Thursday, September 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្នុងឱកាសឆ្លងឆ្នាំសកល នៅតាមគោលដៅទេសចរណ៍ទាំងអស់ ត្រូវបញ្ចៀសការជួបជុំមួយក្រុមធំមិនឲ្យលើសពី ២០នាក់ រក្សាគម្លាតសុវត្ថិភាព

ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំលេខ ០០៨ សរណន ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ស្តីអំពីការរៀបចំពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសឆ្នាំសកល២០២០ ឆ្លងចូល២០២១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២១ខាងមុខនេះ។

សារាចរណែនាំ បានបញ្ជាក់ថា ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ ក្នុងឱកាសឆ្លងឆ្នាំសកល ២០២០ ឆ្លងចូល ២០២១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ និងថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ក្រសួងទេសចរណ៍សូមធ្វើការណែនាំ ដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ដូចខាងក្រោម៖

១. ត្រូវជំរុញការអនុវត្តឲ្យបានយ៉ាងខ្ជាប់ខ្លួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយ ដែលបានដាក់ចេញដោយ ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍របស់ក្រសួងទេសចរណ៍ ក្នុងការទប់ស្កាត់ការរីក រាលដាលជំងឺកូវីដ-១៩ ពិសេសការត្រួតពិនិត្យកម្តៅ ពាក់ម៉ាស លាងដៃ និងបាញ់អាកុលសម្លាប់មេរោគឲ្យបានជាប្រចាំ នៅគ្រប់គោលដៅទេសចរណ៍ទាំងអស់។

២. ត្រូវកំណត់សមត្ថភាពផ្ទុកអតិបរមា (Carrying Capacity) នៅតាមគោលដៅទេសចរណ៍ទាំងអស់ និង ត្រូវបញ្ចៀសការជួបជុំជាក្រុមធំ (មិនឲ្យលើសពី ២០នាក់ ) ដោយត្រូវគិតគួរអំពីការរក្សាគម្លាតសុវត្ថិ ភាពឲ្យបានត្រឹមត្រូវ និងត្រូវកត់ត្រាភ្ញៀវទេសចរ (ឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋាន កម្សាន្តនៅតាមគោលដៅទេសចរណ៍នានា។ ) ដែលចូលទៅ

៣. ត្រូវសហការជាមួយមន្ទីរបរិស្ថាន មន្ទីរសុខាភិបាល និងផ្នែកពាក់ព័ន្ធនានា ដើម្បីអប់រំណែនាំម្ចាស់មូល ដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងភ្ញៀវទេសចរឲ្យចូលរួមថែរក្សាបរិស្ថាន អនាម័យ ដោយលុប បំបាត់ការបោះចោលសំរាម និងកាកសំណល់ផ្តេសផ្តាស ជាពិសេសបញ្ឈប់ការបោះចោល ក្រដាសក្រោមតុ កាត់បន្ថយការប្រើប្រាស់ថង់ផ្លាស្ទិក និងត្រូវចាត់វិធានការតាមគ្រប់រូបភាពដើម្បី ធានាអនាម័យក្នុងភោជនីយដ្ឋាន រួមទាំងបន្ទប់ទឹក បង្គន់អនាម័យ ហើយបុគ្គលិកបម្រើការត្រូវមាន ឯកសណ្ឋានឲ្យបានត្រឹមត្រូវ។

៤ ត្រូវសហការណែនាំ និងជំរុញអាជីវករ និងប្រតិបត្តិករទេសចរណ៍ ក្នុងការពង្រឹងគុណភាពផលិតផលទេសចរណ៍ និងរក្សាតម្លៃផលិតផល និងសេវាឲ្យបានសមរម្យ។ រាល់ថ្ងៃស្នាក់នៅ ម្ហូបអាហារ និងសេវាផ្សេងៗ ត្រូវសរសេរឲ្យបានច្បាស់ ដាក់ក្នុងតារាងដើម្បីជម្រាបជូនភ្ញៀវឲ្យបានដឹងជាមុន ជៀសវាងការកំណត់ថ្លៃខ្ពស់ហួសហេតុ។ ករណ៏មិនអនុវត្តតាមតារាងថ្លៃដែលបានបិទផ្សាយ ម្ចាស់មូលដ្ឋាទអាជីវកម្មត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។

៥. ត្រូវសហការចុះតាមគោលដៅទេសចរណ៍សំខាន់ៗ ដើម្បីធ្វើការបញ្ជាបការយល់ដឹងជាសាធារណៈ ដល់ភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ អំពីហានិភ័យ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ព្រមជាមួយការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ឲ្យបានល្អប្រសើរ។

មន្ទីរទេសចរណ៍រាជធានី ខេត្ត ត្រូវធ្វើរបាយការណ៍បូកសរុបស្ថិតិភ្ញៀវទេសចរ នៅតាមគោលដៅទេសចរណ៍ នានាជាប្រចាំថ្ងៃ រួចផ្ញើមកក្រសួងទេសចរណ៍ ។ ទទួលបាទសារាចរណែនាំនេះ គ្រប់មន្ទីរទេសចរណ៍ ត្រូវសហការជាមួយរដ្ឋបាលរាជធានី ខេត្ត មន្ទីរពាក់ព័ន្ធ និងផ្នែកឯកជន អនុវត្តតាមខ្លឹមសារខាងលើ ឲ្យ បានលទ្ធផលល្អប្រសើរក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

 

×