Wednesday, October 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ផ្តល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថៃ ស្តី​ពីសារ​ពិសេស​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ពាក់ព័ន្ធ​ការឆ្លង​រាលដាល​ចូល​សហគមន៍​នៅ​ខេត្ត​សាមុត​សា​ខន ប្រទេស​ថៃ​

​ភ្នំពេញ​៖​បន្ទាប់ពី​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ល្ងាច​ថ្ងៃទី​២០​ខែធ្នូ បាន​ផ្ញើ​សារ​ពិសេស​និង​បន្ទាន់​ជូន​បងប្អូន​ជនរួមជាតិ​ខ្មែរ និង​បងប្អូន​ប្រជា​ពលករ​ខ្មែរ​ដែល​កំពុង​រស់នៅ និង​ធ្វើការ​ក្នុងប្រទេស​ថៃ អំពី ស្ថានភាព និង​ការ​ផ្ទុះឡើង​នូវ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​ប្រទេស​ថៃ​នោះ បណ្ឌិត​សុខ សុ​ក្រឹ​ត្យា ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បានផ្តល់​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថៃ​មួយចំនួន​ដូចជា Smart News Online, Education4plus, ibiznewsmedia, និង Thailand Time អំពី​បញ្ហា​នេះ​។​
​ ​
​លោក​បណ្ឌិត បាន​ជម្រាប​សារពត៌មាន​ថៃ​អំពី​សារ​ពិសេស​របស់​សម្តេច​តេ​ជោ​អំពី​ស្ថានភាព និង​ការ​ផ្ទុះឡើង​នូវ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​នៅក្នុង​ប្រទេស​ថៃ រួមទាំង​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​ពលករ​ចំណាកស្រុក​ទាំងអស់​ឱ្យ​អនុវត្តតាម​ការណែនាំ របស់​ក្រសួងសុខាភិបាល​និង​អាជ្ញាធរ​ថៃ​ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល​កូ​វីដ​-១៩ បាន​ទាន់ពេលវេលា​។​
​ ​
​គេហទំព័រ Smart News Online បាន​ស្រង់​សម្តី​បណ្ឌិត សុខ សុ​ក្រឹ​ត្យា ថា ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​បាន​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​កំពុងតែ​រស់នៅ​និង​ធ្វើការ​នៅ​ប្រទេស​ថៃ សូម​ទុក​ចិ​ត្ដ​ចំពោះ​រាជរដ្ឋាភិបាល​ថៃ​ក្នុងការ​គ្រប់ គ្រង​ជំងឺ​កូ​វីដ​១៩ ហើយ​មិនត្រូវ​រត់ចេញ​ពី​ប្រទេស​ថៃ ក្នុងពេលដែល​ថៃ​កំពុង​ជួប​ការលំបាក​នាពេលនេះ​ទេ​ដែល​មួយ​គឺជា​ការពារ​ខ្លួន​ពី​ការឆ្លង​ជំងឺ និង​មួយទៀត​ចៀសវាង​ការ បាត់បង់​ការងារ​និង​មួយទៀត​ចៀសវាង​នាំចូល​ជំងឺ​មក​កម្ពុជា​ក្នុងករណី​ដែល​អាចមាន​។​ជាមួយនេះ​សម្ដេច​តេ​ជោ​ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​ឪពុកម្ដាយ​និង​ក្រុម​គ្រួ សារ ដែលមាន​សាច់ញាតិ​ធ្វើការ​នៅ​ប្រទេស​ថៃ​សូមជួយ​លើក​ទឹក​ចិ​ត្ដ​ឲ្យ​ពួកគាត់​បន្ដ​នៅ​ប្រទេស​ថៃ​មួយរយៈ​សិន ។ សម្តេច​តេ​ជោ ក៏បាន​អំពាវនាវ​ចំពោះ​បងប្អូន​កម្មករ​កម្មការិនី​ដែល​កំពុងធ្វើការ​នៅក្នុង​ប្រទេស​ថៃ សូម​ទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​ថៃ ដែល​នឹង​គ្រប់គ្រង​នូវ​សភាពការណ៍​នេះ ហើយ​រឿងនេះ​គឺ​ថៃ​ក៏មាន​បទពិសោធ​ន៏​ក្នុងការ​គ្រប់គ្រង​សភាពការណ៍​នេះ កាលពី​ពេលមុន​ដែល​មកដល់ពេលនេះ​ប្រទេស​ថៃ ទើប​តែមាន​មនុស្ស​ឆ្លង​ចំនួន ៤៩០៧ នាក់​ហើយ​អ្នកស្លាប់​មាន​ត្រឹម ៦០ នាក់​ប៉ុណ្ណោះ ដែល​អាច​ចាត់ទុកថា​ជា​ប្រទេស​ដែល​គ្រប់គ្រង​បានល្អ ។​
​ ​
​គេហទំព័រ Education4plus បាន​និយាយថា​៖ សម្តេច​ត​ជោ​អំពាវនាវ​ចំពោះ​ឪពុកម្ដាយ​ក្រុមគ្រួសារ ប្តីសី ប្រពន្ធ​ឬ​កូន ដែលមាន​សាច់ញាតិ​ធ្វើការ​នៅក្នុង​ប្រទេស​ថៃ ត្រូវ​លើកទឹកចិត្ត​កូនចៅ ប្ដីសី បងប្អូន​ដែល​កំពុងធ្វើការ​នៅ​ទីនោះ រស់នៅ​ទីនោះ​បន្តទៀត​ដើម្បី​ខិតខំ​ធ្វើយ៉ាងណា​រក្សា​ឲ្យ​បាន​នូវ​ការងារ​ធ្វើ​របស់​យើង​នៅ​ទីនោះ ហើយ​សម្តេច​សង្ឃឹម ថា​បងប្អូន​នឹង​បន្ត​នៅ​ធ្វើការ​នៅ​ទីនោះ​ជាមួយនឹង​ប្រជាជន​ថៃ រដ្ឋាភិបាល​ថៃ​មានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​ដោះស្រាយ​ការលំបាក​ហើយ​រឿងនេះ​វា​បានកើត​ហើយ​ប្រសិន ជា​យើង​ចល័ត​ចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ គឺ​ពិតជា​មិនល្អ​ទេ​។ ដូច្នេះ​សូមកុំ​អាច​ចូលមកក្នុង​ប្រទេស​សិន ហើយ​ក្នុង​រយៈពេល​នេះ​បងប្អូន​មួយចំនួន​ដែល​ត្រូវ​ការចូល ទៅក្នុង​ប្រទេស​ថៃ ដោយ​ស្របច្បាប់​ក្តី​ដោយ​មិន​ស្របច្បាប់​ក្តី​សូម​ផ្អាក​ការចូលទៅ​ក្នុងប្រទេស​ថៃ បើ​ចូល​ទៅដោយ​ខុសច្បាប់​គឺ​ថៃ និង​ចាប់បញ្ជូន​ត្រឡប់មកវិញ ហើយ​ចូល ទៅ​ស្របច្បាប់​នឹងត្រូវ​បានដាក់​ឲ្យ​ធ្វើ ច​ត្តា​ឡី​ស័ក​នៅក្នុង​ប្រទេស​ថៃ ។ អាជ្ញាធរ​ពាក់ព័ន្ធ​និង​ខេត្ត​ផ្សេងៗ​បាន​និង​ធ្វើការ​ជាមួយនឹង​ភាគី​ថៃ​និង​ការទទួល ខុសត្រូវ​ចំពោះ​ពលករ​កម្ពុជា​ដែល​ចូលទៅក្នុង​ទឹកដី​ថៃ​និង​ត្រូវ​ចំណាយ​ឲ្យ​ភាគី​ថៃ​ស្របទៅតាម​កិច្ចការ​ផលប្រយោជន៍​ដែល​កម្មករ​កម្ម​ការ​នី​ទទួលបាន​ក្នុងពេល​វេលា​ដែល​គេ​ឈឺ​ផងដែរ ។
​ ​
​លោក​បណ្ឌិត បាន​មានប្រសាសន៍ថា​៖ សម្តេច​តេ​ជោ​ក៏បាន​ពិភាក្សា​ជាមួយ​ក្រសួងសុខាភិបាល ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង ពាក់ព័ន្ធ​ជាមួយ នឹង​រៀបចំ​ឲ្យ​មាន​ការធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ខេត្ត​ជាប់​ព្រំដែន​។ សម្តេច​បាន​បញ្ចេញ​ថវិកា​សម្រាប់​ខេត្ត​ដែល​នៅជាប់​ព្រំដែន​នោះ​ចំនួន​៥០ លាន​រៀល​ក្នុង​មួយ​ខេត្តៗ​ថែមទៀត បន្ថែម​លើ​ប្រាក់ខែ​ដែល​បានផ្ដល់​បី​ពេលមុន​រួចហើយ ។ ដើម្បី​ឲ្យ​ខេត្ត​នៅតាម​ព្រំដែន​មានលទ្ធភាព​ធ្វើ​ច​ត្តា​ឡី​ស័ក ក្នុងស្ថានភាព​ធម្មតា​មិនអាច​មកហើយ​ចូលមកក្នុង​ផ្ទៃ​ប្រទេស​ដោយ​មិនបាន​ធ្វើការ​ត្រួតពិនិត្យ​សំណាក និង​ការធ្វើ​ចិ​ត្តា​ឡី​ស័ក ១៤ ថ្ងៃ​នៅតាម​ព្រំដែន​នោះទេ​។ រដ្ឋាភិបាល​ក៏បាន​បញ្ជូន​រថយន្ត​កងទ័ព​ទៅ​ដឹកជញ្ជូន​ពលករ​នៅតាម​ច្រកព្រំដែន បង្ការ​កុំឱ្យ​មានការ​ធ្វើដំណើរ​បែកខ្ញែក ដែល​ខ្វះ​ការគ្រប់គ្រង​នាំឱ្យ​កើត​ហានិភ័យ​ឆ្លង​ចូល​សហគមន៍​៕​រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

×