ភ្នំពេញ ៖ លោកហេង រតនា អគ្គនាយកស៊ីម៉ាក់ បានថ្លែងថាសារហ្វេសប៊ុន នៅថ្ងៃទី២១ធ្នូនេះថា ការងារអប់រំយល់ដឹងនិងផ្សព្វផ្សាយអំពីគ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណលជាតិផ្ទុះពីសង្គ្រាម បាននិងកំពុងអនុវត្តយ៉ាងសកម្មរវាងកំលាំងនគរបាលជាតិនិងកំលាំងអង្គភាពសុីម៉ាក់សហការគ្នាយ៉ាងជិតសិ្នត ក្នុងក្របខ័ណ្ឌអនុវត្តគោលនយោបាយជាតិ គឺការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
លោកបានបញ្ជាក់ថា ជាក់ស្តែងក្នុងរយ:ពេល១១ខែឆ្នាំ២០២០នេះ សំរេចបានលទ្ធផលគួរឱ្យកត់សំគាល់ក្នុងនោះ បានផ្តល់ការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋចំនួនជាង១៧.០០០លេីក ចុះដល់ខ្នងផ្ទះប្រជាពលរដ្ឋបានចំនួនជិត៦០០.០០០ខ្នងផ្ទះ គិតជាមនុស្សរាយចំនួនជិត១លាន២សែននាក់។
គួរកត់សំគាល់ថា លទ្ធផលនេះបានឆ្លេីយតបសំណេីជួបគ្រាប់បន្ទាន់ៗរបស់ប្រជាពលរដ្ឋជាង៦.០០០ ករណី ដែលបានបោសសំអាតគ្រាប់សំណល់ជាតិផ្ទុះគ្រប់ប្រភេទចំនួនជិត១០.០០០គ្រាប់។ លេីសពីនេះទៀត សកម្មភាពសហការអនុវត្តន៍គោលនយោបាយជាតិនេះ មិនត្រឹមតែជាវិធានការទប់ស្កាត់គ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមប៉ុណ្ណោះទេ តែជាការចូលរួមចំណែកក្នុងការពង្រឹងសន្តិសុខជាតិផងដែរ៕រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ