Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បងប្អូន​ពលករ​ខ្មែរ សម្រុក​ចាកចេញ​ពី​ថៃ ចូលមក​ប្រទេស​កម្ពុជា តាមរយៈ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​ប៉ោយប៉ែត​

​ឧត្ដរមានជ័យ​៖ ផេ​ក​ហ្វេ​ស​ប៊ុ​ក​ប្រជាជន​ខេត្តឧត្ដរមានជ័យ នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​នេះ បានចេញ​ផ្សាយ​ព័ត៌មាន​ថា សូម​ជូនពរ​បងប្អូន​ពលករ ដែល​ធ្វើដំណើរ​ចូលមក​ប្រទេស​កម្ពុជា តាមរយៈ​ច្រក​ទ្រ​វា​អន្តរជាតិ​អូរ​ស្មាច់ សូម​ជៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩ ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​។​

​ចំណែក​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ ចុះ​ពិនិត្យ​ស្ថានភាព​ទូទៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ដើម្បី​ដាក់ចេញ​វិធានការ​បន្ថែម​ពង្រឹង​ការគ្រប់គ្រង​បងប្អូន​ប្រជាពលរដ្ឋ​ត្រឡប់​ចេញ ចូល​មកពី​ប្រទេស​ថៃ​។ នៅ​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០ ក្នុងនាម​គណៈបញ្ជាការ​ឯកភាព រដ្ឋបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ចុះ​ពិនិត្យមើល​ស្ថានភាព​ទូទៅ​តាម​ព្រំដែន​កម្ពុជា​ថៃ ជួបប្រជុំ​បន្ទាន់​ជាមួយ​កងកម្លាំង​ទាំង​០៣ ទាំង​ភូមិសាស្ត្រ​ខេត្ត និង​តាម​បន្ទាត់​ព្រំដែន នៅ​ច្រក​អូរ​បី​ជាន់ ដើម្បី​ដាក់​វិធានការ បន្ថែម​ពង្រឹង​ការគ្រប់គ្រង​បងប្អូន​ប្រជាពលរដ្ឋ​ត្រឡប់​ចេញ ចូល​មកពី​ប្រទេស​ថៃ ឲ្យ​បាន​ហ្មត់ចត់​តឹងរឹង​។​

​ជាមួយគ្នា​នោះ​ចំពោះ​បងប្អូន​ត្រឡប់​មកពី​ប្រទេស​ថៃ ក្នុងនាម​គណៈកម្មការ​ប្រយុទ្ធ​ជំងឺ​កូ​វីដ​១៩​ខេត្ត ដែលមាន​ក្រុម​ប្រចាំការ​តាម​ច្រកព្រំដែន និង​ទីតាំង​ច​ត្តា​ឡី​ស័ក បានរៀបចំ​រួចជាស្រេច​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ឲ្យ​បាន​ត្រឹមត្រូវ តាម​វិធានការ​សុខាភិបាល​។​
​ក្នុងនោះ​ជាមួយ​ក្រុមការងារ ឯកឧត្តម​ក៍បាន​បន្ត​អញ្ជើញ​ចុះ​ពិនិត្យមើល​ទីតាំង​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក ដូចជា​នៅ​វិទ្យាល័យ​និមិត្ត ក្រុង​ប៉ោយប៉ែត​, វិទ្យាល័យ​កូប ស្រុក​អូរជ្រៅ​ផងដែរ​។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះដែរ មាន​ក្រុមការងារ​គណៈបញ្ជាការ​ឯកភាព​ខេត្តកោះកុង ដឹកនាំ​ដោយ​លោកជំទាវ មិថុនា ភូ​ថង អភិបាល​នៃ​គណ​:​អភិបាលខេត្ត​កោះកុង បាន​អញ្ជើញ​ចុះ​ពិ​និត្យនៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ចាំ​យាម និង​មានការ​ចូលរួម​ពី​ប្រធាន​មន្ទីរពេទ្យ​ខេត្តកោះកុង រួមទាំង​មន្ត្រី​ពាក់ព័ន្ធ​។
​ក្នុងនោះ​លោកជំទាវ​បានផ្ដល់​មតិ​ណែនាំ ដល់​ក្រុមការងារ​មាត់ច្រក ឲ្យ​មានការ​ប្រុងប្រយ័ត្ន និង​ចូលរួម​ទប់ស្កាត់​ឲ្យ​បានល្អ ត្រូវ​ប្រើ​ឧបករណ៍​ការពារ​ខ្លួន​ដូចជា ពាក់​របាំងមុខ ពាក់​ម៉ាស និង​ស្រោមដៃ បាញ់​អាកុល​លាងដៃ​ឲ្យ​បាន​ញឹកញាប់​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×