ខេត្តស្វាយរៀង៖ជ័រកៅស៊ូជាង៦០០ហិកតាផលិតលើកដំបូងដែលដាំដុះជាលក្ខណៈគ្រួសារនិងសហគមន៍ក្នុងទឹកដីស្រុករមាសហែកនិងនៅតាមបណ្តាឃុំមួយចំនួនជាច្រើនតោនត្រូវបាននាំចេញទៅកាន់ទីផ្សារជាតិនិងអន្តរជាតិបន្ទាប់ពីក្រុមកសិករដាំបានផលហើយជ័រកៅស៊ូលក់បានថោកនិងត្រូវដឹកយកទៅលក់ឲ្យខាងរោងចក្រនៅខេត្តត្បូងឃ្មុំនិងលក់ទៅក្រៅស្រុកនិងប្រទេសជិតខាងដែលមានចង្ងាយឆ្ងាយត្រូវចំណាយថវិកាច្រើន។ បើតាមប្រសាសន៍របស់លោក ដួង សេដ្ឋា ប្រជាពលរដ្ឋជាម្ចាស់ចំការកៅស៊ូនៅក្នុងភូមិ ព្រែករមៀត ឃុំ ជ្រៃធំ ស្រុក រមាសហែកខេត្តស្វាយរៀងប្រាប់ឲ្យដឹងថា៖ការដាំណាំកៅស៊ូគឺវាមិនស្រួលនោះទេដោយចាប់ដាក់ដាំរហូតមកដល់ពេលទទួលផលគឺមានរយះពេលពី៨ទៅ១០ឆ្នាំទើបទទួលបានផលហើយក្នុងការប្រមូលផលក្នុង១ខែលក់បាន២ដងពោលគឺរយះពេល១៥ថ្ងៃលក់ម្តងហើយក្នុងមួយខែអាចបានផលចាប់ពី៣ទៅ៤តោន។ដោយមើលឃើញទីផ្សារជ័រកៅស៊ូល្អនៅប៉ុន្មានឆ្នាំមុននេះលោកនិងក្រុមគ្រួសារគាត់បានដាំកៅស៊ូបានជាង១០ហិកតាដែលក្នុងមួយហិកតាដាក់ដាំកូនកៅស៊ូបាន៥០០ទៅ៦២០ដើមហើយបច្ចុប្បន្ននេះដំណាំកៅស៊ូរបស់លោកនិងអ្នកផ្សេងទៀតព្រមទាំងសហគមន៍ទទួលបានផលជាបន្តបន្ទាប់ហើយដោយក្នុងផ្ទៃដីជាង១០ហិកតាក្នុងមួយថ្ងៃគឺបានផលពីដើមកៅស៊ូពី២០០ទៅ៣០០គីឡូក្រាមជ័រទឹកជ័រកៅស៊ូកកលក់ចេញបានក្នុង១គីឡូ២៧០០ដល់៣០០០រៀលវាធ្លាក់ថ្លៃជាប៉ុន្មានឆ្នាំមុនណាមួយត្រូវដឹកយកទៅលក់ឲ្យខាងក្រុមហ៊ុនក្នុងស្រុកនិងប្រទេសជិតខាង។ចំណែកលោក ចាប ណុល អភិបាលរងស្រុករមាសហែកវិញបានឲ្យដឹងផងដែរថា ជុំវិញការដាំដុះដំណាំកៅស៊ូនៅក្នុងស្រុករមាសហែកគឺមានចំនួន៦ឃុំស្មើនិង៦៣៥ហិកតាសរុបទូទាំងស្រុក។ លោក ចាប ណុល បានបញ្ជាក់ទៀតថា៖ អាជ្ញាធរស្រុកបានធ្វើការទំនាក់ទំនងជាមួយនិងវិស័យឯកជនដែលមានចំណាប់អារម្មណ៍ជុំវិញទៅនិងផលិតផលកៅស៊ូរបស់ប្រជាពលរដ្ឋជាបន្តបន្ទាប់អោយពួកគេមកបង្កើតទីផ្សារប្រមូលទិញជ័រកៅស៊ូក្នុងស្រុកនេះហើយដែរប៉ុន្តែដូចជាគ្មានក្រុមហ៊ុនណាមួយមកបង្កើតដើម្បីទិញនោះទេ។
លោកអភិបាលរងស្រុកក៏បានអំពាវនាវដល់រាជរដ្ឋាភិបាលក៏ដូចជាក្រុមហ៊ុនដែលជាអ្នកប្រមូលទិញជ័រកៅស៊ូជួយបង្កើតរោងចក្រទទួលទិញផង ពីព្រោះផលិតផលដែលខាងកសិករយើងខំធ្វើបានផលហើយពិបាកលក់ពោលគឺត្រូវចំណាយប្រាក់ច្រើនក្នុងការដឹកផលិតផលជ័រកៅស៊ូយកទៅលក់៕ វ៉ៃកូ