Thursday, July 7, 2022

ហ្វីលីពីនបានចាប់ជនសង្ស័យអេហ្សីព ជាសមាជិក IS សញ្ជាតិអេហ្សីព

នៅថ្ងៃទី 19 ខែកុម្ភៈ ក្រុមប៉ូលីសហ្វីលីពីនបានប្រកាសការចាប់ខ្លួនបុរសជនជាតិអេហ្ស៊ីបម្នាក់ ដែលគេសង្ស័យថា ជាសមាជិកនៃ រដ្ឋអ៊ីស្លាម (IS)។

តាមមេដឹកនាំប៉ូលិសជាតិហ្វីលីពីន Ronald Dela Rosa, មុខសញ្ញា Fehmi Lassoued ត្រូវបានគេចាប់ខ្លួនកាលពីសប្ដាហ៍មុនជាមួយនារីហ្វីលីពីនម្នាក់ នៅក្នុងបន្ទប់ជួលមួយនៅក្នុងបរិវេណផ្ទះល្វែងមួយនៅទីក្រុង Malate នៃរដ្ឋធានីម៉ានីល។

លើសពីនេះទៅទៀត ពួកមន្ត្រីហ្វីលីពីនបានរឹបអូសកាំភ្លើងជាច្រើនគ្រាប់ និងគ្រឿងផ្ទុះដែលផលិតដោយខ្លួនឯងនៅក្នុងបន្ទប់។

ពលរដ្ឋអេហ្ស៊ីបម្នាក់នេះ បានមកដល់ប្រទេសហ្វីលីពីន កាលពីខែកក្កដាឆ្នាំ ២០១៦ ជាមួយនឹងលិខិតឆ្លងដែនក្លែងក្លាយរបស់ទុយណេស៊ី។

លោករ៉ូសាបាននិយាយថា ការចាប់ខ្លួនទាំងនេះ អាចរារាំងឥរិយាបថអទិភាពណាមួយដែលពួកគេកំពុងរៀបចំ។

បច្ចុប្បន្នប៉ូលីសហ្វីលីពីន កំពុងស៊ើបអង្កេតដើម្បីសន្និដ្ឋានពីទំនាក់ទំនងរបស់ជនសង្ស័យទាំង២ជាមួយក្រុមភេវរករអន្តរជាតិ រួមមានលទ្ធភាពដែលដែលជនសង្ស័យបានពាក់ព័ន្ធនៅក្នុងការវាយប្រហារនាំឲ្យមានការប្រយុទ្ធគ្នារយៈពេល 5 ខែ (ចាប់ផ្តើមពីខែឧសភា ឆ្នាំ 2017) នៅទីក្រុង Marawi, ខាងត្បូង ដែលបានសម្លាប់មនុស្សជាង 1.200 នាក់៕ សូយន