Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

UNDP ៖​ ការបើក​ព្រំដែន​សម្រាប់​សកម្មភាព​ពាណិជ្ជកម្ម​ដែលមាន​សុវត្ថិភាព ក្នុងអំឡុង​ជំងឺ​កូ​វីដ​-១៩ គឺមាន​សារៈសំខាន់​យ៉ាងខ្លាំង​សម្រាប់​កម្ពុជា​

​ភ្នំពេញ​៖ UNDP បានធ្វើ​ការសិក្សា​វាយតម្លៃ​នៅ​ច្រកព្រំដែន​សំខាន់ៗ សាខាគយ​និង​រដ្ឋាករ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សាខាគយ​និង​រដ្ឋាករ​ប្រៃសណីយ៍ ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម និង​តម្រូវ​ការចាំបាច់ ដែល​រារាំង​ដល់​លំហូរ​សកម្មភាព​ពាណិជ្ជ​កម្ម​ឆ្លងដែន ក៏ដូចជា​ហានិភ័យ​ដែល​ប៉ះពាល់​ដល់​មន្ត្រី​គយ​ជួរមុខ​ប្រចាំ​នៅ​ព្រំដែន​
, តំណាង​និវេសនដ្ឋាន UNDP ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា “ ការបន្ត​បើក​ព្រំដែន​សម្រាប់​សកម្មភាព​ពាណិជ្ជកម្ម​ដែលមាន​សុវត្ថិភាព ក្នុងអំឡុងពេល​នៃ​ការឆ្លង​រីក​រាលដាល​ជា​សកល​នេះ​គឺមាន​សារៈសំខាន់​យ៉ាងខ្លាំង​”​។​

​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែធ្នូ ឆ្នាំ​២០២០ នៅ​អគ្គនាយកដ្ឋាន​និង​រដ្ឋាករ​កម្ពុជា មាន​ប្រារព្ធ​ពិធី​ប្រគល់​-​ទទួល ឧបករណ៍​និង​សម្ភារ​បរិក្ខារ​អនាម័យ​សម្រាប់​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ (Covid19)​ពី​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​ជំនួយ​របស់​រដ្ឋាភិបាល​អូស្ត្រាលី (Australian Aid) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​ដ្ឋា​ន​និង​រដ្ឋាករ​កម្ពុជា និង ឯកឧត្តម Pablo Kang ឯកអគ្គរាជទូត​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា និង លោក Nick Beresford តំណាង​និវេសនដ្ឋាន UNDP ព្រមទាំង​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ ប្រធាន​សាខាគយ​និង​រដ្ឋាករ ការិយាល័យ​គយ​និង​រដ្ឋាករ​ពាក់ព័ន្ធ​។​

​គម្រោង​ជំនួយ​របស់ UNDP បានធ្វើ​ការសិក្សា​វាយតម្លៃ​នៅ​ច្រកព្រំដែន​សំខាន់ៗ សាខាគយ​និង​រដ្ឋាករ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង​សាខាគយ​និង​រដ្ឋាករ​ប្រៃសណីយ៍ ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម និង​តម្រូវ​ការចាំបាច់ ដែល​រារាំង​ដល់​លំហូរ​សកម្មភាព​ពាណិជ្ជ​កម្ម​ឆ្លងដែន ក៏ដូចជា​ហានិភ័យ​ដែល​ប៉ះពាល់​ដល់​មន្ត្រី​គយ​ជួរមុខ​ប្រចាំ​នៅ​ព្រំដែន ក្នុងអំឡុងពេល​នៃ​ការឆ្លង​រីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​-១៩​។ គម្រោង​ជំនួយ​នេះ បាន​ចូលរួមចំណែក​ដើម្បី​ធានា​និរន្តរភាព​ការបើក​មាត់ច្រក​ព្រំដែន រួមមាន​សកម្មភាព​ពា​ណិ​ជ្ជ​កម្ម​ឆ្លងដែន ការនាំចេញ នាំចូល​ទំនិញ​ដូច​ប្រក្រតី និង​គោរព​តាម​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។
​ក្រោយពី​បាន​សិក្សា​វាយតម្លៃ​របស់ UNDP ពី​តម្រូវការ​ឧបករណ៍​ចាំបាច់​សម្រាប់​ប្រើប្រាស់​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា (​អគរ​) រួចមក គម្រោង​នេះ​ត្រូវបាន​សម្រេច​ផ្តល់​ឧបករណ៍​និង​សម្ភារ​បរិក្ខារ​អនាម័យ​មួយចំនួន ជូន អគរ រួមមាន (១). Sprayers, (២). Fumigation (portable), (៣). Infrared Thermometers, (៤). Disinfection Booths, (៥). Automatic Spraying Alcohol Sanitizer Sensor Dispenser (៦). Thermal Imaging Cameras (៧). Air Condition with Air Filter (៨). Mask – KN95, (៩). Plastic Glove, (១០). Alcohol Gel និង (១១). Disinfection chemical​។ ឧបករណ៍​និង​សម្ភារ​បរិក្ខារ​អនាម័យ​ទាំងនេះ នឹងធ្វើ​ការបែងចែក​ឱ្យទៅ​ទីចាត់ការ​កណ្តាល​របស់ អគរ សាខាគយ​និង​រដ្ឋាករ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សាខាគយ​និង​រដ្ឋាករ​ប្រៃសណីយ៍ ការិយាល័យ​គយ​និង​រដ្ឋាករ​បាវិត ការិយាល័យ​គយ​និង​រដ្ឋាករ​ប៉ោយប៉ែត និង​ការិយាល័យ​គយ​និង​រដ្ឋាករ​ភ្នំ​ដិ​ន​។

​ក្នុង​ពិធី​នេះ លោក Nick Beresford តំណាង​និវេសនដ្ឋាន UNDP ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា “ ការបន្ត​បើក​ព្រំដែន​សម្រាប់​សកម្មភាព​ពាណិជ្ជកម្ម​ដែលមាន​សុវត្ថិភាព ក្នុងអំឡុងពេល​នៃ​ការឆ្លង​រីក​រាលដាល​ជា​សកល​នេះ​គឺមាន​សារៈសំខាន់​យ៉ាងខ្លាំង​”​។ បន្ថែម​លើ​កិច្ចខិតខំ​ប្រឹងប្រែង​យ៉ាង​មោះមុត​ដើម្បី​ឆ្លើយតប​នឹង​ការទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ការផ្តល់​ឧបករណ៍​ការពារ​ខ្លួន និង​សម្ភារ​អនាម័យ ក៏​ជួយ​ទ្រទ្រង់​ដល់​សមត្ថភាព​ក្នុងការ​ស្តារឡើងវិញ ព្រមទាំង​បន្ត​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម ជាមួយនឹង​ប្រទេសជិតខាង​។​

​ទន្ទឹមនេះ ឯកឧត្តម Pablo Kang ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​មានប្រសាសន៍ថា ជំងឺ​កូ​វីដ​-១៩ បាន​បង្ក​ការរំខាន​ដល់​ពាណិជ្ជកម្ម​ពិភពលោក​យ៉ាងធ្ងន់ធ្ងរ ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង និង​ការទទួលបាន​នូវ​តម្រូវការ​ផ្គត់ផ្គង់​ចាំបាច់​នានា​។ បន្ថែម​លើ​ការផ្តល់​នូវ​ឧបករណ៍​ចាំបាច់​ទាំងនេះ រដ្ឋាភិបាល​អូស្ត្រាលី​ក៏​គាំទ្រ​ដល់ អគរ ក្នុងការ​ពង្រឹង​និង​អនុវត្ត​គោលការណ៍​សុខភាព និង​អនាម័យ​នៅតាម​ច្រកព្រំដែន​ផងដែរ​។

​ឯកឧត្តម​សង្ឃឹមថា ការផ្តល់​ជំនួយ​នេះ នឹង​ធានាឱ្យមាន​សុខ​សុវត្ថិភាព និង​បើកទូលាយ​សម្រាប់​ពាណិជ្ជកម្ម​ឆ្លងដែន ដើម្បី​ជួយ​ដល់​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​”​។​

​ក្នុងឱកាស​នេះដែរ ឯកឧត្តម​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់ UNDP និង​រដ្ឋាភិបាល​អូស្ត្រាលី ចំពោះ​ការឧបត្ថម្ភ​ឧបករណ៍ និង​សម្ភារ​បរិក្ខា​អនាម័យ​ដែលមាន​សារៈសំខាន់​ខ្លាំង​និង​ចំ​ស្ថានភាព ដើម្បី​ប្រយុទ្ធប្រឆាំង​ទប់ស្កាត់​ការផ្ទុះ​ឡើង​ការចម្លង​មេរោគ​កូ​វីដ​-១៩ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ឯកឧត្តម​ក៏បាន​លើកឡើងថា អគរ​ក៏បាន​ដាក់​អនុវត្ត​វិធានការ​គន្លឹះ​ដែល​ដកស្រង់​ចេញពី​របាយការណ៍​រប​ស់ UNDP និង​វិធានការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​គ្រប់គ្រង​ហានិភ័យ​ដែល​អាច​កើតមានឡើង និង​បន្ត​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​ឆ្លងដែន​អន្តរ​ជាតិ​៕ ​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×