ក្រុមអ្នកវិទ្យាសាស្ត្រចិន បានបង្កាត់ពូជស្រូវដ៏ធំសម្បើមកម្ពស់ខ្ពស់ជាងមនុស្សទៀត គឺដល់ទៅ ២,២ម៉ែត្រ ឯណោះ ព្រមទាំងអាចផ្តល់ទិន្នផល ១១,៥តោន ក្នុង១ហិកតា។
ពូជស្រូវនេះមានឈ្មោះថា “ស្រូវធំសម្បើម” ត្រូវបានអ្នកជំនាញការនៃវិទ្យាស្ថានកសិកម្មត្រូពិចចំណុះបណ្ឌិតសភាវិទ្យាសាស្ត្រចិន បង្កាត់ពូជបង្កើតឡើងជាមួយក្តីសង្ឃឹមថា វាអាចផ្តល់ស្បៀងឲ្យមនុស្សបានច្រើនជាងមុន។
ពូជស្រូវថ្មីនេះ ត្រូវបានឧទ្ទេសនាមជាផ្លូវការ កាលពីថ្ងៃទី១៦ ខែ១០ បន្ទាប់ពីការស្រាវជ្រាវចំនួន១០ និងអះអាងថា វាផ្តល់ទិន្នផលខ្ពស់ជាងស្រូវធម្មតា ៥០%។
ក្រុមស្រាវជ្រាវបានសាកល្បង ដាំពូជស្រូវនេះ ហើយប្រមូលផលនៅវាលស្រែក្បែរប្រជុំជន JinJing ខេត្តហួណាន ប្រទេសចិន ។ ដើមស្រូវមានកម្ពស់មធ្យម ១,៨ម៉ែត្រ ខណៈពេលដើមខ្ពស់បំផុតដល់ទៅ ២,២ម៉ែត្រ។
អ្នកស្រាវជ្រាវម្នាក់ឈរក្បែរដើមស្រូវដ៏ធំសម្បើម
Xia Xinjie អ្នកស្រាវជ្រាវក្នុងគំរោងន ឲ្យដឹងថា ទិន្នផលជាមធ្យមក្នុង១ហិកតា គឺ១១,៥តោន ។ ចំនួនគ្រាប់រាប់មើលសម្រាប់គុម្ពស្រូវនីមួយៗគឺ៥០០គ្រាប់។
ក្រុមអ្នកវិទ្យាសាស្ត្រចិន បានប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាច្រើនដើម្បីបង្កើតពូជថ្មីនេះ ជាអាទិ៍៖ ការបម្រែបម្រួលបង្ក(ពូជ) (mutation induction) និងការបង្កាត់ពូជរវាងស្រូវ “ព្រៃ” ជាច្រើន។ ពូជស្រូវថ្មីនេះអាចនាំប្រយោជន៍យ៉ាងចំលងដល់ប្រទេសចិន -ប្រទេសដែលរងសម្ពោធនៃកំណើនពលរដ្ឋ ព្រមទាំងស្ថានភាពកង្វះពលកម្មកសិកម្ម៕