Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលករ​ខ្មែរ​ចំនួន​១៧២​នាក់ បានធ្វើ​ដំណើរ​ចេញពី​ប្រទេស​ថៃ តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ និង​បាន​ដឹកជញ្ជូន​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល​១៤​ថ្ងៃ នៅ​ក្រុង​សំរោង​

​ឧ​ត្ត​រ​មានជ័យ ៖ រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ឲ្យ​ដឹងថា ពលករ​ខ្មែរ​ប្រុស ស្រី ចំនួន​១៧២​នាក់ នៅ​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ​ឆ្នាំ​២០២០​នេះ បាន​ចាក​ចេញពី​ប្រទេស​ថៃ តាម​ច្រក​អន្តជាតិ​អូរ​ស្មាច់ ត្រូវបាន​អជ្ញាធរ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ ដឹកជញ្ជូន​តាម​រថយន្ត​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​រយះពេល​១៤​ថ្ងៃ​នៅ​ក្រុង​សំរោង​។​

​លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃនេះ​ថា ៖ គិត​ត្រឹម​ម៉ោង​១១​និង​០០​នាទី​ព្រឹក ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​នេះ ពលករ​ខ្មែរ​ចំនួន​១៧២​នាក់ បាន​ចាក​ចេញពី​ប្រទេស​ថៃ​តាម​ច្រក​អន្តរជាតិ​អូរ​ស្មាច់ ស្ថិតក្នុង​សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ហើយ​ពលករ​ទាំងអស់ ត្រូវបាន​ដឹកជញ្ជូន​តាម​រថយន្ត​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ នៅក្នុង​ក្រុង​សំរោង​។​

​នៅ​ព្រឹក​នេះដែរ ម៉ាស់​ចំនួន ៤០ ម៉ឺន​ម៉ាស់​(​ម៉ាស់​ក្រណាត់ ២០ ម៉ឺន​ម៉ាស់ និង​ម៉ាស់​កប្បាស​ចំនួន ២០​ម៉ឺន​ម៉ាស់​) ដែលជា​អំណោយ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹក​មកដល់​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​ស្មាច់​ហើយ ដើម្បី​ត្រៀម​ចែកជូន​បងប្អូន​ពលក​រ ដែល​ធ្វើការ​ដំណើរ​ចូលមក​ប្រទេស​កម្ពុជា តាមរយៈ​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​។ ចំពោះ​រថយន្ត​ដឹកជញ្ជូន​ពលករ ក្រោម​ការណែនាំ​របស់​ឯក​ឧត្ដម ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ គឺ​យើង​ប្រើប្រាស់​រថយន្ត​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​ចំនួន​៤​គ្រឿង និង​រថយន្ត​របស់​ស្នងការដ្ឋាន​ចំនួន​១​គ្រឿង ជា​បណ្តោះអាសន្ន​សិន​។ ស្របពេល​រថយន្ត​រប​ស់​កងទ័ព​មកដល់​ចំនួន​១៥​គ្រឿង គឺ​យើង​នឹង​ឈប់​ប្រើ​រថយន្ត​សឹក​រង និង​រថយន្ត​ស្នងការ​នគរបាល​ខេត្ត ហើយ​ពេល នេះ​រថយន្ត​កងទ័ព​ដែល​មកដល់​គឺ​ចំនួន​៧​គ្រឿង ត្រៀមចាំ​នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់ និង​៨​គ្រឿង​ទៀត​ត្រៀមចាំ​នៅ​ខាងក្រោម​។

​លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹង​ទៀតថា​៖ ថ្ងៃ​ម្សិល​ម៉ិ​ញ និង​ថ្ងៃនេះ គឺ​ក្រុមការងារ​កំពុង​ខិតខំ​ប្រឹងប្រែង រៀបចំ​ពង្រីក​ម​ណ្ឌុ​ល​ច​ត្តា​ឡី​ស័ក​បន្ថែមទៀត នៅតាម​សាលារៀន​នានា ហើយ​លោក​ក៏​ថ្លែង​នូវ​ការ​អរគុណ​ដល់​កងកម្លាំង​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុង​សកម្មភាព​នេះ​៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×