Friday, December 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការលេចវត្តមានសេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប ក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកជាបច្ច័យដ៏ល្អ និងបានផ្តល់នូវជម្រើសកាន់តែសំបូរបែប ដល់អ្នកដំណើរ

ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការបានថ្លែងថាក្រសួងសាធារណការនិងដឹកជញ្ជូន បានចាត់ទុកការលេចវត្តមានសេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express) នាពេលនេះ គឺជាបច្ច័យមួយល្អ និងបានផ្តល់នូវជម្រើសកាន់តែសម្បូរបែបដល់អ្នកដំណើរ ជាពិសេសភ្ញៀវទេសចរដែលនិយមធ្វើដំណើរតាមផ្លូវទឹក គយគន់ទេសភាពបឹងទន្លេសាប ព្រៃលិចទឹក សត្វស្លាប និងទស្សនាភូមិឋានអ្នកភូមិរស់នៅលើផ្ទៃទឹកជាដើម។

តាមរយៈបណ្តាញសង្គមនាថ្ងៃទី៥ធ្នូនេះ លោក ផន រឹម បាន
បញ្ជាក់ថា ប៉ុន្មានថ្ងៃមកនេះ ឃើញការចែកចាយរូបភាព និងចុះផ្សាយពីសេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)។
ត្រង់ចំណុចនេះ យើងអាចទាញថយក្រោយទៅកាលពីច្រើនឆ្នាំមុនពេលដែលសេវាកម្មដឹកជញ្ជូនផ្លូវគោក និងផ្លូវអាកាស នៅមានការលំបាក និងមិនសូវទំនើប យើងតែងឃើញទូកល្បឿនល្បឿនភ្នំពេញ-សៀមរាប និងសៀមរាប-ភ្នំពេញ មានសកម្មភាពសេវាកម្មយ៉ាងមមារញឹក។
ក្នុងអំឡុងក្រោយៗមកទៀត ក៏ស្ងាត់បាត់វត្តមានមួយរយៈធំ បន្ទាប់ពីមានការរីកចម្រើនដ៏ខ្លាំង នូវការដឹកជញ្ជូនតាមផ្លូវគោក ជាពិសេសបន្ទាប់ពីផ្លូវជាតិលេខ៦ បានសាងសង់រួចរាល់ ហើយការដឹកជញ្ជូនតាមផ្លូវអាកាសក៏កាន់តែទំនើប ងាយស្រួល រហ័ស តម្លៃសមរម្យ បូករួមនឹងកត្តាបញ្ហាហិរញ្ញវត្ថុក្រុមហ៊ុនអាជីវកម្មផងនោះ។
ការលេចវត្តមានសេវាកម្មទូកល្បឿនលឿនភ្នំពេញ-សៀមរាប (Cambodia River Express)នាពេលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់ទុកជាបច្ច័យដ៏ល្អ និងបានផ្តល់នូវជម្រើសកាន់តែសំបូរបែប ដល់អ្នកដំណើរ ជាពិសេសភ្ញៀវទេសចរ ដែលនិយមធ្វើដំណើរតាមផ្លូវទឹក គយគន់ទេសភាពបឹងទន្លេសាប ព្រៃលិចទឹក សត្វស្លាប និងទស្សនាភូមិឋានអ្នកភូមិរស់នៅលើផ្ទៃទឹកជាដើម។
ទន្ទឹមនឹងនោះ នាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងសហការដោយអញ្ជើញម្ចាស់ក្រុមហ៊ុនមកស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាតិនាវា ព្រមទាំងចាត់មន្ត្រីជំនាញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសជលយាន ដើម្បីធានាសុវត្ថិភាពដល់អ្នកដំណើរ។
ជារួម ក្រសួងសាធារណការ និងដឹកជញ្ជូន តែងគាំទ្រសេវាកម្មដឹកអ្នកដំណើរតាមផ្លូវទឹក និងជំរុញឱ្យមានសេវាកម្មនេះឡើងវិញ ដើម្បីជំរុញវិស័យទេសចរណ៍ និងផ្តល់ជម្រើសកាន់តែសំបូរបែបដល់អ្នកដំណើរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×