Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ជំនួយឥតសំណង ចំនួន ២៨៨,៤៧៣ ដុល្លារ សម្រាប់​បំពាក់​ឧបករណ៍​ពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក មួយចំនួន

​ភ្នំពេញ​៖​រដ្ឋាភិបាល​ជប៉ុន បានផ្តល់​ជំនួយឥតសំណង​សម្រាប់​គម្រោង​សន្តិសុខ​មនុស្សជាតិ​, KUSANONE, ចំនួន ២៨៨,៤៧៣ ដុល្លារ​អាមេរិក សម្រាប់​បំពាក់​ឧបករណ៍​ពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​អង្គរ​បូរី​ខេត្តតាកែវ បំពាក់​ឧបករណ៍​អក្សរ​ប្រៃ​យ៍​នៅ​សាលា​ពិសេស​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​ចំនួន​៣ និង​តម្លើង​ឧបករណ៍​សម្រាប់ធ្វើ​រោគវិនិច្ឆ័យ​ការ​ស្តាប់ឮ និង​ពង្រឹង​សេវា​ព្យាបាល​ការទំនាក់ទំនង​សម្រាប់​កុមារ​នៅ​ភ្នំពេញ​និង​ខេត្ត​ទាំង ៦​។

​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន និង​អ្នកតំណាង​អង្គភាព​ចំនួន​៣ បាន​ចុះហត្ថលេខា លើ​កិច្ចសន្យា​ផ្តល់ជំនួយ​របស់​ពួកគេ​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី ២១ ខែធ្នូ ឆ្នាំ​២០២០ ។
​ឯកឧត្តម មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ បាន​មានប្រសាសន៍ថា យើង​ជឿជាក់ថា​ជំនួយ​ទាំងនេះ នឹង​ជួយ​ក្នុងការ​កែលម្អ​គុណភាព​ជីវិត​សម្រាប់​ប្រជាជន​នៅក្នុង​តំបន់​នីមួយៗ​នៃ​គម្រោង​។​

​បើតាម​សុន្ទរកថា​រប​ស់ឯក​អគ្គរាជទូត​ជប៉ុន​៖ “​ខ្ញុំ​មាន​សេចក្តី​សោម​ស្សរី​ករាយ​ដែល​សង្កេតឃើញថា​នាពេល​ថ្មីៗ​នេះ ប្រទេស​កម្ពុជា​បាន និង​កំពុង ការអភិវឌ្ឍ​តាំង​ជាប់​រហ័ស ។ ទោះជា​យ៉ាងណាក៏ដោយ ខ្ញុំ​ក៏​ទទួលស្គាល់ថា នៅតែមាន​បញ្ហា​ប្រឈម មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ ដើម្បី​លើកកម្ពស់​គុណភាព​ជីវភាព​របស់​ប្រជាជន​។ ប្រទេស​ជ​ប៉ុង នឹង​បន្ត ចូលរួមចំណែក ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ តាមរយៈ​ក្របខ័ណ្ឌ​សហប្រតិបត្តិការ សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​ផ្សេងៗ រួមទាំង​គម្រោង “​គូ​សាណូ​ណិ​”៕ រក្សា​សិទ្ធិ​ដោយ​៖​បញ្ញា​ស័ក្តិ​

 

×