Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អន្តរក្រសួងពិនិត្យមើលគម្រោងស្តារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ

លើកឡើងនៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីធ្វើការពិនិត្យពិភាក្សាលើការរៀបចំ និងអនុវត្តផែនការ សកម្មភាពលើគម្រោងស្តារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ នាទីស្តីការក្រសួងបរិស្ថាន ព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។

លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ថា បច្ចុប្បន្នក្រសួងបរិស្ថានបានអនុវត្តគោលនយោបាយយុទ្្ធ​សាស្រ្ត​ចតុកោណ ដំណាក់កាលទី៣ររបស់រាជរដ្ឋាភិបាល ដើម្បីឆ្លើយតបរួមគ្នា ដោយក្នុងនោះក្រសួងបរិស្ថាន បានធ្វើទំនើបកម្មក្នុងការធ្វើអោយប្រសើរឡើងនូវការអនុវត្តការងារបរិស្ថាននៅក្នុងទីក្រុង ជាពិសេសការគ្រប់គ្រងសំរាម និងប្រព័ន្ធលូបង្ហូរទឹកនៅក្នុងទីក្រុង និងពិភាក្សា រកនូវដំណោះស្រាយធ្វើយ៉ាងណាកុំអោយមានការកកស្ទះសំរាមក្នុងលូបង្ហូរទឹកកខ្វក់។ ជាមួយគ្នានេះ លោក រដ្ឋមន្រ្តីក៏បានស្នើដល់ថ្នាក់ដឹកនាំអន្តរក្រសួងធ្វើការពិភាក្សាឱ្យបានផុលផុសលើចំនុចមួយចំនួនដូចជាៈ ការស្តារប្រព័ន្ធប្រឡាយទឹក ការពិនិត្យមើលឡើងវិញនូវរចនាសម្ព័ន្ធ សម្រាប់សាងសង់ ក៏ដូចជា រចនាសម្ព័ន្ធចាស់ឡើងវិញ ពិនិត្យស្ថានីយ៍ច្រោះទឹក ពិនិត្យនីវ៉ូទឹក និងសិក្សាលើទំហំលូដែលត្រូវប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាកកស្ទះ និងការហូរទឹកមិនទាន់នៅក្នុងក្នុងទីក្រុង ជាពិសេសត្រូវរកយុទ្ធសាស្រ្ត រក្សា និងដោះស្រាយអាងស្តុកទឹក ដែលអាចស្តុកទឹកមានទំហំធំនៅជាយក្រុងផងដែរ។

លោក សាយ សំអាល់ បានចាត់ទុកថាការងារដោះស្រាយបញ្ហាបរិស្ថាន គឺជាកិច្ចការដែលត្រូអនុវត្តរួមគ្នា និងទាមទារការចូលរួមអនុវត្ត ដើម្បីបរិស្ថានល្អ ទីក្រុង និងទីប្រជមជនមានសោភ័ណ្ឌភាពនប្រសើរឡើង។ បានដឹកនាំកិច្ចប្រជុំ ដែលមានការចូលរួមពីបណ្តាក្រសួងពាក់ព័ន្ធ អគ្គនាយកដ្ឋាន នាយកដ្ឋានចំណុះក្រសួង បរិស្ថាន និងបណ្តាក្រុមហ៊ុនដែលត្រូវចូលរួមអនុវត្ត។

សូមបញ្ជាក់ថា កិច្ចប្រជុំអន្តរក្រសួងលើការរៀបចំ និងអនុវត្តផែនការ សកម្មភាពលើគម្រោងស្តារ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ បានដំណើការដោយផ្តោតលើការអនុវត្តផែនការសកម្មភាពចំនួន៦ រួមមាន៖(១)ការ វិភាគតាមបែបវិទ្យាសាស្រ្តពីបំរែបំរួលទឹកភ្លៀង (២)សិក្សា និងធ្វើបច្ចុប្បន្នភាពផែនទីស្ថានភាពដី (៣)ការស្តាប្រប័ន្ធលូដែលមានស្រាប់ដល់ឆ្នាំ២០២០ (៤)ការអនុវត្តគម្រោងសាងសង់ប្រព័ន្ធលូថ្មី សំខាន់ៗបន្ថែម និងគម្រោងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់តាមការចាំបាច់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ (៥)ពិនិត្យលទ្ធផលនៃការសិក្សាសមិទ្ធិលទ្ធភាព និងពិគ្រោះយោបល់ជាមួយក្រុមហ៊ុន METRO PLUS LIMITED ក្រុមហ៊ុន SHANGGHAI CONSTRUCTION GROUP CO.,LTD. និងក្រុមហ៊ុន ION EXCHANGE(INDIA) LTD.ក្នុងការអនុវត្តគម្រោងវិនិយោគលើការស្តារ និងកសាងប្រព័ន្ធលូ និងប្រព្រឹត្ត កម្មទឹកកខ្វក់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និង(៦)ការរៀបចំក្រុមការងារអន្តរក្រសួងដើម្បីអនុវត្ត ដែល មានសមាសភាពក្រសួងបរិស្ថាន ក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងសាធារណៈ ការនឹងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និហិរញ្ញវត្ថុ ក្រសួងធនធានទឹក និឧតុនិយម និងសាលារាជធានី ភ្នំពេញ៕ ដោយ៖បញ្ញាស័ក្តិ

×