សាច់គោរបស់ជប៉ុនត្រូវបាន់ “លាងសម្អាត”នៅក្នុងប្រទេសកម្ពុជា?
សាច់គោរបស់ជប៉ុនត្រូវបាននាំចូលទៅប្រទេសកម្ពុជារាប់រយតោនក្នុងមួយឆ្នាំ ប៉ុន្តែការស្វែងរកភោជនីយដ្ឋានដែលបម្រើ សាច់គោជប៉ុននៅប្រទេសកម្ពុជា គឺមិនងាយស្រួលនោះទេ។ តើមូលហេតុអ្វី?
អតិថិជនកំពុងសម្លឹងមើល សាច់គោ នៅផ្សារទំនើបមួយនៅទីក្រុងប៉េកាំងប្រទេសចិនខែមិថុនាឆ្នាំ 2017។
ថ្វីបើបរិមាណសាច់គោជប៉ុន នាំចូលក្នុងប្រទេសកម្ពុជាបានកើនឡើងយ៉ាងឆាប់រហ័សក៏ដោយ ក៏អាហារនៅភោជនីយដ្ឋានល្បីឈ្មោះនៅកម្ពុជាមិនមានសាច់គោជប៉ុនទេ។ តើមូលហេតុអ្វី?
ហ៊ាង ចាន់នី ដែលជាអ្នកលក់ដូរនៅផ្សារមួយក្នុងរាជធានីភ្នំពេញ បានភ្ញាក់ផ្អើលដោយដឹងថា កម្ពុជាឥឡូវនេះជាប្រទេសនាំចូលសាច់គោជប៉ុនធំជាងគេបង្អស់លើពិពភពលោក។ គ្មានផ្លូវទេ! នេះមិនពិតទេ! យើងមិនធ្លាប់បានឃើញទេ!។
ប៉ុន្តែតួលេខពីក្រសួងហិរញ្ញវត្ថុជប៉ុនបង្ហាញថា ការនាំចេញសាច់គោក្លាស្សេទៅប្រទេសកម្ពុជានៅឆ្នាំ 2017 កើនឡើង 50% បើប្រៀបធៀបនឹងឆ្នាំ 2016 គឺកើនដល់ 544 តោន។ នេះជាសញ្ញាបញ្ជាក់ថាប្រទេសកម្ពុជាបានក្លាយជាអ្នកនាំចូលសាច់គោជប៉ុនធំជាងគេបំផុតក្នុងពិភពលោកក្នុងរយៈពេល 7 ឆ្នាំជាប់គ្នា។
ទោះជាយ៉ាងណាក៏ដោយគ្មានផ្សារទំនើបណាដែលគ្រប់គ្រងជាអាទិ៍៖ អេអន ឬហាងលក់ម្ហូបអាហារ ក្នុងស្រុកដូចជាផ្សារទំនើបឡាក់គី និងផ្សារថៃហួត នៅកម្ពុជាពុំឃើញមានលក់សាច់គោជប៉ុនទេ។
តាមការពិតក៏មានភោជនីយដ្ឋានជប៉ុន និងភោជនីយដ្ឋាន ខាងលិចតែប៉ុណ្ណោះ ដែលមានបម្រើម្ហូបអាហារសាច់គោជប៉ុន តែតម្លៃដល់ទៅ 40-50ដុល្លារ ក្នុង 100 ក្រាម។ តម្លៃនេះខ្ពស់ជាងតម្លៃសាច់គោក្នុងស្រុក 40 ដង។ ប្រជាជនកម្ពុជាមិនហ៊ានហូបទេ ព្រោះតែតំលៃខ្ពស់យ៉ាងនេះ។
តាមលោកលី ឡាវីល ប្រធានសម្ព័ន្ធសមាគមចិញ្ចឹមសត្វកម្ពុជា (CLRA) ការបរិភោគសាច់គោប្រចាំឆ្នាំជាមធ្យមសម្រាប់មនុស្សម្នាក់គឺ 3 គីឡូក្រាម។ លោកឡាវីលភ្ញាក់ផ្អើលដោយបានដឹងថា សាច់គោជប៉ុនជាច្រើនត្រូវបាននាំចូលមកកម្ពុជា។
តូបលក់អាហារធ្វើម្ហូបតាមផ្ទះនៅផ្សារទំនើបមួយក្នុងរាជធានីភ្នំពេញ
ដូច្នេះសំណួរចោទឡើង គឺថាសាច់គោធំសម្បើមទាំងនោះទៅកាន់ទីណា បន្ទាប់ពីត្រូវបាននាំចូលមកកម្ពុជា? ការនាំចូលសាច់គោរបស់ជប៉ុន ត្រូវបានចិនហាមឃាត់ក្នុងឆ្នាំ 2001 បន្ទាប់ពីការផ្ទុះជំងឺ BSE ។ ទោះជាយ៉ាងណាក៏ដោយសាច់គោជប៉ុននៅតែមានបម្រើនៅតាមភោជនីយដ្ឋានចិន ប្រសិនបើគេត្រូវការ ។ នេះបង្ហាញថា សាច់គោរបស់ជប៉ុនមានវត្តមាននៅក្នុងប្រទេស ដែលមានប្រជាជនរាប់ពាន់លាននាក់ ត្រូវបាននាំចូលតាមរយៈផ្លូវមិនស្របច្បាប់។
នៅខែមករាឆ្នាំ ២០១៨ គេហទំព័រ fjsen.com របស់ចិនបានរាយការណ៍ថា មន្រ្តីគយចិន បានរឹបអូសសាច់គោជប៉ុន Wagyu 178,5 គីឡូ ដែលបានរត់ពន្ធពីជប៉ុន ទៅកាន់ប្រទេសចិនតាមរយៈព្រលានយន្តហោះមួយនៅទីក្រុង ភូចូវ ខេត្តហ្វូជាន។ សាច់គោបង្កកជាមធ្យមត្រូវបានរឹបអូសនៅព្រលានយន្តហោះនេះ១ឆ្នាំៗ ពី ៣០-៤០គីឡូក្រាម គិតចាប់ពីឆ្នាំ 2015 មក ។
សាច់គោ Wagyu ជប៉ុនគឺជាសាច់គោល្អបំផុតមួយនៅក្នុងពិភពលោក។
ទោះយ៉ាងណាក៏ដោយសាច់គោជាកញ្ចប់តូចៗបែបនេះ វាមានចំនួនតិចតួចណាស់។ ប្រសិនបើចង់ក្លែងបន្លំប្រភពផលិត និងបំពេញលិខិតឲ្យបានស្របច្បាប់ នូវបរិមាណសាច់គោជប៉ុនច្រើននោះ ទាមទារត្រូវឆ្លងកាត់ប្រទេសទី៣។
ក្នុងករណីនេះ ប្រទេសកម្ពុជា ជាកន្លែងដ៏ល្អបំផុត សម្រាប់ពាណិជ្ជករនាំយកសាច់គោរបស់ជប៉ុនទៅកាន់ប្រទេសចិន។
តាមមន្ត្រីធ្វើការនៅក្រុមហ៊ុនជប៉ុនដែលជួញដូរសាច់គោនៅប្រទេសកម្ពុជា -ដែលបច្ចុប្បន្នមានទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចយ៉ាងជិតស្និទ្ធជាមួយប្រទេសជប៉ុន និងប្រទេសចិន -ប្រាកដណាស់ពួកគេបានជ្រើសរើសយកប្រទេសកម្ពុជា។
តាមសារព័ត៌មាន People’s Daily របស់ចិននៅខែមិថុនាឆ្នាំ 2015 ក្រុមជួញដូរមួយ ត្រូវបានចាប់ខ្លួននៅសៀងហៃជាមួយនឹងសាច់គោ ដែលនាំចូលខុសច្បាប់ចំនួន 13 តោន។
បន្ទាប់ពីការស៊ើបអង្កេតក្រុមការងារ នេះបានឲ្យដឹងថា ៖ ជនល្មើសបាននាំចូលសាច់គោពីប្រទេសជប៉ុនចូលទៅក្នុងប្រទេសកម្ពុជា រួចហើយត្រូវបានគេប្តូរយីហោ និងធ្វើបែបបទផលិតនៅ “កម្ពុជារួចយកផ្ទុកក្នុងឃ្លាំងបង្កក នាខេត្តឈៀងរ៉ៃភាគខាងជើងប្រទេសថៃ”។
ចំនួនសាច់គោជប៉ុន នៅបន្តយកទៅវេចខ្ទប់ដាក់លាយជាមួយខ្នុរ និងមង្ឃុត រួចបញ្ជូនទៅខេត្តយុនណាន ប្រទេសចិន។ ពីអាកាសយានដ្ឋានគុនមីញ ទំនិញទាំងនេះ ត្រូវបានបែងចែកបន្តទៅកាន់ទីក្រុងធំៗ ដូចជាសៀងហៃហាំងចូវជាដើម៕ បូព៌ា