​អនុប្រធាននាយកដ្ឋាន​ព​ន្ធ​នាគារ​នៃ​ក្រសួងមហាផ្ទៃ ។​

– ស្ត្រីជន​ជាតិខ្មែរ អាយុ ២៥​ឆ្នាំ និង​ទារក​ប្រុស (​ជនជាតិខ្មែរ​) អាយុ ០៧​ខែ មាន​អាសយដ្ឋាន​នៅ​សង្កាត់ និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​ប្អូនស្រី​របស់​អ្នកបើកបរ​ឲ្យ​ឯកឧត្តម អគ្គនាយក​ពន្ធនាគារ​។​

– បុរស​ជនជាតិខ្មែរ អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ជា​បុគ្គលិក​ធនាគារ​ចិន (​ផ្លូវ​ព្រះមុន្នីវង្ស​) រាជធានី​ភ្នំពេញ​។ សូម​កត់សម្គាល់ថា​៖ បុគ្គល​ទាំង​បួន​នាក់​ខាងលើ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ។​

– បុរស​ជនជាតិខ្មែរ អាយុ ២៣​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​ម្តុំ​ស្តុ​ប NOKIA ខណ្ឌ​សែន​សុខ រាជធានី ភ្នំពេញ ជា​បុគ្គលិក​ហាង Pedro ផ្លូវ​ព្រះសីហនុ ត្រូវបាន​ព្យាបាល​ជាសះស្បើយ ដោយ​ទទួលបាន​លទ្ធផល តេស្ត​អវិជ្ជមាន​វីរុស​កូ​វីដ -១៩ ចំនួន ០២​ដង និង​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺរបេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។​

នៅ​ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ​២០២០ លទ្ធផល​ធ្វើតេស្ត​អ្នក​ប៉ះពាល់​ក្នុង ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា វត្ថុ​សំណាក​នៅសល់​ពីថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០២០ ចំនួន ២២៤​សំណាក និង​វត្ថុ​សំណាក​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ ចំនួន ៦៧៣​សំណាក សរុប​មាន​ចំនូ​ន​ទាំងអស់ ៨៥៧​សំណាក ដែល​នៅក្នុង​ចំនួន​នេះ មាន​ចំនួន ៤២៦​សំណាក ត្រូវបានធ្វើ​វិភាគ​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​នៅ​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ គឺមាន​លទ្ធផល អវិជ្ជមាន​វីរុស​កូ​វីដ​-១៩ ទាំងអស់ ។ ដោយឡែក មាន​នៅសល់​វត្ថុ​សំណាក​ចំនួន ២៤៧​សំណាក​ទៀត ដែល​ត្រូវ ធ្វើ​វិភាគ​បន្ត​នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ (​ដោយសារ​វត្ថុ​សំណាក​ទាំងនេះ ទទួលបាន​ក្រោយ​ម៉ោង ១៧និង០០ នាទី​ល្ងាច​នៃ​ថ្ងៃ​ដដែល )​។​

​សរុប​អ្នក​ជំ​ង​កូ​វីដ​-១៩ ដែល​បាន​រកឃើញ​ពាក់ព័ន្ធ ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា​” ពីថ្ងៃ​ទី ២៨ ខែ វិច្ឆិកា ឆ្នាំ​២០២០ ដល់​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០២០ មាន​ចំនួន ៤១​នាក់ (​ស្រី ១៩​នាក់ និង​ប្រុស ២២​នាក់​) ដែល​នៅក្នុង​ចំនួន​នេះ មាន​អ្នកជា​សះស្បើយ សរុប​ចំនួន ១៣​នាក់ (​ស្រី ០៤​នាក់ និង​ប្រុស ០៩​នាក់​)៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×